ក្រុមអ្នកអាវកាសឈានមុខនានាក្នុងវិស័យទេសចរណ៍អាវកាសកំពុងមានគម្រោងមួយ
ដែលមានតម្លៃរាប់ពាន់ពាន់លានដុល្លារ ដើម្បីទាញយកធនធានធម្មជាតិនៅលើពិភពតូចៗ
ដែលហោះហើរក្បែរផែនដី។
ដោយសារតែមានការព្រួយបារម្ភពីការខ្វះខាត ឬធនធាននៅលើផែនដីត្រូវអស់ ការទាញ
យកធនធានពីអាវកាសត្រូវបានគេគិតដល់ ដូច្នេះគម្រោងដែលមានឈ្មោះថា Planetary
Resources ក៏បានកើតឡើង។ បណ្ដាភពតូចៗដែលហោះហើរក្បែរផែនដីនឹងក្លាយទៅជា
ប្រភពធនធានដ៏ធំដើម្បីផ្គត់ផ្គង់ដល់ការរស់នៅលើផែនដីរបស់មនុស្ស។
គម្រោងនេះទទួលបានខ្ទង់ប្រាក់ជំនួយយ៉ាងច្រើនពីក្រុមមហាសេដ្ឋី ក្នុងនោះមាន CEO
Larry Page និងអគ្គនាយកប្រតិបត្តិ Eric Schmidt របស់ Google រួមជាមួយអ្នកដឹកនាំរឿង
Avatar គឺលោក James Cameron ។
គម្រោងដែលហាក់ដូចជារឿងភាពយន្ដនេះត្រូវបានប្រកាសកាលពីថ្ងៃទី ១៧ កន្លងទៅ។
យោងតាមប្រកាសនេះ ខ្ទង់ប្រាក់ដ៏ច្រើននោះនឹងត្រូវបានគេប្រើប្រាស់ក្នុងការសាងសង់
ប្រព័ន្ធយានអាវកាស robot យន្ដអាវកាសធំគ្មានអ្នកបើកបរ។ ជំហានដំបូង ក្នុងអំឡុងពេល
ចាប់ពី ១៨ ទៅ ២៤ខែខាងមុខរបស់គម្រោងនេះនឹងចាប់ផ្ដើមសាងសង់ប្រព័ន្ធ Telescope
Arkyd-100 ហោះហើរជុំវិញផែនដីដើម្បីស្វែងរកភពតូចៗសមស្របក្នុងការរុករកប្រភពធន
ធាន។
ក្នុងដំណាក់កាលបន្ទាប់មក ក្រុមហ៊ុន The Bellevue នៅ Washington នឹងត្រូវចំណាយប្រាក់
ច្រើនថែមទៀតដើម្បីបង្កើតប្រភេទយានអាវកាសដែលមានលទ្ធភាពទាញយកលោហធាតុ
ដូចជាមាស លោហធាតុពណ៌សក្នុងអាវកាស ក៏ដូចជាការនាំយកទឹក និងវត្ថុដែលអាចជួយ
ដល់ការរស់នៅក្រៅផែនដី។ គម្រោងសាងសង់ស្ថានីយថាមពលអាវកាសនឹងត្រូវបានសាង
សង់រួចរាល់នៅឆ្នាំ ២០២០។
គម្រោង Planetary Resources នេះត្រូវបាន Diamandis និង Anderson គិតដល់ និងបាន
លើកឡើងកាលពីឆ្នាំ ២០០៩ ប៉ុន្ដែព័ត៌មានដំបូងនៃគម្រោងនេះទើបតែត្រូវបានប្រកាស
ក្នុងសន្និសីតកាសែតមួយនៅ Seattle កាលពីថ្ងៃទី ២៤ មេសា។
យោងតាមគម្រោងនេះ គេនឹងអាចទាញយកធនធានពីភពតូចៗបានយ៉ាងច្រើន។ ឧទាហរណ៍
ដូចជា ភពតូចមួយមានទំហំ ៥០០ម ដែលត្រូវបានបង្កើតឡើងទាំងស្រុងដោយលោហធាតុ
ពណ៌ស នឹងមានតម្លៃស្មើនឹងវត្ថុធាតុប្រហាក់ប្រហែលសរុបដែលត្រូវបានគេទាញយក តាំងពី
ដើមរៀងមកនៅលើផែនដី។ បច្ចុប្បន្ន មានភពមួយដែលមានទំហំ ៨០ម ស្ថិតនៅក្បែរផែនដី
មានតម្លៃរហូតដល់ ១០០ពាន់លានដុល្លារអាមេរិក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ telegraph