Facebook មានអ្នកប្រើប្រាស់ដល់ទៅ ជាង ១ពាន់លាននាក់ នេះគឺជាចំនួនដ៏ច្រើន មែនទេ?
ទន្ទឹមនឹងការប្រើប្រាស់ Facebook ក្នុងបំណង “អួត” អំពីជីវភាពរបស់ខ្លួន បណ្ដាក្រុមហ៊ុន ក៏ប្រើ
ប្រាស់ Facebook ដើម្បីជាការតភ្ជាប់ និងចែករំលែកព័ត៌មាន ជាមួយនឹងអតិថិជនរបស់ខ្លួន។
ក៏ប៉ុន្ដែ តើអ្នកអាចដឹងបានថា មានក្រុមហ៊ុនប៉ុន្មាន ដែលប្រើប្រាស់ Facebook នៅក្បែរកន្លែង
ដែលអ្នករស់នៅ? Facebook មិនបានផ្ដល់មុខងារនេះ ដល់អតិថិជន ប៉ុន្ដែ Like Map គឺជាសេវា
កម្មដែលអ្នកអាចប្រើជំនួសបាន សម្រាប់ករណីនេះ។
ក្រោយពីបានចូលទៅកាន់គេហទំព័រ Like Map អ្នកត្រូវចុចទៅលើផ្ទាំងអក្សរ “Connect And Go”
ដើម្បីចាប់ផ្ដើមប្រើប្រាស់សេវាកម្ម។ ពេលនោះ ទំព័រទទួលស្គាល់តំណភ្ជាប់សេវាកម្ម ជាមួយនឹង
គណនី Facebook របស់អ្នក នឹងបង្ហាញខ្លួន ដូច្នេះ ចូរចុចទៅលើ Okay ដើម្បីទទួលស្គាល់។ ផែន
ទីដែល Like Map ប្រើប្រាស់ គឺជារបស់ Google ដូច្នេះ វាគួរឱ្យទុកចិត្ត។
នៅក្នុងផ្ទាំងអ៊ីនធឺរហ្វេសដំបូងរបស់សេវាកម្ម អ្នកនឹងឃើញផែនទី ដែលមានផ្ទាំងសម្រាប់វាយ
អាសយដ្ឋាន ដើម្បីស្វែងរកទំព័រ Facebook ដែលស្ថិតក្នុងតំបន់ដែលអ្នកចង់រក។
ដើម្បីស្វែងរក វាយឈ្មោះតំបន់ដែលត្រូវស្វែងរក ទៅក្នុងប្រអប់ ហើយចុច ENTER ។ គេហទំព័រ
នឹងបង្ហាញនូវអាសយដ្ឋាននៃទំព័រ Facebook ដែលមាននៅក្នុងតំបន់នោះ។ ពេលនោះ អ្នកអាច
ជ្រើសរើស និងចូលទៅកាន់ទំព័រ Facebook ដែលអ្នកត្រូវការ។
ប្រែសម្រួលដោយ ៖ តារា
ប្រភ ៖ Addictivetips