CamNews

សុខភាព 

ថ្នាំបុរណសម្រាប់លាយទឹកងូត ព្យាបាលជម្ងឺ

នៅពេលអ្នកមានអារម្មណ៍ថា អស់កម្លាំង ចូរយកមើម​ ខ្ញី ២ ឬ ៣ មើម បុកច្រោះយក
ទឹក និងដាក់ទៅក្នុងអាងទឹក សម្រាប់ងូត។ អ្នកក៏អាចប្រើប្រាស់ស្លឹកអំពិល ផ្កា ឈូក
រតន៍ ផ្លែក្រូចឆ្មារ ក្រូចឃ្វិច ក្រូចពោធិសាត់ ជាជំនួសផងដែរ។

 


ខាងក្រោមនេះគឺជាវិធីសាស្ដ្រមួយចំនួនក្នុងការលាយទឹក ពី “ស្លឹកឈើ” សម្រាប់ងូត ជួយព្យា
បាលជម្ងឺ និងនាំមកនូវអារម្មណ៍ស្រស់ថ្លា៖

ខ្ញី ៖ បន្ទាប់ពីបានបំពេញការងារយ៉ាងហត់នឿយពេញមួយថ្ងៃ ចូរយក ខ្ញី ចំនួន ២ ឬ ៣មើម
បុកអោយម៉ត់ រួចលាយជាមួយទឹកមួយចានគោម។ ក្រោយមក ច្រោះយកទឹក រួចលាយចូល
ទៅក្នុងទឹកក្ដៅឧណ្ហៗក្នុងអាងតឹកតូច ចុងក្រោយ ត្រាំខ្លួនក្នុងទឹកនោះ រហូតដល់ខ្លួនឡើង
កំដៅ ពេលនោះអ្នកនឹងទទួលអារម្មណ៍ថា ភាពហត់នឿយត្រូវបានកាត់បន្ថយ។

ផ្កា ឈូករ័ត្ន​៖ នៅក្នុងវិស័យកែសម្ផស្ស ផ្កាឈូករតន៍មានប្រសិទ្ធិភាពធ្វើអោយស្បែកបាន
ស្រស់ស្អាត កាត់បន្ថយការឈឺចាប់ នាំមកនូវអារម្មណ៍ធូរស្រាល។ អ្នកអាចលាយទឹកសម្រាប់
ងូត ជាមួយនឹងផ្កា ឈូករតន៍ ដោយយកផ្កានេះមួយដៃ ដាក់ចូលទៅក្នុងថង់ក្រណាត់ រួចចង
អោយជាប់។ បន្ទាប់មក ដាំទឹកអោយពុះ រួចដាក់ផ្កាទាំងនេះចូល ត្រាំ ៣០នាទី ចុងក្រោយយក
ទឹកនេះ លាយជាមួយនឹងទឹកក្ដៅឧណ្ហឧណ្ហ សម្រាប់ងូត។

ក្រូចឆ្មារ ៖ ចិតក្រូចឆ្មារ ពីរ បីចំណិត រួចដាក់ចូលក្នុងអាងទឹក(ក្ដៅឧណ្ហឧណ្ហ)។ នៅក្នុងពេល
ត្រាំខ្លួនក្នុងទឹក អ្នកអាចយកក្រូចប៉ុន្មានចំណិតនេះ ជូតទៅលើស្បែករបស់អ្នក វានឹងជួយអោយ
ស្បែកបានម៉ត់រលោង និងនាំមកនូវអារម្មណ៍ធូរស្រាល។ 

ស្លឹកអំពិល ៖ ប្រើប្រាស់ស្លឹកអំពិលដើម្បីត្រាំទឹកងូតនឹងជួយព្យាបាលរមាស់នៅលើស្បែក។
វិធីលាយដូចតទៅ ៖ ដាក់ស្លឹកអំពិលចូលក្នុងទឹក រូចដាំអោយពុះដើម្បីអោយចេញជាតិជូពីស្លឹក
រួចស្រង់យកកាកស្លឹកអោយអស់ ហើយយកទឹកនោះលាយជាមួយទឹកត្រជាក់ល្មមសម្រាប់
ងូត៕


ដោយ ៖ សួរីយ៉ា
ប្រភព ៖ LD

 


Tags: bath health curing