CamNews

ព័ត៌មានបច្ចេកវិទ្យា 

ធុញនឹងមតិជា sticker ក្នុង Facebook? គួរតែប្រើប្រាស់វិធីបំបាត់វា

ប្រសិនយល់ថា ខ្លួនកំពុងតែធុញទ្រាន់នឹងបណ្ដា sticker ជាច្រើន នៅកន្លែងបញ្ចេញមតិ លើ
Facebook អ្នកគួរតែស្វែងយល់អំពីអត្ថបទនេះ។

ថ្មីៗនេះ Facebook បានអនុញ្ញាតឱ្យប្រើប្រាស់ sticker ក្នុងការបញ្ចេញមតិ។ ថ្វីបើមុខងារនេះ
ជួយឱ្យការសន្ទនា ឬការបញ្ចេញមតិមានភាពរស់រវើកជាងមុន ប៉ុន្ដែ វាក៏បណ្ដាលឱ្យមនុស្ស
មួយចំនួន ត្រូវធុញទ្រាន់ ដោយសារពួកគេត្រូវមើលរូបភាព sticker ដ៏វែងអន្លាយ ជំនួសឱ្យការ បញ្ចេញមតិជាអក្សរដែលមានលក្ខណៈច្បាស់លាស់ និងខ្លី ងាយយល់។

យ៉ាងនេះក្ដី អ្នកក៏អាចបំបាត់ចោលនូវបណ្ដា sticker ដោយវិធីខាងក្រោម ៖

សម្រាប់ Google Chrome
១. ចូលទៅកាន់ទំព័រដែលមានប្រយោជន៍ Unsticker Me

២. ចុចទៅលើពាក្យ Free ពណ៌ខៀវ ដើម្បីដំឡើង

៣. ក្នុងអំឡុងពេលទាញយក ប្រអប់អក្សរមួយបង្ហាញខ្លួន សួរអ្នកថា ចង់ដំឡើងកម្មវិធីនេះ
ទៅលើប្រៅសឺរដែរឬអត់។ ចូរចុងលើពាក្យ Add។

៤. បិទ Chrome ហើយដំណើរការជាថ្មី។ ចូរទៅទំព័រ Facebook អ្នកនឹងឃើញថា ក្នុងកន្លែង
បញ្ចេញមតិ មានផ្ទុក sticker ហើយ sticker នឹងត្រូវបានជំនួសដោយអក្សរ [sticker] ។


សម្រាប់ Mozilla Firefox

១. ចូលទៅកាន់ទំព័រដែលមានប្រយោជន៍ Unsticker Me

២. ចុចលើ Add to Firefox ដើម្បីដំឡើង

៣. ក្នុងអំឡុងពេលទាញយក Firefox នឹងសួរអ្នកថា ចង់ដំឡើងឬទេ។ ចូរចុចទៅលើ Install
Now ។

៤. ក្រោយពីធ្វើរួចរាល់ អ្នកនឹងបានឃើញប្រអប់អក្សរមួយ ប្រាប់ថា អ្នកបានទទួលជោគជ័យ។

៥. ចូរបិទ Firefox ហើយបើកមកវិញ។ ចូលទៅកាន់ទំព័រ Facebook ដើម្បីមើលនូវលទ្ធផល
របស់ add-on នេះ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Maketecheasier


Tags: Unsticker Facebook Chrome Firefox