CamNews

ជីវិតរស់នៅ 

សក់ស្ដើង ខ្លី ត្រូវធ្វើបែបណា?

នារីទាំងឡាយតែង​តែ​ចង់​បាន សក់​ដែល​ក្រាស់ វែង និង មាន​សុខភាព​ល្អ​ ប៉ុន្តែ មាន​ស្ត្រី​មួយ
ចំនួន មាន​សក់​ស្តើង ដែល​វា​ជា​បញ្ហា​សម្រាប់​ពួកគេ ក្នុងការជ្រើសរើសម៉ូដសក់អោយត្រូវនឹង
ចិត្តរបស់ខ្លួន។

សូមស្វែងយល់ពីគន្លឹះខាងក្រោម ប្រសិនអ្នកមានបញ្ហាសក់ស្ដើង ៖

១. អ្នក​ត្រូវ​ទៅអោយ​ជាងកាត់សក់ ដែល​មាន​ជំនាញ​ធ្វើការ​កាត់សក់​អោយ​អ្នក ដោយ​មិន​ចាំ
បាច់​ខ្លាច ថា​ខ្លី​ជាង​អ្វី​ដែល​អ្នក​ចង់​បាន​នោះទេ សម្រាប់​ការ​កាត់​ជា​លើកដំបូង​នេះ ។ អ្នក​ត្រូវ​
អោយ​ជាង​កាត់ សក់​កាត់ចេញ​នូវ​សក់ ដែល​ស្ងួត និង បែក​ចុង​ចេញ និង អាច​ផ្តល់អោយ​អ្នក
​នូវ​ម៉ូត ដែល​វា​នឹង ដុះ​មក​ក្រាស់ និង ស្រស់​ស្អាត​ជា​ង​មុន​។ គោលដៅ​ចម្បង​នោះ​គឺថា អ្នក​
នឹងទទួលបាន​នូវ​សក់​ដែល មាន​សុខភាព​ល្អ និង ដុះ​មក​ក្រាស់ និង វែង​ជាង​មុន​។​



២. នៅពេល​ដែល​សក់​អ្នក ចាប់ផ្តើម​ដុះ​មកវិញ នោះ​អ្នក​ត្រូវ​ធ្វើការ​កាត់​តម្រឹម​អោយបាន​ទៀង
ទាត់ គឺ​រាល់ ៦ ទៅ ៨​សប្តាហ៍​ម្តង ដើម្បី​រក្សា​អោយ​សក់​អ្នក មាន​សុខភាព​ល្អ​, រឹងមាំ និង
ស្ថិត​ក្នុង​ស្ថាន ភាព​ដ៏​ល្អ​បំផុត ដែល​វា​អាច​ដុះ​មក​ក្រាស់ និង វែង​ជាង​មុន​បាន​។ អ្នក​អាច​លាប
​នូវ ក្រែម​បន្ទន់​សក់ ដែល​មាន​គុណភាព​ល្អ ដើម្បី​ជួយ​អោយ​សក់​អ្នក​មាន​ភាព​ទន់​រលោង និង
រឹងមាំ​។​

៣. កក់សក់ រាល់​ពីរ​បី​ថ្ងៃ​ម្តង អ្នក​មិន​ត្រូវ​ក​ក់វា​ច្រើន​ពេក​ទេ​។ ការ​កក់សក់​ញឹកញាប់​ពេក អាច​
ទាញ ឬ​ស​សក់ បំផ្លាញ​ដល់​ស្បែកក្បាល និង កំចាត់​ចោល​នូវ​ប្រេង​ពី​ធម្មជាតិ ចេញពី​សក់
ដែល​វា​មាន សារៈសំខាន់ ក្នុងការ​ធ្វើ​អោយ​សក់​ដុះ​មក​វែង និង រឹងមាំ ។​

៤. ធ្វើការ​លាប​ផលិតផល​ថែទាំ​សក់​ថ្នមៗ និង ធ្វើការ​ម៉ាស្សា​នៅលើ​ស្បែកក្បាល ពី ៣ ទៅ ៥
​នាទី​។ ដាក់​នូវ​ក្រែម​បន្ទន់អោយ​បាន​ច្រើនប​ន្តិ​ច នៅត្រង់​ចុង​សក់ និង ទុក​វា​ចោល​បន្ទាប់
ពី​អ្នក​បាន​កក់សក់​រួច​។ ប្រើ​ទឹក​ក្តៅឧណ្ណៗ និង លាង​សំអាត​ជាមួយ​នឹង​ទឹក​ត្រជាក់​ធម្មតា
តែ​អ្នក​មិន​ត្រូវ​ជ្រមុជ សក់​ទៅ​ក្នុង​ទឹក​ក្តៅ​នោះទេ​។​

៥. ធ្វើការ​សិតសក់ អោយបាន​ជា​ប្រចាំ ដោយ​ប្រើ​ក្រាស់​សិតសក់ ដែល​មាន​ធ្មេញ​រង្វើល​។ កំនួច
​សក់ និង សក់អង្កាញ់​អាច​បង្អាក់​ដល់ សម្តត្ថភាព​សក់ ក្នុងការ​ដុះ​មក​វែង និង ក្រាស់​ជាង
មុន​បាន​។​

៦. អ្នក​មិន​ត្រូវ ធ្វើអោយ​សក់​អ្នក​ស្ងួត​ពេក ដោយ​ការប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​នោះទេ​។ ជំនួស​មកវិញ
អ្នក ត្រូវ​ផ្លុំ​សក់​ដោយ ដាក់​ខ្យល់​សំងួត​ក្នុង​កម្រិត​ស្រាលៗ ឬ ដាក់​វា​អោយ​ស្ងួត​ដោយ​ការ​ត្រូវ
​ខ្យល់​។​

៧. ជៀសវាង​នូវ​ការប្រើ​ប្រដាប់​មូល​សក់​, ម៉ាស៊ីន​កៀប​សក់ ឬ មូល​រួញ​។ ពួក​វា​សុទ្ធតែ​អាចធ្វើ
អោយ សក់​ស្ងួត និង មិន​អាច​ដុះ​មក​វែង ដែល​វ​វា​នឹង​អាច​បំផា្ល​ញ​ដល់​ចុងសសៃ​សក់​ផង​ដែរ​។
វា​មិន​ត្រឹម តែ​មិន​អាច​អោយ​សក់​អ្នក​ដុះ​ក្រាស់​នោះទេ វា​ថែមទាំង​អាច​អោយ​សក់​អ្នក​ស្តើង​
ទៀតផង​។​

៨. នៅពេល​យប់ ចង​សក់​អ្នក​ទៅ​ក្រោយ ឬ មូល​ឡើង​ទៅលើ ។​វិធី​នេះ​ជួយ​ការពារ សក់​អ្នក​ពី​
ការ​ដាច់ ជ្រុះ និង មាន​កំណួច​ក្នុងពេល​ដែល​អ្នក​ប្រែ​ចុះឡើង ពេល​កំពុង​គេង​លក់​។


៩. ប្រើ​ប្រេង​ក្តៅព្យាបាល​សក់ ឬ ម៉ាស​សម្រាប់​ស្រោប​សក់ អោយ​បាន​ម្តង​ក្នុង​មួយ​សប្តាហ៍
ដើម្បី បំប៉ន និង ចិញ្ចឹម​សក់​។ អ្នក​ត្រូវ​ធ្វើ​តាម​ការណែនាំ​ដែលមាន ដាក់​នៅ​លើ​ផ្លាក​ផលិត
ផល និង ទុក​វា​នៅ​ក្នុង​មួក​គ្រប​ផ្លា​ស្ទិច យ៉ាងហោចណាស់ អោយបាន ៣០​នាទី និង បន្ទាប់
​មក​លាង​សម្អាត វា និង សិត​ដូច​ធម្មតា​។​

១០. ព្យាយាម​ដាក់​សក់ អោយ​ដូច​ជា​ធម្មជាតិ​របស់​វា ដោយ​ជៀសវាង​នូវ​ការធ្វើ​អោយ​ស​ក់មាន
រាង​ជា​ទឹករលក ឬ អ៊ុត​ត្រង់​ជា​អចិន្ត្រៃ​។ ខណៈពេល​ដែល​វា​គ្រាន់តែ​ធ្វើអោយ​សក់​មើលទៅ
វែង និង ក្រាស់​ជាង​មុន​ជា​បណ្តោះអាសន្ន វា​បាន​បំផ្លាញ​ដល់​សសៃស​ក់ និង រារាំង​ដល់​ការ​
ដុះ​ក្រាស់ និង វែង​ជាង​មុន​បាន​ដោយ​ខ្លួន​វា ។​

១១. អ្នក​ត្រូវ​មាន​ភាព​ឆ្លាត​វៃ សម្រាប់​ការជ្រើសរើស​ម៉ូត​សក់​។ កៀប​សក់​ឡើង​ទៅលើ ឬ ចង​ទៅ
ក្រោយ នៅក្នុង​ថ្ងៃ​ក្តៅ ដើម្បី​ជៀសវាង​នូវ​ការ​បែក​ញើស និង មាន​ក្អែល ប៉ុន្តែ​ត្រូវ​ចង​សក់​រាង
រ​លុងៗ​បន្តិច តាម​ដែល​អាច​ធ្វើបាន​។ ការចង​សក់​តឹង​ពេក​,​ក្រង​, មួល និង អាច​បំផ្លាញ​ដល់​
សុខភាព​នៃ សសៃសក់​របស់​អ្នក​បាន​។​

១២. រស់នៅ  ប្រកប​ដោយ​សុខភាព​ល្អ ដោយ​ការ​ទទួលទាន​អាហារ​បំប៉ន​ដែល​មាន​ជីវជាតិ និង
សម្រាក អោយបាន​គ្រប់គ្រាន់​, ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ទៀងទាត់ និង ធ្វើការ​គ្រប់គ្រង
ស្ត្រេ​ស ។ កត្តា​ទាំង​នេះ គឺ​សុទ្ធតែ​ជួយ​អោយ​សក់​អ្នក​ដុះ​មក​វែង​ក្រាស់ និង មាន​សុខភាព​ល្អ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Health


Tags: hair short hair health