S3 Graphics �ជាក្រុមហ៊ុនមួយដែលត្រូវបាន HTC ទិញបន្តកាលពីពេលថ្មីៗនេះបានដាក់
ពាក្យបណ្តឹងរបស់ខ្លួនទៅតុលាការ ដោយបានប្តឹងលើក្រុមហ៊ុន Apple ពីបទចោទប្រកាន់
ថាក្រុមហ៊ុន Apple បានរំលោភលើកម្មសិទ្ធិរបស់ខ្លួនតាំងតែពីយូរមកហើយ។ ប៉ុន្តែដោយ
ឡែក ITC វិញបានធ្វើសេចក្តីប្រកាសមួយផងដែរដោយបញ្ជាក់ថាខ្លួនពុំបានរកឃើញនូវ
កំហុសណាមួយរបស់ Apple នោះទេ។
HTC បានទិញ S3 កាលពីកំឡុងខែ កក្កដា ក្នុងឆ្នាំនេះក្នុងទិសដៅធ្វើការបង្កើននូវបរិមាណ
ប័ណ្ណកម្មសិទ្ធិរបស់ក្រុមហ៊ុនខ្លួនបន្ថែមទៀត ហើយម្យ៉ាងវិញទៀតដើម្បីធ្វើការទប់សា្កត់
ចំពោះក្រុមហ៊ុន Apple ក្នុងការទិញ S3 នេះមកទប់ទល់ជាមួយខ្លួន។ HTC សង្ឃឹមថារាល់
ប័ណ្ណកម្មសិទ្ធិរបស់ S3 អាចជួយអោយខ្លួនធ្វើការតតាំងជាមួយ Apple បាន។ ប៉ុន្តែជាមួយ
នឹងសេចក្តីសំរេចរបស់ ITC នៅពេលថ្មីៗនេះ បានធ្វើអោយសេចក្តីសង្ឃឹមរបស់ HCT ត្រូវ
បាត់បង់ទៅវិញ។
គូសបញ្ជាក់ផងដែរថា S3 មិនមែនជាសង្ឃឹមតែមួយគត់របស់ HTC នោះទេ។ ក្រុមហ៊ុនមួយ
នេះនៅមានប័ណ្ណកម្មសិទ្ធមួយចំនួនផ្សេងទៀតដែលត្រូវបានផ្តល់អោយដោយក្រុមហ៊ុន
Google ។ ប៉ុន្តែប្រការដែលសំខាន់បំផុតនោះគឺ រាល់ប័ណ្ណកម្មសិទ្ធិដែល Apple បានលើក
ឡើងនៅក្នុងការ"ធ្វើសង្គ្រាម" ជាមួយ HTC នោះពិបាកធ្វើការសន្និដ្ឋានបានណាស់ថាវាជះ
ឥទ្ធិពលតែចំពោះក្រុមហ៊ុន HTC របស់តៃវ៉ាន់មួយនេះ ផ្ទុយទៅវិញវាអាចនឹងជះឥទ្ធិពលដ៏
ខ្លាំងទៅដល់ប្រព័ន្ធប្រតិបត្តិការ Android ទៀតផង។
កាលពីពេលថ្មីៗកន្លងមក ITC ក៏ធ្លាប់បានធ្វើការកាត់ក្តីមួយដោយឡែកផ្សេងទៀតផងដែរ
នៅក្នុងជំលោះរវាង Apple និង HTC នេះ ដោយបានសំរេចអោយ HTC ជាអ្នកចាញ់ក្តីនិង
បានធ្វើការចោទប្រកាន់ថា HTC បានរំលោភលើប័ណ្ណកម្មសិទ្ធិចំនួនពីររបស់ Apple។ មួយ
ក្នុងចំណោមនោះគឺជាប័ណ្ណកម្មសិទ្ធិ 6.343.263 អំពី "real-time API" ដែលមិនត្រឹមតែជា
កត្តាមួយនៅក្នុងឧបករណ៍របស់ HTC ប៉ុណ្ណោះទេ តែវាគឺជាកត្តាដ៏ចាំបាច់បំផុតមួយដែល
មិនអាចខ្វះបាននៅក្នុងបណ្តាឧបករណ៍ Android ទៀតផង។ ប្រសិនបើ ITC ចេញសេចក្តី
សំរេចហាមប្រាមវិញនោះមិនត្រឹមតែ HTC នោះឡើយ គឺរាល់ឧបករណ៍ Android ទាំងអស់
ក៏នឹងរងឥទ្ធិពលដូចគ្នា។
នៅពេលដែលចោទសួរនៅក្នុងបញ្ហានេះ,HTC អោយដឹងថា៖ "បើទោះបីជាលទ្ធផលមិន
អាចទទួលបានដូចអ្វីដែលយើងខ្ញុំទន្ទឹងរង់ចាំ ប៉ុន្តែយើងខ្ញុំនឹងធ្វើការស្រាវជ្រាវឡើងវិញអំពី
ការវិនិច្ឆ័យនេះ និងធ្វើការត្រួតពិនិត្យឡើងវិញនូវរាល់សកម្មភាព ដែលក្នុងនោះបូករួមទាំង
ការកោះហៅធ្វើសេចក្តីសំរេចក្តីឡើងវិញផងដែរ "។
ការបរាជ័យនេះគឺជាភាពអាម៉ាសដ៏ធំបំផុតមួយរបស់ HTC និងអាចជះឥទ្ធិពលយ៉ាងខ្លាំងនៅ
ក្នុងជំលោះក្តីទាំងមូលនេះទៀតផង ។ បច្ចុប្បន្ននៅមានប្រមាណជាជាង ២០បណ្តឹងទៀត
ដែលទាក់ទងទៅនឹងក្រុមហ៊ុន Apple និង HTC នេះ៕
ប្រភព៖ The Next Web
ដោយ៖ រស្មី