បន្ទាប់ពីទទួលបានជោគជ័យនៅចិន និងតៃវ៉ាន់ Xiaomi បន្តធ្វើឱ្យមានការភ្ញាក់ផ្អើល នៅពេល
ស្មាតហ្វូន MI 3 ជាងម៉ឺនគ្រឿងរបស់ក្រុមហ៊ុននេះ ត្រូវបានលក់ដាច់អស់ពីឃ្លាំង ក្នុងរយៈពេល
ត្រឹមតែប៉ុន្មានវិនាទី នៅឥណ្ឌា។
ស្មាតហ្វូនដែលត្រូវបានផលិតដោយក្រុមហ៊ុនចិន Xiaomi កំពុងក្លាយជាផលិតផល "hot" នៅ
ក្នុងបណ្ដាប្រទេសជាច្រើន ក្នុងពិភពលោក។ ក្រុមហ៊ុនទូរស័ព្ទចិន Xiaomi ទើបតែបញ្ចេញលក់
ស្មាតហ្វូន MI 3 ចំនួន ១៥.០០០ គ្រឿង នៅឥណ្ឌា ហើយផលិតផលទាំងនេះ ត្រូវបានគេលក់
អស់ពីឃ្លាំង ក្នុងរយៈពេលត្រឹមតែ ២វិនាទី។ សេចក្ដីរាយការណ៍ បានឱ្យដឹងថា អតិថិជនជាច្រើន រអ៊ូរទាំអំពីល្បឿននៃការលក់ចេញបែបនេះ ធ្វើឱ្យពួកគេមិនអាចទិញបានតាមចិត្ត ហើយត្រូវរង់
ចាំដល់ថ្ងៃទី ១២សីហា ដែលជាថ្ងៃបញ្ចេញលក់ លើកទីពីរ។
ស្មាតហ្វូន Xiaomi MI 3 មានតម្លៃ ២៣០ដុល្លារអាមេរិក ដោយមានអេក្រង់ 5 inch Full HD, ឈីប
Snapdragon 800 2,3 GHz, RAM 2 GB, ថ្ម 3.050 mAh, កាមេរ៉ា ១៣ចុច និងមានរូបរាងស្រស់
ស្អាត។
នៅក្នុងសប្ដាហ៍នេះដែរ ក្រុមហ៊ុនស្រាវជ្រាវ Canalys អះអាងថា Samsung បានធ្វើឱ្យបាត់បង់
តំណែងរបស់ខ្លួន នៅក្នុងប្រទេសចិន ទៅលើដៃ Xiaomi ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនស្រាវជ្រាវ
Strategy Analytics ក៏បានឱ្យដឹងថា Xiaomi បានជាប់ក្នុងបញ្ជី top 5 នៃក្រុមហ៊ុនផលិតទូរស័ព្ទធំ
បំផុតក្នុងពិភពលោក នាត្រីមាសទីពីរ ឆ្នាំ ២០១៤ ឈរពីលើ ទាំង LG, Sony ។ល។
មូលហេតុដែលនាំឱ្យ Xiaomi ទទួលបានជោគជ័យបែបនេះ គឺការផលិតស្មាតហ្វូនដែលមាន
គ្រឿងម៉ាស៊ីនលំដាប់ខ្ពស់ ប៉ុន្ដែមានតម្លៃទាប។ ក្រុមហ៊ុននេះ ដាក់លក់ផលិតផលរបស់ខ្លួន នៅ
តែលើអ៊ីនធឺរណែត ដូច្នេះ ក៏មិនត្រូវចំណាយប្រាក់ច្រើន។ ថ្វីបើទទួលបានជោគជ័យ ក៏ប៉ុន្ដែ
Xiaomi កំពុងតែជួបបញ្ហា ទាក់ទិននឹងការចោទប្រកាន់ថា ស្មាតហ្វូនរបស់ក្រុមហ៊ុន បានប្រមូល
ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ដោយសម្ងាត់ ដើម្បីបញ្ជូនទៅកាន់ Server នៅក្នុងប្រទេស
ចិន។ យ៉ាងនេះក្ដី តំណែង Xiaomi ក៏ធ្លាប់បានចេញមកបកស្រាយ និងបដិសេធការចោទប្រកាន់
នេះផងដែរ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena