Apple កំពុងក្លាយជាម៉ាកយីហោដែលទទួលបានការពេញនិយមគាំទ្រច្រើនបំផុត
នៅទូទាំងពិភពលោកពីសំណាក់អតិថិជនអ្នកប្រើប្រាស់ទូទៅ ជាពិសេសយុវវវ័យ
និងសំខាន់ទៅលើវិស័យទូរស័ព្ទ smartphone ។នេះជារបាយការណ៍មួយដែលផ្តល់
ដោយក្រុមហ៊ុនសា្រវជា្រវ GfK ។
លទ្ធផលទទួលបានពីការធ្វើបទសម្ភាសជាមួយអ្នកប្រើប្រាស់ចំនួន ៤៥០០ នាក់ នៅក្នុង
ប្រទេសចំនួន ៩ រួមមាន ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ប្រេស៊ីល
ចិន អាមេរិក និងប្រទេសជប៉ុន ដែលបង្ហាញអោយឃើញថាមាន ៨៤ភាគរយនៃអ្នកដែល
ប្រើប្រាស់ទូរស័ព្ទ iPhone ពួកគេមិនចង់ធ្វើការផ្លាស់ប្តូរគំនិតទៅប្រើប្រាស់ទូរស័ព្ទយីហោ
ផ្សេងនោះឡើយ ដោយសារតែស្និទជាមួយប្រព័ន្ធប្រតិបត្តិការ iOS ទៅហើយ។ ដោយឡែក
ចំពោះ Andriod វិញមានចំនួនត្រឹមតែ ៦០ភាគរយនៃអតិថិជនរបស់ខ្លួនប៉ុណ្ណោះដែលធ្វើការ
ប្តូប្តេជទៅលើជំរើសដំបូងរបស់ខ្លួន និង ចំពោះ BlackBerry តួលេខមានត្រឹមតែ ៤៨ភាគរយ
ប៉ុណ្ណោះ។
នៅក្នុងករណីណាក៏ដោយ កំរិតនៃភក្តីភាពលើសមិទ្ធិផលមួយ ជាធម្មតាតែងតែមានភាព
សមាមាត្រជាមួយនឹងបរិមាណកំរិតនៃសេវកម្មដែលអតិថិជនបានតំឡើងនៅលើឧបករណ៍
របស់ខ្លួន។ ទន្ទឹមនឹងនោះការស្រាវជ្រាវក៏បានអោយដឹងផងដែរថាមានចំនួន ១៩ភាគរយនៃ
អ្នកប្រើប្រាស់ iPhone/iPad មានអារម្មណ៍ថាការផ្លាស់ប្តូរទូរស័ព្ទ smartphone គឺមានការ
ពិបាកជាងការផ្លាស់ប្តូរក្រុមហ៊ុនផ្គត់ផ្គង់ថាមពល( អគ្គីសនី, Gas,ទឹក...) ទៅទៀត។
មានចំនួន ៨០ភាគរយនៃអ្នកប្រើប្រាស់គឺក្នុងម្នាក់មានឧបករណ៍ Tablet មួយគ្រឿង ទូរស័ព្ទ
Smartphone មួយគ្រឿងនិងកុំព្យូទ័រមួយគ្រឿងសំរាប់ចូលទៅប្រើប្រាស់ រឺកំសាន្តជាប្រចាំ
ជាមួយសេវកម្ម Media (ចំរៀង, អានសៀវភៅ,កម្មវិធីផ្សេងៗ...)តាមរយៈការតភ្ជាប់ជាមួយ
ប្រព័ន្ធ អ៊ីនធើណែត របស់ខ្លួន។ ក្នុងនោះមាន ២៩ភាគរយនៃអ្នកដែលត្រូវបានសាកសួរ ពួក
គេមិនចង់រៀនពីរបៀបប្រើប្រាស់ឧបករណ៍ផ្សេងនោះឡើយ៕
ប្រភព៖ Kenh 14
ដោយ៖ រស្មី