CamNews

បច្ចេកវិទ្យា 

ចិនក្លាយជាទីផ្សារ Smartphone ធំបំផុតលើពិភពលោក

បើធ្វើការប្រៀបធៀបគ្នាទៅលើនិន្នាការ អាមេរិកគឺជា "ម្ចាស់ទឹកដី"របស់ smartphone ប៉ុន្តែ ប្រសិនបើប្រៀបធៀបគ្នាលើបរិមាណចំនួនផលិតផលដែលលក់ចេញ ចិនទើបជា�បងធំ�
យ៉ាងពិតប្រាកដ។


និន្នាការទូរស័ព្ទ smartphone ក្នុងប្រទេសអាមេរិក គឺមានបរិមាណធំបំផុត ប៉ុន្តែបើនិយាយ
ពីបរិមាណចំនួនផលិតផលដែលបានលក់ចេញនៅក្នុងទីផ្សារវិញ ប្រទេសចិន ទើបជាកន្លែង
ដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេនៅលើពិភពលោកយើងនេះ។ យោងតាមការ
សា្រវជ្រាវថ្មីបំផុតមួយរបស់ Strategy Analytics បង្ហាញអោយឃើញថានៅក្នុងត្រីមាសទី ៣
ឆ្នាំ ២០១១ នេះ មានចំនួនរហូតដល់ ២៣,៩ លានគ្រឿងនៃទូរស័ព្ទ smartphone ដែលបាន
លក់ចេញនៅក្នុងទីផ្សារប្រទេសចិន គឺមានបរិមាណខ្ពស់ជាងបន្តិចបើធៀបជាមួយចំនួន
ដែលបានលក់ចេញនៅក្នុងទីផ្សារអាមេរិក គឺមានចំនួន ២៣,៣លានគ្រឿង។

ជាក់ស្តែងមូលហេតុមួយក្នុងចំណោមមូលហេតុសំខាន់ទាំងឡាយផ្សេងទៀតនោះគឺ ចំនួន
ប្រជាជនប្រទេសចិន ច្រើនជាងចំនួនប្រជាជនអាមេរិក ដែលផ្អែកលើមូលហេតុនេះហើយ
ទើបយើងអាចយល់បានថាហេតុអ្វីបានជាចំនួននៃការលក់ចេញនូវផលិតផលរបស់ទូរស័ព្ទ
smartphone ក្នុងទីផ្សារប្រទេសចិន មានការកើនឡើងដែលមិននឹកស្មានដល់ដូច្នេះនោះ។
មិនត្រឹមតែទូរស័ព្ទ smartphone ប៉ុណ្ណោះទេ សូម្បីតែទូរស័ព្ទចល័តក៏មានការពេញនិងសំបូរ
បែបនៅលើទឹកដីនៃប្រទេសដែលមានប្រជាជនច្រើនជាងគេនេះផងដែរ ជាមួយនឹងការប៉ាន់
ស្មានទុកមុនថានឹងមានបរិមាណឡើងរហូតដល់ ១ពាន់លាននៃការតភ្ជាប់ប្រព័ន្ធទូរស័ព្ទ
ចល័តនៅមុនខែ ឧសភា ឆ្នាំ ២០១២ ខាងមុខនេះ។

ទូរស័ព្ទ Smartphone ដែលលក់ចេញបានច្រើនជាងគេនៅក្នុងទីផ្សារប្រទេសចិន ជាផលិត
ផលរបស់ Nokia ដែលមានចំនួន ៦,៨លានគ្រឿង បន្ទាប់មកគឺផលិតផលរបស់ Samsung
ចំនួន ៤,២លានគ្រឿង ដែលក្រុមហ៊ុនទាំងពីរនេះដណ្តើមចំណែកនៅលើទីផ្សារទូរស័ព្ទ
Smartphone ក្នុងប្រទេសចិនបានរហូតដល់ ៤៦,១ភាគរយ។ ផ្ទុយទៅវិញក្នុងទីផ្សាររបស់
អាមេរិក ក្រុមហ៊ុនពីរដែលនាំមុខគេនៅទីនោះគឺ Apple និង HTC ដណ្តើមចំណែកនៅក្នុង
ទីផ្សារអាមេរិកបានត្រឹមតែ ៤៤,៦ភាគរយ ប៉ុណ្ណោះ។

បកស្រាយចំពោះតួលេខនៃការកើនឡើងដ៏គួរអោយភ្ញាក់ផ្អើលនេះ លោក Tom Kang
នាយករបស់ Strategy Analytics អោយដឹងថានោះគឺដោយសារតែ "ព្យុះ" នៃទូរស័ព្ទ
smartphone Android មានតំលៃទាបមកពីបណ្តាយីហោរក្នុងស្រុកមួយចំនួនដូចជា ZTE
ជាដើម និងដោយសារតែគោលនយោបាយបញ្ចុះតំលៃរបស់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់
អ៊ីនធើណែត ៕

ប្រភព៖ Gigaom
ដោយ៖​ រដ្ឋា

Tags: chinaelectronicnokiaapplesamsungsmartphonetechnologyhtcamericastrategy analytics