CamNews

ទូរស័ព្ទ ផលិតផលថ្មី 

ហេតុអ្វីបានជាត្រូវជ្រើសរើសប្រើ Lumia 800?

កំរិតរឹងមាំមានគុណភាពខ្ពស់ រយៈពេលប្រើប្រាស់ថ្មបានយូរ និងមានបំពាក់នូវកម្មវិធីសំរាប់
ការិយាល័យ Microsoft Office។ Lumia 800 មានអត្ថប្រយោជន៍បំផុតសំរាប់អ្នកប្រើប្រាស់
ក្នុងសម័យកាលភាវូបនីយកម្មបច្ចេកវិទ្យានេះ។


Hardware ល្អនិងកំរិតរឹងមាំមានគុណភាពខ្ពស់


តាមប្រពៃណីរបស់ទូរស័ព្ទ Nokia, Lumia 800 ក៏ជាសមិទ្ធិផលមួយផងដែរដែលមានការធានា
នូវកំរិតរឹងមាំមានគុណភាពខ្ពស់។ មានសំបកជា polycarbonate និងអេក្រង់ Gorilla Glass ធ្វើ
អោយ Lumia ក្លាយជា smartphone ដ៏រឹងមាំ មានសមត្ថភាពអាចទ្រាំទ្របានការធ្លាក់ និងការ
ប៉ះទង្គិចស្រាល។ ក្រៅពីមាន Hardware ដ៏រឹងមាំហើយនោះ Lumia 800 ក៏មានរូបរាងរចនាដ៏
ស្រស់ស្អាតនិងទាក់ទាញផងដែរ។ Lumia 800 ត្រូវបានវាយតំលៃថាជាទូរស័ព្ទដែលមានរូប
រាងដ៏ស្រស់ស្អាតបំផុតតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។

Microsoft Office


មានបំពាក់រួចជាស្រេចនូវកម្មវិធីសំរាប់ការិយាល័យ Microsoft Office គឺជាប្រការអំណោយ
ផលដ៏ពិសេសមួយសំរាប់ទូរស័ព្ទដំនើរការ Windows ។ ហើយបើទោះបីជាមិនអាចផ្តល់ជូន
នូវមុខងារបានគ្រប់គ្រាន់ដូចកំណែសំរាប់ប្រើប្រាស់នៅលើកុំព្យូទ័រក្តី Microsoft Office នៅ
លើ Lumia 800 ក៏នឹងមិនធ្វើអោយលោកអ្នកមានការអស់សង្ឃឹមនោះដែរ សំរាប់ធ្វើការវាយ
ឯកសារផ្សេងៗ រឺការកែសំរួលឯកសារបានយ៉ាងលឿនទៀតផង។ អាចនិយាយបានថាទូរ
ស័ព្ទ Lumia 800 គឺផ្តល់អត្ថប្រយោជន៍បំផុតសំរាប់មជ្ឈដ្ឋានការងារការិយាល័យ។

ថ្មប្រើប្រាស់មានរយៈពេលយូរ


នេះគឺជាអត្ថប្រយោជន៍ដ៏លេចធ្លោបំផុតរបស់ទូរស័ព្ទ Nokia។ តាមការឧទ្ទេសនាមរបស់ក្រុម
ហ៊ុន, ថ្មរបស់ Lumia 800 ប្រើប្រាស់បានរហូតដល់ ៩,៥ម៉ោងសំរាប់ការសន្ទនាគ្នាលើប្រព័ន្ធ
3G,ស្តាប់ចំរៀងបាន ៥៥ម៉ោង និង ៧ម៉ោងប្រសិនជាមើលវីដេអូ។

Internet Explorer 9


កន្លងមក Internet Explorer មិនមែនជា Browser ដែលអ្នកប្រើប្រាស់ទូទៅធ្វើការជ្រើសរើស
នោះឡើយ។ ប៉ុន្តែ IE ជាក់ស្តែងគឺល្អជាង Opera និង Safari សំរាប់ Browser នៅលើទូរស័ព្ទ
smartphone, ជំនួយកម្មវិធី flash គ្រប់គ្រាន់, ចូលទៅកាន់គេហទំព័រផ្សេងៗមានល្បឿនលឿន
ជាមួយ Tab ច្រើន។

អេក្រង់បច្ចេកវិទ្យា ClearBlack

មានទំហំ ៣,៧អ៊ីង មិនមែនជាទំហំធំនោះទេសំរាប់អេក្រង់របស់ smartphone,ប៉ុន្តែការបូករួម
បញ្ចូលគ្នារវាងអេក្រង់រាងកោងជាមួយបច្ចេកវិទ្យា ClearBlack របស់ Nokia,ដែលដូចគ្នានឹង
អេក្រង់ AMOLED របស់ Samsung ដែរនោះ,Lumia 800 នាំមកជូនលោកអ្នកនូវការទស្សនា
វីដេអូ និងចូលទៅកាន់ពិភពអ៊ីនធើណែតបានយ៉ាងអស្ចារ្យបំផុត។ បច្ចេកវិទ្យានេះក៏ធ្វើអោយ
លោកអ្នកអាចមើលឃើញពីខ្លឹមសារបានយ៉ាងច្បាស់ទោះបីជានៅក្រោមពន្លឺថ្ងៃយ៉ាងណាក៏
ដោយ។

កាមេរ៉ា

កត្តាពិសេសមួយទៀតរបស់ Lumia 800 មិនមែនដោយសារមានកាមេរ៉ា ៨"ចុច" ហើយក៏
មិនមែន flash LED ទាំងពីរនោះដែរ អ្វីដែលសំខាន់នោះគឺ Lens ប្រភេទ Carl Zeiss Tessar
f/2.2 បច្ចេកវិទ្យាចាប់យករូបភាពដោយស្វ័យប្រវត្តិនិងអស្ចារ្យបំផុត។

Nokia Drive


Nokia បានធ្វើការអភិវឌ្ឍន៍នូវប្រព័ន្ធ GPS ដោយឡែកនិងឥតគិតថ្លៃលើ Lumia 800។ កម្មវិធី
មិនចំណាយទំហំច្រើននោះទេនៅក្នុងអង្គចងចាំ។ Nokia Drive គឺជាកម្មវិធីប្រើដោយឥតគិត
ថ្លៃនៅក្នុងការនាំផ្លូវ ជាសំលេងនិយាយ និងអាចដំណើរការនៅជាង ១០០ប្រទេសផងដែរ
នៅទូទាំងពិភពលោក។ តាមការអោយដឹងពី Nokia, កម្មវិធី Nokia Drive នឹងមានតែនៅលើ
smartphone ដែលប្រើប្រាស់ Windows Phone ប៉ុណ្ណោះ។

Nokia Music


Lumia 800 ក៏នឹងផ្តល់នូវចំណីអារម្មណ៍ដ៏ជក់ចិត្តជាមួយការកំសាន្ត ស្តាប់ចំរៀងបន្ទាប់ពី
នឿយហត់នៅក្នុងការងារពេញមួយថ្ងៃនោះ។ អ្នកប្រើប្រាស់មិនចាំបាច់ធ្វើការចំណាយប្រាក់
លើសេវាកម្មនិងមិនចាំបាច់ Login នោះឡើយ គឺគ្រាន់តែចុចលើបទចំរៀងនោះគឺអាចស្តាប់
បានភ្លាមៗផងដែរ។ Lumia 800 ក៏នឹងជំនួយក្នុងមុខងារ offline ផងដែរ៕


ប្រភព៖ CBS
ដោយ៖ រស្មី

Tags: electronicnokiamicrosoftsmartphonetechnologywindows phonelumia 800internet explorer 9clearblacknokia drivecarl zeiss tessar f/2.2nokia music