CamNews

ផលិតផលថ្មី 

Battlefield 3 ទទួលជោគជ័យយ៉ាងខ្លាំង

ក្រុមហ៊ុនផលិតកម្មវិធីហ្គេម (EA) របស់សហរដ្ឋអាមេរិចបានធ្វើការប្រកាសថាវិឌីអូហ្គេម
Battlefield 3 បានក្លាយជាហ្គេមដែលមានការពេញនិយមនឹងលក់ដាច់បំផុតក្នុងប្រវត្តិ
សាស្រ្តដែលបានលក់ចេញនៅ ស៊ីឌីជាង ៥លានឌីសក្នុងរយះពេលមួយសប្តាហ៍ប៉ុណ្ណោះ
បន្ទាប់ពីបានបង្ហាញកាលពីសប្តាហ៍មុន។

លោក Patrick Soderlund អនុប្រធានក្រុមហ៊ុន EA បាននិយាយថា "ចាប់ពី តូក្យូមកដល់
Los Angeles, ស៊ីដនី មកឡុងដុង ប្រិយមិត្តរាប់លាននាក់បានកំសាន្តសប្បាយជាមួយ
នឹង ហ្គេមថ្មីនេះរៀងរាល់ថ្ងៃចុងសប្តាហ៍។ ពួកយើងសប្បាយរីករាយខ្លាំងណាស់ចំពោះ
ការពេញនិយមរបស់ Battlefield 3។"
Battlefield 3 ស៊េរីថ្មីនេះត្រូវបានគេរាយការណ៍ថាទទួលបានប្រាក់ចំណូលច្រើនជាង៣០០
ដុល្លាចាប់តាំងពីក្រុមហ៊ុន EA បានចេញលក់ក្នុងថ្ងៃទី២៥ ខែតុលា ២០១១៕

ទិដ្ឋភាពក្នុងហ្គេម

ទិដ្ឋភាពក្នុងហ្គេម

ទិដ្ឋភាពក្នុងហ្គេម


ដោយ វឌ្ឍនា