ជាទូទៅភាគីខាងបុរសតែងតែមានសមត្ថភាពសិក្សាស្វែងយល់មានកំរិតមួយលឿនជាងភាគី
ខាងស្រ្តី។ ភារកិច្ចរបស់ពួកគេគឺត្រូវតែខ្លាំងក្លានិងរឹងមាំ ប៉ុន្តែស្របពេលជាមួយគ្នានោះពួកគេ
ក៏ចេះមានមនោសញ្ចេតនា និងអារម្មណ៍រំភើបច្រើនផងដែរ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីការ
សំដែងចេញមកខាងក្រៅនូវអារម្មណ៍ទាំងនោះរបស់ពួកគេគឺមានបរិមាណតិចតួចនិងកម្រ
ណាស់។ ហេតុដូច្នេះហើយយើងទាំងអស់គ្នាប្រាកដជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេល
ដែលថ្មីៗនេះមានការស្រាវជ្រាវមួយបង្ហាញថាបុរស"
ងាយស្រួលបោក" ជាងមនុស្សស្រីនៅ
លើគេហទំព័រ Facebook នោះ ។
យោងតាមប្រភពពត៌មានដែលបានចុះផ្សាយនៅលើទំព័រ CBS News អោយដឹងថា ការស្រាវ
ជា្រវថ្មីមួយរបស់ក្រុមហ៊ុនបង្កើតកម្មវិធីប្រឆាំងនឹងវីរុសលើកុំព្យូទ័រឈ្មោះថា Bitdefender បាន
បង្ហាញអោយដឹងថា នៅពេលដែលនិយាយទៅដល់ល្បែងបោកបញ្ឆោតនៅលើ Facebook
ភាគីខាងបុរសជាធម្មតាតែងតែក្លាយខ្លួនជាអ្នក" ងាយរងគ្រោះ" ជានិច្ច ។
យោងតាមការស្ទង់មិតិមួយនាពេលថ្មីៗកន្លងមកនេះបង្ហាញថាភាគីខាងស្រ្តីមានចំនួនរហូត
ដល់ ៦៤,២ភាគរយបានធ្វើការបដិសេដមិនទទួលយកការស្នើសុំរាប់អានមិត្តពីណាក់មនុស្ស
ប្លែកមិនស្គាល់នៅលើ Facebook នោះទេ ដែលផ្ទុយស្រឡះទៅនឹងភាគីខាងបុរសដែលការ
ស្នើសុំរាប់អានជាមិត្តពីមនុស្សប្លែកតែងតែមានភាពងាយស្រួលច្រើន ដោយគ្រាន់តែអ្នកស្នើ
សុំរាប់អានមិត្តទាំងនោះដាក់រូបមនុស្សស្រីនិងមានសម្រស់ទាក់ទាញបន្តិច ពួកគេគឺត្រៀម
ខ្លួនជានិច្ចក្នុងការស្វាគមន៍នូវសំណើសុំរាប់អានមិត្តនោះ។ នេះប្រហែលជាមកពីគេយល់ថា
រូបភាពខាងក្រៅរបស់មនុស្សស្រីគឺមានភាពងាយស្រួលបំផុតក្នុងការបោកបញ្ឆោតបុរស៕
ប្រភព ៖Cnet
ដោយ៖ រស្មី