CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Ultrabook ថ្មីរបស់ HP បង្ហាញវត្តមាន

Laptop កំរាស់ស្តើងថ្មីមួយទៀតរបស់ HP មានឈ្មោះថា HP Folio អេក្រង់ទំហំ ១៣,៣អ៊ីង
ប្រើប្រាស់ chip Core i Sandy Bridge មានការរចនាស្រស់ស្អាតតាមលំនាំនៃខ្សែស្រឡាយ
Pavilion dm3 និងមានកំរាស់ ១៧មីលីម៉ែត្រ និងមានទំងន់​ ១,៤៩គីឡូក្រាម ។

HP Folio មានពីរកំណែគឺ Folio ប្រើប្រាស់ Chip Dual Core i3 ល្បឿន ១.៤GHz រឺក៏ Core i5
មានល្បឿន ១.៦GHz (អាចឡើងដល់ ២.៣GHz ដោយផ្អែកលើបច្ចេកវិទ្យា Turbo Boost) ។





អេក្រង់របស់ Folio មាន resolution ១.៣៦៦ x ៧៦៨pixel មាន keyboard បញ្ចេញពន្លឺ មាន
Hard drive SSD ទំហំ ១២៨GB, RAM ៤GB (អតិបរិមា ៨GB) និងកន្លែងភា្ជប់ផ្សេងៗដូចជា
HDMI, USB 3.0 និងកន្លែងភ្ជាប់ជាមួយអង្គចងចាំខាងក្រៅជាដើម...។



ចំពោះថ្មរបស់ HP Folio នេះវិញត្រូវបាន HP អះអាងថាមានរយៈពេលប្រើប្រាស់យូរជាង
គូប្រកួតផ្សេងៗ គឺមានរយៈពេលរហូតដល់ ៩ម៉ោង (MacBook Air រយៈពេល ៧ម៉ោង) ។
Ultrabook ថ្មីរបស់ HP នឹងធ្វើចរាចរនៅលើទីផ្សារចាប់ពីខែធ្នូខាងមុខនេះហើយ ដែលមាន
តំលៃចាប់ពី ៩០០ដុល្លាអាមេរិកឡើងទៅ ៕








ប្រភព៖ Slashgear
ដោយ៖ រដ្ឋា

Tags: electronictechnologylaptopultrabookmacbook aircore icore i sandy bridgeturbo boostpavilion dm3hp folio