CamNews

យល់ដឹង 

ចោរឆក់កាបូបទេសចរបរទេសនៅវៀតណាម

នៅពេលបានឃើញអ្នកដំណើរបរទេសកៀបកាបូបនៅនឹងក្លៀកដែលកំពុងឈរ
នៅក្បែររថយន្ដក្រុងនៅលើដងផ្លូវ Cau Go (រដ្ឋធានី ហាណូយ) ក្រុមយុវជនដែល
មានគ្នាច្រើនជាងពីរនាក់បានធ្វើសកម្មភាពឆក់កាបូបរួចលោតឡើងម៉ូតូគេចខ្លួន
ដោយសុវត្ថិភាព។


ហេតុការឆក់កាបូបនេះបានកើតឡើងនៅម៉ោងប្រមាណជា ១៤ និង ៣០ នាទី រសៀលថ្ងៃ
ទី ១៥ ខែវិច្ឆិកា នៅផ្លូវបំបែកជា ៤ ស្ថិតក្នុងតំបន់ Cau Go និង Hang Dau សង្កាត់ Hang Bac
ខណ្ឌ Hoan Kiem ។ ក្រុមភ្ញៀវបរទេសមានគ្នា ៥ នាក់ក្នុងនោះមានស្ដ្រី ៤ នាក់ និងបុរស
ម្នាក់ដែលមានអាយុប្រហែល ៥០ ឆ្នាំ ឈរនៅក្បែររថយន្ដក្រុង។ ក្នុងចំណោមពួកគេ មាន
ស្ដ្រីម្នាក់កៀបរបស់មួយនៅនឹងក្លៀកដែលមើលទៅដូចជាបូបលុយ។

មួយស្របក់ក្រោយមក បុរសពីរនាក់ដែលជិះ ម៉ូតូ Wave ពណ៌ខ្មៅមិនមានស្លាកលេខក៏
បានបង្ហាញខ្លួន។ ក្រោយពីបានតាមដានប្រមាណជា ៥ នាទី បុរសដែលអង្គុយនៅខាង
ក្រោយក៏បានចូលមកកៀក និងឆក់របស់ពីស្ដ្រីម្នាក់នោះ បណ្ដាលឱ្យនាងភ្ញាក់ ព្រមទាំង
ស្រែកឡើងខ្លាំង ធ្វើឱ្យផ្អើលអ្នកដែលនៅក្បែរនោះ។

ការឆក់កាបូបនេះ បានកើតឡើងនៅក្នុងទីប្រជុំជនដែលមានមនុស្សជាច្រើនធ្វើដំណើរទៅ
មកប៉ុន្ដែ ពុំមាននរណាម្នាក់ដេញតាមចោរទាំងនេះនោះទេ។ ស្ដ្រីជនរងគ្រោះដែលនិយាយ
ភាសាចិននោះបានឱ្យដឹងថា របស់ដែលចោរបានឆក់ទៅនោះគឺជាកូនឆ័ត្រតូចមួយ។ របស់
ដែលគ្មានតម្លៃបែបនេះ ប្រាកដណាស់ថា វានឹងធ្វើឱ្យពួកចោរនោះមានការក្ដៅក្រហាយ
និងហួសចិត្តមិនខាន (ហើយបើនិយាយតាមបែបកំប្លែង ក្រុមចោរនេះអាចនឹងវិលមកធ្វើ
សកម្មភាពម្ដងទៀតនៅពេលពួកគេមានឱ្យកាសល្អដើម្បីកុំឱ្យសូយដៃ)។

ប្រជាជននៅក្នុងតំបន់ Cau Go និង Hang Dau បានថ្លែងថា ប៉ុន្មានខែមកនេះគេឃើញមាន
ក្រុមយុវជនប្រមាណពី ២ ទៅ ៤ នាក់តែងជិះ ម៉ូតូ ក្រឡឹងតាមភ្ញៀវទេសចរណ៍បរទេស
ដើម្បីឆ្លៀតឱកាសឆក់យកកាបូប និងរបស់របរផ្សេងៗ។








ដោយ ៖ សូរីយ៉ា
ប្រភព ៖ youtube/bm

Tags: vietnamha noirobberburglarrobberyforeign touristsvietnamese