CamNews

ផលិតផលថ្មី 

Facebook សាកល្បង Interface Chat និង Feed ថ្មី នៅលើកុំព្យូទ័រ

ជាមួយនឹងចំនួនជាង ៨០០លានគណនីនៃអ្នកប្រើប្រាស់ បច្ចុប្បន្ន Facebook កំពុងក្លាយជា
គេហទំព័រកំសាន្តសង្គមធំបំផុតនៅក្នុងពិភពលោកនេះ។ Facebook មានឥទ្ធិពលយ៉ាងខ្លាំង
និងសំខាន់បំផុតមកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅ និងធ្វើអោយកាន់តែមាន
ភាពជិតស្និទ្ធកាន់តែខ្លាំងឡើងរវាងអ្នកប្រើប្រាស់និងសង្គមសប្បនិម្មិតមួយនេះ តាមរយៈ
បែបសណ្ឋាននៃការចងមិត្តភាព ការចែករំលែកពត៌មាន រូបភាព ទីតាំង រួមទាំងអារម្មណ៍
បុគ្គលផ្ទាល់ខ្លួនជាមួយគ្នានឹងគ្នាទៀតផង។

ចំណែកឯខាង Facebook វិញ ក្រុមហ៊ុនមួយនេះនៅតែមានមហិច្ឆិតាចង់ពង្រីកអោយកាន់តែ
ធំបន្ថែមទៀតនូវឥទ្ធិពលរបស់ខ្លួនមកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សក៏ដូចជានៅក្នុង
ពិភពបច្ចេកវិទ្យាទូទាំងពិភពលោកផងដែរ។ ជាក់ស្តែងនៅពេលនេះ Facebook បានចាប់ផ្តើម
អនុញ្ញាតអោយអ្នកប្រើប្រាស់មួយចំនួនអាចទាញយកមកប្រើប្រាស់សាកល្បងនូវកំណែនៃ
កម្មវិធីជជែកកំសាន្ត (Chat) ថ្មីមួយមានឈ្មោះថា Facebook Messenger សំរាប់ធ្វើការដំឡើង
នៅលើកុំព្យូទ័ររបស់ខ្លួនទៀតផង។
ដោយសារតែនូវជាកំណែសាកល្បងនៅឡើយ ហេតុដូច្នេះហើយបានជា Facebook គឺគ្រាន់
តែធ្វើការជ្រើសរើសអ្នកប្រើប្រាស់មួយចំនួនដោយចៃដន្យប៉ុណ្ណោះសំរាប់អោយធ្វើការប្រើ
សាកល្បងនូវកំណែថ្មីរបស់ខ្លួននេះ។ កំណែថ្មីនេះទៀតសោតគឺអាចតំឡើងបានតែនៅលើ
ប្រព័ន្ធប្រតិបត្តិការ Windows 7 ប៉ុណ្ណោះ ហើយកម្មវិធី Facebook Messenger នេះគឺត្រូវបាន
បង្កើតឡើងដោយ Facebook ផ្ទាល់និងមិនមានការជួយជ្រោមជ្រែងអ្វីពីភាគី Microsoft​ នោះ
ឡើយ។ កម្មវិធីនេះនឹងធ្វើការផ្គត់ផ្គង់នូវមុខងារជាច្រើនដូចជា chat Facebook,Ticker Feed
ជួយក្នុងការតាមដានពត៌មានថ្មីៗដែលទើបតែបង្ហោះឡើងរបស់មិត្តភក្តិ និងផ្នែកផ្តល់ពត៌
មាន (notifications) ជាដើម...។ ទិសដៅរបស់ Facebook ជាមួយកម្មវិធីថ្មីនេះគឺជួយលើក
កំពស់និងកាត់បន្ថយពេលវេលាសំរាប់អ្នកប្រើប្រាស់សេវាកម្ម Facebook ដោយមិនចំាបាច់
អោយពួកគេចូលទៅកាន់គេហទំព័រដើមរួចទើបធ្វើការ Login ដូចមុនទៀតនោះឡើយ។

Facebook មានជំនឿជាក់យ៉ាងមុតមាំថានៅពេលដែលកម្មវិធី Facebook Messenger ថ្មីនេះ
ត្រូវបានប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនោះ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសំរាប់
អ្នកប្រើប្រាស់ទូទៅជាក់ជាមិនខានឡើយ។ ជាមួយនឹងកំណែសំរាប់ Web Browser ក៏ដូចជា
កំណែសំរាប់ទូរស័ព្ទដែលត្រូវបាន Facebook ផ្តត់ផ្គង់នៅលើប្រព័ន្ធប្រតិបត្តិការរួមមានដូចជា
iOS,Android និង BlackBerry​ នោះ អ្នកប្រើប្រាស់ទូទៅនឹងអាចធ្វើទំនាក់ទំនងជាមួយមិត្តភក្តិ
ដែលមានឈ្មោះក្នុងបញ្ជីរ Facebook របស់ខ្លួនមានភាពរហ័សរហួនស្និទ្ធស្នាល និងបានគ្រប់
ពេលគ្រប់ទីកន្លែងផងដែរ។ ជាមួយចំនួនជាង ៨០០លានគណនីនៃអ្នកប្រើប្រាស់ គឺជាគ្រឹះ
ដ៏សំខាន់មួយក្នុងការផ្តល់ភាពងាយស្រួលដល់ Facebook Messenger ដើម្បីក្លាយជាកម្មវិធី
សំរាប់ទំនាក់ទំនងគ្នាមួយដ៏សំខាន់បំផុតសំរាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ហើយ
ប្រសិនជាដំណាក់កាលធ្វើការសាកល្បងនៅលើ Windows 7 ផ្តល់លទ្ធផលល្អ ពិតប្រាកដ
ណាស់ថាមិនយូរទៀតទេ អ្នកប្រើប្រាស់ទាំងឡាយនឹងមានឱកាសប្រើប្រាស់នូវកម្មវិធីថ្មីនេះ
ជាក់ជាមិនខាននោះឡើយ ទាំងសំរាប់ប្រព័ន្ធប្រតិបតិ្តការ OS X និងប្រព័ន្ធប្រតិបត្តិការផ្សេងៗ
ទៀត៕

ប្រភព៖ TechCrunch
ដោយ៖ រស្មី

Tags: facebookelectronictechnologysocial networkfacebook messengerticker feed