CamNews

អារ៉ាប៊ីសាអូឌីត ជំទាស់នឹងការវាយប្រហារ អ៊ីរ៉ង់

អតិតអគ្គនាយកក្រសួងស៊ើបការណ៍សំងាត់របស់ អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា រាជាណាចក្ររបស់ខ្លួននឹងមិនគាំទ្រចំពោះសកម្មភាពយោធាណាមួយដែលប្រឆាំង
នឹង អ៊ីរ៉ង់ ខណៈដែលភាពតានតឹងនៃបញ្ហាកម្មវិធី នុយក្លេអែរ របស់ ក្រុង Tehran កំពុងកើតឡើង។


ប្រធានាធិបតិ អ៊ីរ៉ង់ លោក Mahmoud Ahmadinejad និងមហិច្ចតារបស់គាត់

រាជបុត្រា Turki al-Faisal ដែលជាអតិតអគ្គនាយកក្រសួងស៊ើបការណ៍សំងាត់ និងជាអតិត
អគ្គរាជទូត អារ៉ាប៊ីសាអូឌីត ប្រចាំនៅអាមេរិក មានបន្ទូលឱ្យដឹងថា �នោះគឺជាសកម្មភាព
ដ៏លីលាមួយ ហើយការធ្វើបែបនេះនឹងក្លាយមហន្ដរាយធំ�។ ក្សត្រាអង្គនេះបន្ថែមថា ការ
វាយប្រហារនឹងធ្វើឱ្យប្រជាជននៃប្រទេស អ៊ីរ៉ង់ កាន់តែសាមគីជាមួយរដ្ឋាភិបាលរបស់ពួក
គេ ហើយពួកគេនឹងកាន់តែប្ដេជ្ញាចិត្តក្នុងការអភិវឍ្ឍអាវុធ នុយក្លេអែរ ។

ប្រធានាធិបតិ អ៊ីរ៉ង់ លោក Mahmoud Ahmadinejad ទស្សនា
រោងចក្រចំរាញ់ uranium Natanz

អ៊ីស្រាអែល ថ្មីៗនេះបានព្រមានចំពោះលទ្ធភាពនៃការវាយប្រហារទៅលើមូលដ្ឋានអភិវឍ្ឍ
អាវុធ នុយក្លេអែរ របស់ អ៊ីរ៉ង់ ។ ការព្រួយបារម្ភពីការវាយប្រហារបានកើតមានឡើងបន្ទាប់
ពីទីភ្នាក់ងារថាមពលអាតូមិចអន្ដរជាតិ (IAEA) បានឱ្យដឹងថា ក្រុង Tehran កំពុងមាន
គម្រោងអភិវឍ្ឍក្បាលគ្រាប់ នុយក្លេអែរ សម្រាប់បំពាក់លើកាំជ្រួចធុនមធ្យមរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ប្រទេស អ៊ីរ៉ង់ តែងធ្វើការច្រានចោលនូវការចោទប្រកាន់របស់
បច្ចឹមប្រទេស និង អ៊ីស្រាអែល ដែលថា អ៊ីរ៉ង់ កំពុងស្វែងរកវិធីដើម្បីអភិវឍ្ឍថាមពល
បរមាណូសម្រាប់យោធា។ ក្រុង Tehran បានអះអាងថា កម្មវិធីចំរាញ់សារធាតុ uranium
របស់ខ្លួនគឺដើម្បីបង្កើតប្រភពថាមពលសម្រាប់ ស៊ីវិល តែប៉ុណ្ណោះ។

ភាពតានតឹងរវាង អ៊ីរង់ និង អារ៉ាប៊ីសាអូឌីត បានកើនឡើងទ្វេដងបន្ទាប់ពី អាមេរិក បាន
ប្រកាសថា ខ្លួនបានបំបែកការប៉ុនប៉ងធ្វើឃាតឯកអគ្គរាជទូតនៃប្រទេស អារ៉ាប នៅរដ្ឋ
ធានី Washington។

ចំណែក អ៊ីរ៉ង់ វិញក៏បានបដិសេធការចោទប្រកាន់ខាងលើ ប៉ុន្ដែក្រុង Riyadh នឹងមិនមើល
ស្រាលចំពោះព័ត៌មានខាងលើនេះដែរ ហើយបានឱ្យដឹងថា ពួកគេនឹងពិចារណាទៅលើ
ការប្រត្តិកម្មស្រាបច្បាប់មួយដែលអាចនឹងត្រូវធ្វើឡើងចំពោះ អ៊ីរ៉ង់ ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP/ss

Tags: iranturki al-faisalmahmoud ahmadinejad