គេហទំព័រចែករំលែកវីដេអូធំជាងគេនៅលើពិភពលោក ទើបតែធ្វើការបន្ថែមនូវកម្មវិធី
ថ្មីដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើផ្ទៃមុខនៃបុគ្គលណាមួយក្នុងវីដេអូទៅជាព្រិល
មើលមិនស្គាល់បានមុខមុននឹង Upload ក្នុង youtube។
នៅពេលអ្នកចង់ធ្វើការកែប្រែផ្ទៃមុខឲ្យទៅជាព្រិលមើលមិនស្គាល់ សូមអ្នកជ្រើសរើសប៊ូតុង Edit
រួចចុចត្រង់ Enhancements Tool បន្ទាប់មកបង្វិល Mouse ទៅជ្រើសរើសពាក្យ Additional Features
ហើយជ្រើសរើសត្រង់ Blur All Faces និងចុច Apply។ អ្នកប្រើប្រាស់អាចទុកចិត្ត និងស្ងប់ចិត្តបាន
ព្រោះក្រោយពេលអ្នកធ្វើការកែសំរួលរួចហើយ Youtube នឹងឲ្យអ្នកមើលឡើងវិញនូវវីដេអូដែល
អ្នកបានកែនោះ ដើម្បីឲ្យអ្នកធ្វើការសំរេចចិត្ត មុននឹងអាប់ឡូតចូល Youtube។
YouTube បន្ថែមនូវកម្មវិធីធ្វើឲ្យព្រិលផ្ទៃមុខ
គេហទំព័រចែករំលែកវីដេអូនេះមានមោទនភាព នៅពេលដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការ
ដែលផ្សារភ្ជាប់ទំនាក់ទំនងមនុស្សជាមួយគ្នា តាមរយះការចែករំលែករឿងដោយភាពស្និទ្ធស្នាល និង
ស្មោះត្រង់បំផុត៕
ដោយ៖ សិលា
ប្រភព៖ TTE & VE