CamNews

បច្ចេកវិទ្យា 

តើប្រទេសណាខ្លះដែលមិនប្រើប្រាស់ Facebook ?

Facebook គឺគេហទំព័រកំសាន្តសង្គមដ៏ល្បីបំផុតមួយដែលមានអ្នកចូលទៅប្រើប្រាស់មាន
ការកើនឡើងឥតឈប់ឈរនៅទូទាំងពិភពលោកគិតចាប់តាំងពីថ្ងៃបង្កើតដំបូងរហូតមក
ដល់បច្ចុប្បន្ននេះ ។ ហើយកាលពីខែធ្នូឆ្នាំ ២០១០ កន្លងទៅ Facebook ក៏បានបង្កើតនូវ
ផែនទីជាសញ្ញាតាងនៃអ្នកប្រើប្រាស់គេហទំព័រមួយនេះមកពីជុំវិញពិភពលោកផងដែរ ។



តំបន់ដែលមានពណ៌កាន់តែខ្មៅបានន័យថាអ្នកប្រើប្រាស់កាន់តែច្រើន

ដោយឡែកនៅពេលថ្មីៗនេះគេហទំព័រមួយឈ្មោះ FlowingData.com ក៏បានធ្វើការបញ្ចេញ
នូវផ្ទាំងផែនទីមួយរបស់ខ្លួនផងដែរ ដែលមាននិន្នាការស្វែងរកតំបន់ទាំងឡាយណាដែល
មានការប្រើប្រាស់ Facebook តិចបំផុត ។ បើទោះបីជា Facebook ទទួលបានការគាំទ្រពេញ
និយមយ៉ាងខ្លាំងក៏ពិតមែន ប៉ុន្តែទំព័រមួយនេះក៏បានអវត្តមាននៅក្នុងបណ្តាប្រទេសមួយ
ចំនួនផងដែរ ។


តាមលទ្ធផលបង្ហាញថាតំបន់ដែលអវត្តមានស្រមោលរបស់ Facebook បំផុតនោះគឺនៅក្នុង
ប្រទេសប្រេស៊ីល ចិន ជប៉ុន កូរ៉េខាងត្បូង រូស្សី និងបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់
មជ្ឃឹមបូព៌ាដូចជាប្រទេស អារ៉ាប៊ីសាអូឌីត គុយវ៉ែត ស៊ីរី...ជាដើម។

ប្រទេសចិនហាមមិនអោយប្រើប្រាស់ Facebook

Facebook ត្រូវបានហាមប្រាមនៅក្នុងប្រទេសចិនតាំងពីឆ្នាំ ២០០៩ ប៉ុន្តែបើតាមស្ថិតិរបស់
SocialBakers ប្រទេសមួយនេះនៅមានអ្នកចូលទៅប្រើប្រាស់ Facbook ជាប្រចាំចំនួនប្រ
មាណជា ៥៣០.០០០ នាក់ផងដែរ ហើយចំនួននេះមានការកើនឡើងដល់ ៧សែននាក់
ខណៈពេលដែលលោក Zuckerberg បានធ្វើដំណើរទៅកាន់ប្រទេសមួយនេះកាលពីកំឡុង
ខែធ្នូឆ្នាំទៅ ។

បច្ចុប្បន្នមានគេហទំព័រកំសាន្តសង្គមបីដែលនាំមុខគេនៅក្នុងប្រទេសចិន ក្នុងនោះមានដូច
ជា Qzone, Renren និង Pengyou ។ គិតមកដល់ខែកក្កដា កន្លងទៅថ្មីៗនេះចំនួនអ្នកប្រើ
ប្រាស់ Qzone មានចំនួនរហូតដល់ ៥០០លាននាក់ ១១៧លាននាក់ប្រើប្រាស់ Renren និង
Pengyou ទើបតែចាប់កំណើតកាលពីខែធ្នូ ឆ្នាំទៅ ប៉ុន្តែមានចំនួនអ្នកប្រើប្រាស់រហូតដល់
១០១លាននាក់ ។

Facebook គ្រាន់តែជាគេហទំព័រកំសាន្តសង្គមមួយដែលឈរលំដាប់ទី៦ នៅក្នុង
ប្រទេសជប៉ុន


បណ្តាគេហទំព័រសង្គមនាំមុខគេក្នុងប្រទេសជប៉ុនមានដូចជា Mobage-Town, Gree, Mixi
និង Mobage Yahoo បន្ទាប់មកមាន Twitter និង Facebook ។ កត្តាចំបងដែលទាក់ទាញ
អ្នកប្រើប្រាស់គេហទំព័រកំសាន្តសង្គមបានច្រើនបំផុតនៅក្នុងប្រទេសជប៉ុននោះគឺល្បែង
កំសាន្ត មិនមែនជាការចែករំលែកពត៌មានគ្នារបៀបដូចមាននៅលើ Facebook រឺ Twitter
នោះទេ ។តាមអ្នកជំនាញស្រាវជ្រាវរបស់ជប៉ុនបានអោយដឹងថាមានចំនួនអ្នកប្រើប្រាស់
រហូតដល់ ៧៥,៤% ចូលទៅប្រើប្រាស់គេហទំព័រនាំមុខគេក្នុងប្រទេសមួយនេះតាមរយៈ
ទូរស័ព្ទដៃ ។

គេហទំព័រកំសាន្តសង្គមសំរាប់តែទូរស័ព្ទ Mobage-Town នោះមានអ្នកប្រើប្រាស់វាចំនួន
២៤,៤៨លាននាក់ ,Gree មាន ២៣,៨៣លាននាក់ និង Mixi មានចំនួន ២២,៣៩លាននាក់
ខណៈពេលដែល Facebook មានប្រមាណត្រឹមតែ ២លាននាក់ប៉ុណ្ណោះ។


Facebook និង Twitter គំរាមកំហែងដល់សន្តិសុខប្រទេសកូរ៉ាខាងត្បូងដោយ
ប្រយោល


នៅក្នុងប្រទេសកូរ៉េខាងត្បូងមានគេហទំព័រកំសាន្តសង្គមធំៗចំនួនពីរគឺ Cyworld និង Nate
ដែលមានអ្នកប្រើប្រាស់សរុបប្រមាណជា ៣៥លាននាក់ ។ ប៉ុន្តែដោយសារតែបញ្ហាភាព
តានតឹងផ្នែកនយោបាយរបស់ប្រទេសនេះជាមួយនឹងប្រទេសកូរ៉េខាងជើងជាបងប្អូន បាន
ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរីកចំរើននៃគេហទំព័រកំសាន្តសង្គមក្នុងប្រទេសមួយនេះ ។

រាល់ដំណឹងដែលស្តីពីការជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកូរ៉េខាងជើងត្រូវបានរីករាលដាល
នៅតាមទំព័រកំសាន្ត Facebook និង Twitter ដែលជាហេតុធ្វើអោយថ្នាក់ដឹកនាំរបស់
ប្រទេសកូរ៉េខាងត្បូងមានការឈឺក្បាលយ៉ាងខ្លាំងទៅលើសិទ្ធិក្នុងការបញ្ចេញមតិរបស់អ្នក
ប្រើប្រាស់។អាស្រ័យដូច្នេះហើយបានជារដ្ឋាភិបាលប្រទេសនេះកំពុងរកវិធានការដើម្បី
ធ្វើការរារាំងរាល់ទង្វើទាំងឡាយដែលគាំទ្រដល់កូរ៉េខាងជើងតាមរយៈគេហទំព័រសង្គមនេះ
ក្នុងនោះគឺផ្តោតលើ Facbook និង Twitter នេះតែម្តង៕

ប្រភព៖ Readwriteweb
ដោយ៖ រស្មី

Tags: facebookchinajapanelectronicsouth koreasocial networkrussiagreemixiorkutqzonesk communicationsyahoo! mobage