CamNews

ទូរស័ព្ទ ផលិតផលថ្មី ថេបប្ល៊ែត 

LG ផលិតអេក្រង់សំរាប់ iPhone 5 និង iPad 3

តាមសំដីរបស់អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន LG អោយដឹងថា ក្រុមហ៊ុនមួយនេះកំពុង
តែត្រៀមបញ្ចេញនូវអេក្រង់ Touch screen ថ្មីសំរាប់ប្រើនៅលើ iPad 3 របស់ Apple ។

iPhone 5 នឹងមានអេក្រង់ទំហំ ៤អ៊ីង

បើយោងតាមប្រភពពត៌មានឈ្មោះ The Korea Times អោយដឹងថា LG នឹងធ្វើការផលិត
ទាំងអេក្រង់សំរាប់ iPhone 5 នឹងអេក្រង់សំរាប់ឧបករណ៍ Tablet ជំនាន់ថ្មីរបស់ Apple គឺ
iPad 3 ដែលមានទំហំតូចជាងបើធៀបជាមួយកំណែ iPad ពេលបច្ចុប្បន្ននេះ ។

ប្រភពពត៌មានមិនបញ្ចេញឈ្មោះមួយបានធ្វើការដកស្រង់សំដីរបស់នាយកប្រតិបត្តិម្នាក់នៃ
ក្រុមហ៊ុន LG ដែលបាននិយាយជាមួយទំព័រ The Korea Times ថា Apple នឹងធ្វើការបន្ថែម
នូវអេក្រង់ Retina ៤អ៊ីងសំរាប់ប្រើលើទូរស័ព្ទ Smartphone iPhone 5 ដែលមានទំហំធំជាង
០,៥អ៊ីងបើធៀបជាមួយអេក្រង់បច្ចុប្បន្ន ។ ម្យ៉ាងទៀត LG ក៏កំពុងតែធ្វើការជាមួយ Apple
ដើម្បីត្រៀមខ្លួនបង្ហាញនូវឧបករណ៍ iPad ថ្មីមួយទៀតដែលមានអេក្រង់ទំហំ ៧,៣៥អ៊ីង
ផងដែរ ។

គួររំលឹកផងដែរថាកន្លងមកមានប្រភពពត៌មានជាច្រើនបានធ្វើការចុះផ្សាយថា Apple កំពុង
តែជួបនូវបញ្ហាពិបាកមួយចំនួននៅក្នុងកិច្ចការបង្កើតអេក្រង់ថ្មីមានទំហំ ៤អ៊ីង សំរាប់ទូរស័ព្ទ
iPhone 5 នេះ មូលហេតុអោយដឹងថាដោយសារតែអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនគឺ
លោក Steve Jobs មិនចង់បានអេក្រង់មានទំហំធំពេកនោះទេ ព្រោះវាអាចបង្កជាបញ្ហា
ដោយផ្នែកៗនៅក្នុងផលិតផល iPhone ដែលជាប្រការមួយដែល Apple តែងតែធ្វើការរិះគន់
ចំពោះទូរស័ព្ទ Android នោះ ។

ឧបករណ៍ iPad 3 នឹងមានអេក្រង់ ៧,៥អ៊ីង

នៅក្នុងកំឡុងខែតុលាកន្លងទៅនេះក៏មានប្រភពពត៌មានមួយចំនួនបានធ្វើការចុះផ្សាយផង
ដែរថា Apple កំពុងតែគ្រោងនឹងផលិតនូវឧបករណ៍ �mini iPad� មួយដែលមានអេក្រង់ទំហំ
៧,៨៥អ៊ីងគឺធំជាងបន្តិចធៀបជាមួយអ្វីដែល The Korea Times បានលើកឡើងខាងលើ។
ហើយបើតាមគំរោង Apple អាចនឹងចេញផ្សាយនូវឧបករណ៍ iPad ជំនាន់ថ្មីរបស់ខ្លួននេះនៅ
កំឡុងខែមីនា ឆ្នាំ២០១២ ខាងមុខនេះ ដោយឡែក iPhone 5 នឹងត្រូវបង្ហាញខ្លួននៅក្នុងរដូវ
វិស្សមកាលខាងមុខនេះផងដែរ ៕

ប្រភព៖ 24H
ដោយ ៖ រដ្ឋា

Tags: electronictabletappleiphone 5smartphonetechnologyiphonesteve jobsipad 3touch screenretina