ឧបករណ៍សាកថ្មឥតខ្សែលើកដំបូងត្រូវបានធ្វើការឧទ្ទេសនាមណែនាំដល់អ្នកប្រើប្រាស់ទូទៅ
ជាមួយនឹងការបង្ហាញវត្តមានរបស់ Palm Pre កាលពីឆ្នាំ ២០០៩ ។ ឧបករណ៍សាកថ្មឥតខ្សែ
នេះអាចធ្វើការបញ្ជូនចរន្តអគ្គីសនីចូលទៅក្នុងទូរស័ព្ទបានដោយមិនបាច់ត្រូវការខ្សែសំរាប់
ភ្ជាប់ដោយផ្ទាល់រវាងឧបករណ៍សាកជាមួយទូរស័ព្ទនោះឡើយ។
ទន្ទឹមនឹងនោះគំនិតនេះក៏ប្រហែលជាកម្មសិទ្ធតែមួយគត់របស់ក្រុមហ៊ុន Palm រហូតដល់ពេល
Wireless Charger Chaver ចាប់ផ្តើមបង្ហាញវត្តមាន។
កំណែ Charver ដែល TestLab បានធ្វើការណែនាំសំរាប់ទូរស័ព្ទ iPhone 4 និង 4S ដូច្នេះទើប
វាមានចំណុចពិសេសនិងការរចនាប្រហាក់ប្រហែលគ្នានឹងឧបករណ៍របស់ Apple ។
ប្រអប់របស់ Charver មានលក្ខណៈសាមញ្ញមានរបៀបរៀបរយដូចប្រអប់ផ្ទុកទូរស័ព្ទ
iPhone 4/4S ដែរ
បើកប្រអប់
Charver មានឧបករណ៍សំខាន់ចំនួន ២៖
១: ដុំសាក
កន្លែងទទួលថាមពលចរន្តអគ្គីសនីនិងធ្វើការបញ្ជូនបន្តទៅអោយឧបករណ៍ទទួលតាមរយៈ
បច្ចេកវិទ្យាឥតខ្សែ
ដុំសាកនិង adapter ប្រភព
ដុំសាកមានកំរាស់ស្តើង មានការរចនាប្រហាក់ប្រហែលគ្នានឹង Apple
ផ្នែកខាងក្រោយរបស់ដុំសាក
រន្ធដោតចរន្តអគ្គីសនី
adapter ប្រភព
២: អាវសំរាប់ទូរស័ព្ទ
ឈុតសំបកសំរាប់ iPhone 4/4S មានតួនាទីទទួលថាមពលអគ្គីសនី និងបញ្ជូនបន្តពីដុំសាក
ទៅអោយទូរស័ព្ទ។ ម្យ៉ាងវិញទៀតវាក៏ដើរតួជាសំបកការពារនិងតុបតែងលំអរបន្ថែមសំរាប់
ទូរស័ព្ទផងដែរ។
ឈុតសំបកនេះមានពីរបន្ទះ ផ្នែកខាងក្រោយសំរាប់ផ្ទុកឧបករណ៍ទទួលចរន្តឥតខ្សែ និងផ្នែកដែលស្តើងនោះជាឧបករណ៍សំរាប់ការពារដ៏អស្ចារ្យ។
iPhone 4 នៅក្នុងឈុតសំបក Chaver
ដំណើរការ
ដាក់ទូរស័ព្ទ iPhone ចូលក្នុងឈុតសំបកការពារ
ភ្ជាប់ iPhone ជាមួយដុំសាកខាងក្រោមសំបក
យកសន្ទះខាងមកដាក់ខាងលើ
រួចរាល់
ធ្វើអោយរន្ធដោតរបស់ iPhone ទៅជា mini-USB
ដើម្បីសាកថ្មទូរស័ព្ទងាយស្រួលបំផុតគឺគ្រាន់តែដាក់វាលើដុំសាកជាការស្រេច
ការវាយតំលៃ:
Charver សាកថ្មសំរាប់ iPhone តាមរបបចរន្តដំណើរការយឺត។ រយៈពេលសាកយឺតជាងការ
សាកធម្មតា ប៉ុន្តែថ្មរបស់ទូរស័ព្ទអាចកាត់បន្ថយបានកំដៅយ៉ាងច្រើន។ នៅពេលដែលសាកថ្ម
បានពេញតាមរបបសាកចរន្តយឺតនេះ អ្នកប្រើប្រាស់ទាំងឡាយអាចទទួលអារម្មណ៍និងដឹង
យ៉ាងច្បាស់ពីគុណប្រយោជន៍របស់វា។ ថ្មដំណើរការបានយូរជាង គុណភាពថ្មក៏បានល្អជាង
របបសាករបស់ Chaver មានលក្ខណៈប្រសើរបំផុត និងអាចជួយបង្កើននូវគុណភាពនៃអាយុ
កាលរបស់ថ្មអោយមានរយៈពេលបានយូរទៀតផង។
Chaver បានប្រែក្លាយការសាកថ្មទូរស័ព្ទមានលក្ខណៈកាន់តែងាយស្រួលជាងពេលណាៗ
ទាំងអស់ ជាមួយឧបករណ៍នេះ អាចធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ថាទូរស័ព្ទរបស់ខ្លួន
មិនចេះអស់ថ្មនោះឡើយ គឺគ្រាន់តែដាក់វាអោយចំកន្លែងជាការស្រេច។ ចំណែកការរចនា
របស់ Chaver ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរូបរាងរបស់ iPhone ជាទីស្រលាញ់
របស់លោកអ្នកផងដែរ។ Chaver ធ្វើអោយទូរស័ព្ទរបស់លោកអ្នកធ្ងន់ជាងមុនបន្តិច និងធំ
ជាងមុនបន្តិចផងដែរ ប៉ុន្តចំពោះអ្នកដែលធ្លាប់ប្រើប្រាស់សំបកការពារវិញគឺមិនមានអ្វីជាការ
ប្លែកនោះទេ ផ្ទុយទៅវិញវាគឺជាសំបកការពារដ៏រឹងមាំសំរាប់ទូរស័ព្ទជាទីស្រលាញ់របស់ពួកគេ
ទៀតផង៕
ប្រភព៖ CBS
ដោយ៖ រដ្ឋា