គេហទំព័រចែករំលែកវីដេអូធំបំផុតលើពិភពលោកនឹងធ្វើការផ្តល់រង្វាន់ជូនជាប្រាក់ចាប់ពីពាន់
ដុល្លាអាមេរិក រហូតដល់ម៉ឺនដុល្លាអាមេរិក ដល់បណ្តាក្រុមគ្រួសារទាំងឡាយណាដែលជា
ម្ចាស់នៃវីដេអូ"លាន view� នៅលើ Youtube ។
តាមប្រភពពី Telegraph បានអោយដឹងថា Youtube បានចាប់ផ្តើមធ្វើកិច្ចព្រមព្រៀងគ្នាមួយ
ជាមួយបណ្តាក្រុមគ្រួសារទាំងឡាយណាដែលជាម្ចាស់នៃ Clip វីដេអូដែលមានអ្នកចូលមើល
ខ្ពស់បំផុតដើម្បីចែករំលែកផលប្រយោជន៍ស្តីអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម ។
Youtube បានធ្វើការត្រួតពិនិត្យរាល់ Clip វីដេអូទាំងឡាយដែលបានបង្ហោះឡើងលើគេហ
ទំព័រមួយនេះ ហើយ Clip វីដេអូណាដែលទាក់ទាញបាននូវចំនួនអ្នកចូលមើលចាប់ពីខ្ទង់
លានឡើងទៅនឹងត្រូវបានក្រុមហ៊ុនចាប់អារម្មណ៍យកចិត្តទុកដាក់ និងលើកយកមកធ្វើការ
ពិចារណាមើលថាតើគួរតែធ្វើទំនាក់ទំនងជាមួយពួកគេរឺមិនគួរ និងគួរតែលើកឡើងនូវការ
ស្នើសុំធ្វើការសហការគ្នារឺមួយក៏អត់នោះ ។
លោក Howard Davies-Carr ជាជនជាតិអង់គ្លេសត្រូវបាន Youtube ប្រគល់រង្វាន់ជូនជាប្រាក់
ចំនួន ១៦០.០០០ដុល្លាអាមេរិកដោយសារតែគាត់បានបង្ហោះ Clip វីដេអូមួយមានចំណងជើង
ថា �Charlie bit my finger � again� ដែលវីដេអូនេះនិយាយអំពីកូនប្រុសរបស់គាត់ឈ្មោះ
Charlie បានខាំម្រាមដៃរបស់ Harry ជាបងប្រុស ដែលលោកគឺជាឪពុករបស់ក្មេងប្រុសទាំង
ពីរនាក់នោះ។ លោក Howard Davies-Carr បានអោយដឹងថា ដំបូងឡើយគាត់ធ្វើការបង្ហោះ
Clip វីដេអូនេះឡើងគឺក្នុងគោលបំណងគ្រាន់តែចង់ចែករំលែកដល់អ្នកទស្សនាប៉ុណ្ណោះ តែ
មិននឹកស្មានថា Clip វីដេអូរបស់គាត់ទទួលបានអ្នកចូលមើលមានចំនួនច្រើនយ៉ាងនេះសោះ
ហើយជាពិសេសទៅទៀតនោះគាត់ក៏មិននឹកស្មានដល់ថាមានសំណាងទទួលបានរង្វាន់ពី
Youtube នោះដែរ ។
Clip វីដេអូផ្សេងមួយទៀតមានចំណងជើងថា" Lily�s Disneyland Surprise "មានអ្នកចូល
មើលប្រមាណជាជាង ៥លានដងនោះ ក៏ត្រូវបាន YouTube ផ្តល់រង្វាន់ជូនជាប្រាក់ចំនួន
៤៦០០ដុល្លាអាមេរិកផងដែរ ដែល Clip វីដេអូនោះនិយាយអំពីក្មេងស្រីម្នាក់មានក្តីរីករាយ
ជាខ្លាំងនៅពេលនាងបានលឺថាឪពុកម្តាយរបស់ខ្លួនអញ្ញាតអោយនាងទៅដើរកំសាន្តនៅ
សួនឧទ្យាន Disneyland ។ លុះក្រោយមកនាងបានយំយ៉ាងខ្លាំងបន្ទាប់ពីម្តាយរបស់នាង
ប្រាប់ថាឪពុករបស់នាងកំពុងនិយាយកុហក។
http://www.youtube.com/watch?v=OOpOhlGiRTM
ពីមួយថ្ងៃទៅមួយថ្ងៃ YouTube កាន់តែមានឥទ្ធិពលយ៉ាងខ្លាំងនិងសំខាន់បំផុតនៅក្នុងជីវភាព
រស់នៅរបស់មនុស្សភាគច្រើន ។ កន្លងមកក៏មានតារាជាច្រើនរូបផងដែរដែលទទួលបាន
កេរ្តិ៍ឈ្មោះល្បីចេញពី YouTube នេះដោយមិនមានការចំណាយប្រាក់ធ្វើវិនិយោគសូម្បីតែ
មួយរៀល ជាក់ស្តែងដូចជា Justin Bieber រឺ Rebecca Black ...ជាដើម ៕
ប្រភព៖ DT
ដោយ៖ រដ្ឋា