CamNews

ទូរស័ព្ទ ផលិតផលថ្មី 

iPhone 5 នឹងប្រើប្រាស់ Chip dual-core ល្បឿន ១,៩GHz

បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈពេល, ស្ថាបនិកអ្នករចនាម៉ូដរបស់ Apple ពេលនេះបានចាប់
ផ្តើមធ្វើអោយមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតហើយនៅក្នុងពិភពបច្ចេកវិទ្យាជាមួយគំរូរចនា
ម៉ូដ ដ៏ថ្មីស្រឡាងបំផុតរបស់ iPhone 5 ជាមួយនឹង CPU មានល្បឿនលឿននិងថ្មកាន់តែមាន
រយៈពេលយូរជាងមុន ។

iPhone 5 នឹងមានរូបរាងកាន់តែស្តើងគែមជុំវិញប្រហាក់ប្រហែលគ្នានឹង iPhone 4S,ធ្វើឡើងពី
រូបធាតុពេលប្រើប្រាស់មិនប្រឡាក់ស្មាមក្រយ៉ៅដៃ អេក្រង់ប្រភេទ Retina ទំហំ ៤.៥អ៊ីង ជា
Touch screen និងដំណើរការដោយប្រព័ន្ធ iOS 5 ។
អំពី Hardware វិញ iPhone 5 ប្រើប្រាស់ Processor ប្រភេទ dual-core Apple A8 មានល្បឿន
១,៩GHz, មានកាមេរ៉ាខាងក្រោយ ១០ Megapixel និងកាមេរ៉ាមុខ ៧Megapixel ។ ចំពោះថ្ម
របស់វាវិញមានចំណុះរហូតដល់ ២.១០០mAh និងបច្ចេកវិទ្យាសាកថ្មឥតខ្សែសម័យទំនើប
ទៀតផងដែរ៕


ប្រភព៖ kenh14
ដោយ៖ រដ្ឋា

Tags: electronicappleiphone 5smartphonetechnologyiphoneios 5dual core a8