CamNews

បច្ចេកវិទ្យា 

គេហទំព័រចំនួន ១ម៉ឺនត្រូវបានរដ្ឋាភិបាលថៃស្នើអោយ Facebook ដកចេញពីគេហទំព័ររបស់ខ្លួន

រដ្ឋាភិបាលប្រទេសថៃបានធ្វើទំនាក់ទំនងជាមួយគេហទំព័រ Facebook ដើម្បីធ្វើការស្នើសុំ
អោយដកចេញនូវគេហទំព័រចំនួន ១ម៉ឺនដែលបច្ចុប្បន្នមាននៅលើគេហទំព័រកំសាន្តមួយ
នេះ ក្រោមបទចោទប្រកាន់ថាគេហទំព័រទាំងអស់នោះបាននិយាយអាក្រក់ពី រាជ្យវង្ស
សានុវង្សព្រះមហាក្សត្ររបស់ខ្លួន។

អ្នកប្រើប្រាស់ Facebook ទាំងឡាយនៅក្នុងប្រទេសមួយនេះក៏ត្រូវរងការព្រមានថានឹងត្រូវ
ជាប់ទោសផងដែរប្រសិនជាពួកគេធ្វើការចែករំលែក បញ្ចេញមតិ រឺក៏ចុច "Like" លើខ្លឹមសារ
ទាំងឡាយណាដែលល្មើសនឹងច្បាប់ព្រះរាជវង្សមហាក្សត្រថៃនោះ។ រដ្ឋមន្រ្តីក្រសួងពត៌មាន
ថៃលោក Anudith Nakornthap ក៏បានធ្វើការព្រមានផងដែរថាគ្រប់គ្នាដែលបានឃើញនូវខ្លឹម
សារទាំងនោះ ហើយមិនលប់ចោលក៏ត្រូវប្រឈមនឹងបញ្ហាដូចគ្នាផងដែរ។

កាសែត Bangkok Post សរសេរថា៖ "អ្នកណាក៏ដោយដែលមិនលប់នូវខ្លឹមសារ រឺអត្ថន័យ
ទាំងអស់នោះចោលទេ ក៏នឹងត្រូវទទួលទោសផងដែរក្រោមបទឧក្រិដ្ឋតាមម៉ាស៊ីនកុំព្យូទ័រ ពី
ព្រោះពួកគេទាំងនោះនឹងត្រូវបានចាត់ទុកថាមានតួនាទីដោយប្រយោលនៅក្នុងកិច្ចការផ្សព្វ
ផ្សាយនូវខ្លឹមសារល្មើសទាំងអស់នោះ"។

ប្រជាជនថៃជាច្រើននាក់ត្រូវរងការចាប់ដាក់គុកពីព្រោះតែនិយាយបង្ហូចព្រះកិត្តិនាមរបស់
ព្រះមហាក្សត្រថៃនៅលើ Facebook ។ ហើយកាលពីដើមសប្តាហ៍កន្លងមកនេះបុរសថៃម្នាក់
អាយុ ៦១ឆ្នាំត្រូវរងការកាត់ទោសដាក់គុកចំនួន ២០ឆ្នាំបន្ទាប់ពីបុរសរូបនោះបានបង្ហោះនូវ
ខ្លឹមសារបង្ខូចព្រះកិត្តិនាមរបស់ព្រះមហាក្សត្រីយានីប្រទេសថៃ។

លោក Mark Belinsky អោយដឹងថា ម្ចាស់គេហទំព័រ Facebook លោក Mark Zuckerberg
អាចនឹងរងការជាប់ទោសពីព្រោះតែខ្លឹមសារល្មើសទាំងឡាយដែលបានបង្ហោះនៅលើគេហ
ទំព័រកំសាន្តសង្គមមួយនេះ ហើយនឹងត្រូវទទួលខុសត្រូវដោយផ្ទាល់នូវរាល់ខ្លឹមសារទាំង
ឡាយនៅលើបណ្តាគេហទំព័រដែលស្ថិតនៅក្រោមច្បាប់របស់ប្រទេសថៃ។

ប្រសិនជាលោក Zukerberg ត្រូវទទួលទោសមែននោះ រឿងនេះគឺប្រហាក់ប្រហែលគ្នានឹង
ករណីរបស់ស្រ្តីឈ្មោះ Chiranuch Premchaiporn ផងដែរ ដែលត្រូវរងការជាប់ទោសនៅ
ក្រោយពេលបាននិយាយបង្ហូចព្រះកិត្តិនាមរបស់មហាក្សត្រថៃនៅលើគេហទំព័រ Prachatai
ដែលស្ត្រីរូបនោះជាអ្នកគ្រប់គ្រងដោយផ្ទាល់។ ស្រ្តី Premchaipron ត្រូវប្រឈមនឹងការជាប់
ទោសដាក់គុកចំនួន ៨០ឆ្នាំប្រសិនជាយោងតាមការសំរេចក្តីវិញនោះ។

នេះមិនមែនជាលើកដំបូងឡើយដែលប្រទេសថៃបានធ្វើទំនាក់ទំនងជាមួយបណ្តាក្រុមហ៊ុន
បច្ចេកវិទ្យាអន្តរជាតិស្តីអំពីបណ្តឹងវិវាទអំពីខ្លឺមសារអត្ថន័យនោះ ។ កាលពីឆ្នាំ ២០០៦ ទំព័រ
YouTube ក៏ធ្លាប់បានធ្វើការហាមប្រាបមិនអោយផ្គត់ផ្គង់នៅក្នុងប្រទេសថៃផងដែរ នៅពេល
ដែលអ្នកជំនាញទាំងឡាយរកឃើញថាមាន Clip វីដេអូចំនួន ២០ មានខ្លឹមសារនិយាយ
អាក្រក់ពីរាជ្យវង្សសានុវង្សព្រះមហាក្សត្រថៃ ហើយគេហទំព័រនេះត្រូវបានអនុញ្ញាតអោយ
មានដំនើរការដូចធម្មតាវិញបន្ទាប់ពី Google យល់ព្រមធ្វើការទប់ស្កាត់នូវរាល់ វីដេអូ ទាំង
អស់នោះពីអ្នកប្រើប្រាស់ក្នុងប្រទេសថៃ៕

ប្រភព៖ Thenextweb
ដោយ៖ រស្មី

Tags: facebookelectronictechnologymark zuckerbergsocial networkthai governmentchiranuch premchaiporn