ជាស្មាតហ្វូនលំដាប់ខ្ពស់ របស់ Oppo ទូរស័ព្ទឆ្លាតវៃ Oppo Find 7 មានកាមេរ៉ា កម្រិត៥០ MP
អាក្រង់ ៥,៥ inch ដែលមានរីសូលូសឹន quad HD (2560 x 1440) ។
នៅក្រុងប៉េកាំង ប្រទេសចិន ក្រុមហ៊ុន Oppo ទើបតែបានបញ្ចេញជាផ្លូវការនូវទូរស័ព្ទឆ្លាតវៃ
Find 7 ដែលជាស្មាតហ្វូន ដំណើរការដោយ Android ៤.៣ និងអាចថតរូប ៥០ MP។ ប៉ុន្ដែ ប្រការ
នេះ មិនមែនមានន័យថា Find 7 ត្រូវបានបំពាក់កាមេរ៉ា៥០MP ប៉ុន្ដែ តាមពិតសេនសឺរ ម៉ាស៊ីនថត
រូបរបស់ Find 7 គឺ IMX214 CMOS របស់ Sony ដែលមានរីសូលូសឹន ១៣ MP ។
ដូច្នេះ សមត្ថភាពថតរូប ៥០MP នៅទីនេះ គឺជាបច្ចេកទេសនៃផ្នែកទន់។ Find 7 ត្រូវបានបំពាក់
ប្រូសេសឺរចាត់ការរូបថតថ្មីបំផុតរបស់ Oppo ដែលមានឈ្មោះថា Pure Image 2.0 ហើយបច្ចេក
វិទ្យានេះគឺជាកត្តាសំខាន់ ជួយបង្កើតរូបថត "Super Zoom" 50 MP ៖ កាមេរ៉ា នឹងថតយករូបភាព
ចំនួន ១០សន្លឹកផ្ទួនៗ ក្រោយមក វាជ្រើសរើសដោយស្វ័យប្រវត្ត ចំនួន ៤សន្លឹកដែលស្អាតបំផុត
ដើម្បីកែប្រែឱ្យទៅជារូបថត ៥០MP។
រូបថតជាឧទាហរណ៍របស់ Find 7 មានកម្រិតរីសូលូសឹន 8.160 x 6.120 pixel ជាមួយនឹងទំហំ
១០MB។ នៅពេល crop វានៅតែរក្សាបាននូវភាពល្អិតបានល្អរបស់រូបថត ប្រសើរជាងកាមេរ៉ា
របស់បណ្ដាស្មាតហ្វូនលំដាប់ខ្ពស់ផ្សេងៗ ដូចជាកាមេរ៉ា ២០MP របស់ Xperia Z1ជាដើម។
សេនសឺរ IMX214 របស់កាមេរ៉ា មានទំហំ ១/៣,០៦ inch ល្អជាងសេនសឺរនៅលើ Oppo Find 5 ។ មុខងារដែលគួរឱ្យចាប់អារម្មណ៍ដទៃទៀត របស់កាមេរ៉ា នៅលើ Find 7 គឺថតវីដេអូ 4K 30 fps
វីដេអូ slow motion ល្បឿន ១០០ fps ។ ក្រៅពីនេះ កាមេរ៉ាមុខរបស់ម៉ាស៊ីននេះ ក៏មានរីសូលូសឹន
៥MP ។
Find 7 មានអេក្រង់ ៥,៥ inch និងមាន ២កំណែសម្រាប់ជ្រើសរើស។ កំណែទីមួយ មានតម្លៃ ៤៩៩
ដុល្លារ (នៅក្នុងទីផ្សារចិន គេហៅថា Find 7 Lite) ត្រូវបានបំពាក់ឈីប Snapdragon 800 2.3GHz,
RAM 2GB, អង្គចងចាំ ១៦GB , ថ្មី 2800mAh ហើយអេក្រង់មានកម្រិតរីសូលូសឹន 1080p ។ កំណែ
ទីពីរដែលល្អជាងនេះ មានតម្លៃ ៥៩៩ដុល្លារ បំពាក់ឈីប Snapdragon 801 2.5GHz, 3GB RAM,
អង្គចងចាំ 32GB, ថ្ម 3000mAh ចំណែករីសូលូសឹនរបស់អេក្រង់ ឡើងដល់ កម្រិត quad HD
(2560 x 1440)៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Engadget/Gen