បណ្តាក្រុមហ៊ុនជាដៃគូដែលផ្គត់ផ្គង់អេក្រង់សំរាប់ iPad 2 របស់ Apple រួមមាន Samsung, LG
និង Chimei Innolux ទទួលបានការកុម្ម៉ង់ទិញមុននៅក្នុងត្រីមាសទី៣ មានចំនួនតិចបើធៀប
ជាមួយបណ្តាខែមុនៗ ។
គេហទំព័រ Digitimes របស់តៃវ៉ាន់ បានចុះផ្សាយថាការថយចុះនៃបរិមាណខាងលើនោះគឺ
ដោយសារតែ Apple មានគំរោងផ្តោតយកចិត្តទុកដាក់លើផលិតផល tablet ជំនាន់ថ្មីរបស់
ខ្លួនដែលគ្រោងបង្ហាញវត្តមាននៅដើមឆ្នាំក្រោយនេះ។ Samsung និង Sharp បានបញ្ជូន
panels របស់ iPad 3 ទៅអោយ Apple តាំងពីខែតុលា, ចំណែកក្រុមហ៊ុនចំនួនពីរទៀតរបស់
តៃវ៉ាន់ គឺ Wintek និង TPK Holding ដែលមានភារកិច្ចក្នុងការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិច
បច្ចេកវិទ្យា Touch screen ក៏បានបញ្ជូនទៅអោយ Apple ចាប់ពីខែវិច្ឆិការនេះផងដែរ ។
ឧបករណ៍ Tablet ជំនាន់ទី៣ របស់ Apple នេះត្រូវបានគេដឹងថាមានអេក្រង់មាន resolution
រហូតដល់ ២០៤៨x ១៥៣៦pixel គឺខ្ពស់ជាងស្តង់ដារ Full HD ដែលមាននៅលើបណ្តាផលិត
ផលទូរទស្សន៍នាពេលបច្ចុប្បន្នទៅទៀត (១៩២០x ១០៨០pixel) ។ ជាមួយទំហំរក្សានៅ
ដដែលគឺ ៩,៧អ៊ីង កំរិតរូបភាពនៅលើ iPad 3 មានរហូតដល់ប្រមាណជា ២៦៤ppi (pixel
per inch) ដែលខ្ពស់ជាងដាច់បើធៀបជាមួយ tablet មានប្រព័ន្ធដំណើរការ Android ផ្សេងៗ
ដូចជា Galaxy Tab 10.1 រឺក៏ Motorola Xoom (១៥០ppi) និងស្មើចំនួនពីរដងធៀបជាមួយ
iPad 2 (១៣២ ppi) ។
iPad នៅតែជាម្ចាស់គ្រប់គ្រងទីផ្សារខាងផ្នែកឧបករណ៍ tablet ដ៏ធំបំផុតបើប្រៀបធៀបជា
មួយបណ្តាឧបករណ៍ tablet ដំណើរការដោយប្រព័ន្ធ Android ផ្សេងៗ។ នៅក្នុងត្រីមាស
ទី ៣ កន្លងមក Apple លក់ចេញនូវផលិតផលរបស់ខ្លួនបានរហូតដល់ ១១លានគ្រឿង
ហើយនៅក្នុងត្រីមាសទី ៤ គេសង្ឃឹមថាចំនួនតួលេខនេះនឹងកើនពី ១៥ ទៅ ១៦លានគ្រឿង
ផងដែរ ៕
ប្រភព៖ CBS
ដោយ៖ រដ្ឋា