CamNews

ទូរស័ព្ទ 

Xiaomi Redmi 3s បង្ហាញខ្លួន ជាមួយតម្លៃតែ 106 USD, មានថាមពលថ្មខ្លាំង 4100 mAh, ថែមទាំងមានស្គែនក្រយៅដៃ

Xiaomi ទើបធ្វើការបង្ហាញណែនាំ Redmi 3s ដែលមានតម្លៃលក់តែ ១០៦ដុល្លារ ដែលនេះអាចជា ស្មាតហ្វូនសម្រាប់ធ្វើការប្រកួតប្រជែងជាមួយនឹង Honor 5A មានតម្លៃប្រហាក់ប្រហែល ដែលទើប ត្រូវបាន HuaweI បង្ហាញណែនាំ កាលពីម្សិលមិញ។ បើទោះបីជា Redmi 3s មានទំហំអេក្រង់ត្រឹម​ តែ ៥អ៊ីន (តូចជាងទំហំ ៥,៥អ៊ីនរបស់ Honor 5A) ប៉ុន្តែវាបានបំពាក់នូវសេនស័រស្គែនក្រយៅដៃ នៅផ្នែក ខាងក្រោយនៃស្មាតហ្វូន។ ក្រៅតែពីមានថាមពលថ្មខ្លាំងឡើងដល់ 4100 mAh លក្ខណៈសម្បត្តិល្អៗ ផ្សេងទៀតរួមមាន RAM 2 GB, chip octa core Snapdragon 430, តំណភ្ជាប់ 4G LTE និងមាន​សម្បក​ធ្វើពីសារធាតុលោហៈ មិនអាចដោះថ្មបាន។


Redmi 3s មានពីរម៉ូដែលផ្សេងគ្នា​គឺ ម៉ូដែលមាន 2 GB RAM ជាមួយនឹងអង្គផ្ទុកទិន្នន័យ 16 GB និង 3 GB RAM មានអង្គផ្ទុកទិន្នន័យ 32 GB។ ឯតម្លៃវានៅលើទីផ្សារប្រទេសចិនគឺ ១០៦ដុល្លារ និង ១៣៦ដុល្លារ។

លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Xiaomi Redmi 3s:

  • ប្រព័ន្ធប្រតិបត្តិការ: Android 5.1
  • Chip ដំណើរការ: Snapdragon 430, Octa Core (Quad Core 1.4 GHz និង Quad Core 1.1 GHz)
  • អេក្រង់: IPS 5" 720p
  • RAM: 2 GB និង 3 GB
  • អង្គផ្ទុកទិន្នន័យ: 16 GB និង 32 GB
  • កាតមេម៉ូរីក្រៅ: microSD
  • Camera ក្រោយ: 13 MP, F2.0, AF, LED Flash
  • Camera មុខ: 5 MP, F2.2
  • ប្រព័ន្ធ Network: 4G LTE, ស៊ីមពីរ
  • Wi-Fi b/g/n, BT 4.1, GPS, GLONASS
  • ថាមពលថ្ម: 4100 mAh
  • ខ្នាតវិមាត្រ: 139,3 x 69,6 x 8,5 mm
  • ទម្ងន់: 144 gram
  • សេនស័រស្គែនក្រយៅដៃ
  • ពណ៌: ប្រផេះ, ទឹកប្រាក់, ទឹកមាស

- អានអត្ថបទ៖ Huawei បង្ហាញណែនាំ Honor 5A មានអេក្រង់ធំទំហំ 5,5" លក្ខណៈសម្បត្តិល្អគួរសម ឯតម្លៃតែ ១០៦ដុល្លារ

 

ប្រែសម្រួល៖ មង្គល


Tags: Xiaomi Redmi 3s Smartphone Hightech