CamNews

ជីវិត និងការងារ 

ស្រ្តីមានភេទដូចគ្នា ២នាក់ រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា

កោះតៃវ៉ាន់៖ មានស្រី្តជនជាតិតៃវ៉ាន់ ២នាក់ បានរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នា កាលពី
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ ហើយនេះ    គឺជាលើកដំបូង   ដែលមនុស្សមានភេទដូចគ្នា
បានរៀបអាពាហ៍ពិពាហ៍ នៅលើកោះតៃវ៉ាន់។

យោងតាមបណ្តាញសារពត៌មាន bangkokpost បានឱ្យដឹងថា   កូនក្រមុំទាំង ២នាក់ បាន
ស្លៀកពាក់ឈុតកូនក្រមុំ ដូចគ្នា ដោយអញ្ជើញព្រះសង្ឈ ១អង្គ មកធ្វើជាសាក្សី និងសូត្រ
មន្ត សុំសិរីសួស្តី តាមបែបព្រះពុទ្ធសាសនា។

ក្រុមអ្នកសិទ្ធិមនុស្ស បាននិយាយថា  យើងសង្ឈឹមថា  រដ្ឋាភិបាលតៃវ៉ាន់ នឹងអនុញ្ញាតឱ្យ
ក្រុមមនុស្ស    ដែលមានភេទដូចគ្នា  ស្រឡាញ់គ្នា  អាចរស់នៅជាមួយគ្នា   និងអាចរៀប
អាពាហ៍ពិពាហ៍ដោយស្របច្បាប់ ក្នុងពេលឆាប់ៗ នេះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ bangkokpost


Tags: Taiwan Two Buddhist brides wed in Taiwan