CamNews

ជីវិត និងការងារ 

មហាសេដ្ឋី Warren Buffett រកបាន ៣៧លានដុល្លារ រៀងរាល់ថ្ងៃ ក្នុង​ឆ្នាំ​នេះ

មហាសេដ្ឋីដែលបានរកប្រាក់លឿនបំផុតប្រចាំឆ្នាំ ២០១៣ នេះ គឺកំពូលវិនិយោគិន Warren Buffett ដោយល្បឿននៃការរកប្រាក់របស់គាត់ គិតជាមធ្យម គឺ ៣៧លានដុល្លារអាមេរិក ក្នុងមួយថ្ងៃៗ។

ទីភ្នាក់ងារសារព័ត៌មាន CNBC បានដកស្រង់របាយការណ៍ស្រាវជ្រាវមួយរបស់ Wealth-X បានឱ្យ
ដឹងថា ក្នុងរយៈពេល ៣៤៥ថ្ងៃកន្លង នៃឆ្នាំ ២០១៣ តម្លៃទ្រព្យរបស់មហាសេដ្ឋី Buffett បានកើន
បន្ថែម១២,៧ពាន់លានដុល្លារ ហើយបច្ចុប្បន្ន កំពូលអ្នកមានរូបនេះ មានទ្រព្យ ៥៩,១ពាន់លាន
ដុល្លារ។

មហាសេដ្ឋី Warren Buffett


បើទោះជាក្លាយជាអ្នកដែលរកប្រាក់បានលឿនបំផុតក្នុងចំណោមមហាសេដ្ឋី ប៉ុន្ដែលោក Buffett មិនមែនជាអ្នកមានបំផុតក្នុងពិភពលោកនោះដែរ។ យោងតាមការដាក់ចំណាត់ថ្នាក់ដែលធ្វើឡើង
ដោយទស្សនាវដ្ដី Forbes ចេញផ្សាយកាលពីខែមិនា ឆ្នាំ ២០១៣ Buffett ជាអ្នកមានលំដាប់លេខ
៤ ។

ដោយល្បឿននៃការរកបានប្រាក់ ៣៧លានដុល្លារអាមេរិក ក្នុងមួយថ្ងៃៗបែបនេះ គេជឿថា មហា
សេដ្ឋី Buffett អាចនឹងដណ្ដើមបានតំណែងទី ៣ ពីមហាសេដ្ឋី លក់រាយផ្នែកសម្លៀកបំពាក់ ជន
ជាតិអេស្ប៉ាញ Amancio Ortega ដែលជាម្ចាស់ក្រុមហ៊ុន Zara (Amancio Ortega មិនមានឈ្មោះ
នៅក្នុងបញ្ជីរបស់ Wealth-X ស្ដីអំពីមហាសេដ្ឋីដែលរកប្រាក់បានលឿនបំផុត ក្នុងឆ្នាំនេះ)។

ល្បឿននៃការរកបានប្រាក់របស់មហាសេដ្ឋីវ័យ ៨៣ឆ្នាំ លោក Buffett គឺលឿនជាងអ្នកមានបំផុត
លំដាប់លេខ២ គឺ Bill Gates ទៅទៀត។ ចាប់ពីដើមឆ្នាំមកនេះ តម្លៃទ្រព្យរបស់ស្ថាបនិក Microsoft
កើនបន្ថែមបាន ១១,៥ពាន់លានដុល្លារ ជួយឱ្យទ្រព្យសរុបរបស់គាត់ឡើងដល់ ៧២,៦ពាន់លាន
ដុល្លារអាមេរិក។

ជាមួយនឹងទ្រព្យខាងលើ Bill Gates អាចទុកចិត្តក្នុងការកាន់កាប់តំណែងជាអ្នកមានបំផុតក្នុង
ពិភពលោក ដោយមិនព្រួយបារម្ភអំពីការប្រជែងរបស់មហាសេដ្ឋីទីពីរ គឺកំពូលអ្នកទូរគមនាគមន៍
ជនជាតិ Mexico លោក Carlos Slim ។ ឆ្នាំនេះ លោក Carlos Slim ក៏មិនមានឈ្មោះនៅក្នុងបញ្ជី កំពូលអ្នករកប្រាក់បានលឿនបំផុតប្រចាំឆ្នាំ ២០១៣ របស់ Wealth-X ។

“មេ” បនល្បែង Sheldon Adelson កាលពីខែមិនា ត្រូវបានទស្សនាវដ្ដី Forbes ដាក់ចំណាត់ថ្នាក់
លេខ ១៥ ក្នុងបញ្ជីមហាសេដ្ឋីរបស់ខ្លួន។ ប៉ុន្ដែ Sheldon Adelson មានឈ្មោះក្នុងបញ្ជី top ១០ នេះ គឺដោយសារទ្រព្យរបស់គាត់បានកើនឡើងយ៉ាងលឿន។ ទំព័រ Wealth-X ឱ្យដឹងថា អគ្គនាយកវ័យ
៨០របស់បនល្បែង Las Vegas Sands រូបនេះ រកបានប្រាក់បន្ថែម ១១,៤ពាន់លានដុល្លារ ចាប់ពី
ដើមឆ្នាំមកនេះ ហើយបច្ចុប្បន្ន ទ្រព្យសរុបរបស់ Sheldon Adelson បាន​ឡើងដល់ ៣៥,៣ពាន់លាន
ដុល្លារ។


ចំណែកមហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិករបស់ Amazon ក្នុងឆ្នាំនេះ រកបានប្រាក់បន្ថែម
១១,៣ពាន់លានដុល្លារ ជួយឱ្យទ្រព្យសរុបរបស់គាត់ បច្ចុប្បន្ន ឡើងដល់ ៣៤,៤ពាន់លានដុល្លារ។

ក្រៅពីនេះ ក៏មានឈ្មោះមហាសេដ្ឋីមួយចំនួនផ្សេងទៀត ដែលរកប្រាក់បានលឿនបំផុត ប្រចាំឆ្នាំ
២០១៣ ៖ Larry Pages និង Sergey Brin មកពី Google , CEO Masayoshi Son របស់ Sofbank ,
ម្ចាស់ Facebook លោក Mark Zuckerberg , រួម​នឹង Lui Chee Woo អ្នកគ្រប់គ្រងបនល្បែង Galaxy
Entertainment របស់ Macau ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

រកបានរាប់សិបលានដុល្លារ ដោយគ្រាន់តែ លក់ឆ្នាំងសាកថ្ម

គម្របកែវកាហ្វេ ជួយឱ្យ Resnikoff រកបាន រាប់លានដុល្លារ

មានពីរសែន “Like” លើ Facebook ដូចមានប្រាក់ខែខ្ពស់


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNBC


Tags: Warren Buffett Wealth-X Bill Gates made $37M a day 2013