CamNews

បច្ចេកវិទ្យា 

Facebook -ជាផ្នែកមួយដ៏សំខាន់ក្នុងឆាកជីវិតស្នេហា!

ថ្ងៃនេះ គេហទំព័រកំសាន្ត Facebook ទទួលបាននូវបរិមាណដ៏ច្រើននៃអ្នកចូលលេងកំសាន្ត
ហើយមួយផ្នែកធំនៃចំនួននោះមិនត្រឹមតែ" ញ៉ាំជាមួយ Facebook, គេងជាមួយ Facebook�
ប៉ុណ្ណោះទេតែថែមទាំងចែកផ្លូវគ្នាជាមួយសង្សារក៏តាមរយៈ Facebook ផងដែរ ។

នេះជាលទ្ធផលនៃការស្រាវជ្រាវមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជា្រវទីផ្សាររបស់ទំព័រ
Lab42.com (website ស្រាវជា្រវផ្នែកទីផ្សារនិងបណ្តាមធ្យោបាយទូរគមនាគមន៍) ។

ការសា្រវជា្រវនេះបានធ្វើឡើងជាមួយក្រុមមនុស្សចំនួន ៥៥០នាក់ដែលមានអាយុលើសពី
១៨ឆ្នាំ ក្នុងគោលដៅធ្វើការដោះស្រាយនូវចម្ងល់ដែលថា៖ តើអ្នករាល់គ្នាមានការរារែកដែរ
រឺទេនៅពេលដែលប្រើប្រាស់ប៊ូតុងនៅលើកុំព្យូទ័រ រឺក៏នៅលើទូរស័ព្ទដើម្បីធ្វើការបញ្ចប់នូវរាល់
ទំនាក់ទំនងដ៏ផ្អែមល្អែមដែលធ្លាប់មានកន្លងមកនោះ?

លទ្ធផលបង្ហាញថាមានចំនួន ៣៣% នៃអ្នកដែលបានធ្វើការសាកសួរនោះពួកគេបានឆ្លើយ
ថាពួកគេបានចែកផ្លូវគ្នាជាមួយសង្សាររបស់ខ្លួនតាមរយៈការផ្ញើសារតាមទូរស័ព្ទ សារអេឡិច
ត្រូនិច (Email) រឺក៏តាមរយៈ Facebook និង ៥២% បានផ្លាស់ប្តូរនូវស្ថានភាព(អកប្បកិរិយា)
នៃទំនាក់ទំនង (relationship status) នៅលើ Facebook របស់ពួកគេភ្លាមៗបន្ទាប់ពីពួកគេ
បានចែកផ្លូវគ្នាជាមួយសង្សារ និងចំនួន ៣៨% ធ្វើការផ្លាស់ប្តូរស្ថានភាពនៃទំនាក់ទំនងរបស់
ខ្លួននៅពេលដែលពួកគេរកឃើញនូវអ្នកជាទីស្រលាញ់ថ្មី ។

ក្រៅពីនោះមានចំនួនប្រមាណជា ៤៥% នៃបណ្តាគូរប្តីប្រពន្ធដែលកំពុងមានសុភមង្គលបាន
ធ្វើទំនាក់ទំនងជាមួយគ្នាសំខាន់គឺតាមរយៈការផ្ញើសារនៅលើ Facebook និង ៥៧% នឹងធ្វើ
ការស្នើសុំរាប់អានជាមិត្តភា្លមៗនៅពេលដែលគេបានជួបនរណាម្នាក់ដែលគេចូលចិត្ត ។

នេះជារបកគំហើញដ៏មានអត្ថន័យមួយក្នុងការចូលរួមចំណែកបង្ហាញពីភាពខ្លាំងរបស់ទំព័រ
Facebook ដែលលោក Mark Zuckerberg បានបង្កើតឡើង ក៏ដូចជាឆ្លុះបង្ហាញអោយឃើញ
យ៉ាងច្បាស់ពីឥទ្ធិពលដ៏ខ្លាំងរបស់គេហទំព័រកំសាន្តសង្គមមកលើជីវភាពរស់នៅរបស់មនុស្ស
នៅក្នុងយុគសម័យនេះផងដែរ ៕

ប្រភព៖ TTCN
ដោយ៖ រដ្ឋា

Tags: facebooktechnologymark zuckerbergsocial network