CamNews

ព័ត៌មានបច្ចេកវិទ្យា 

Microsoft ផ្ដល់ជូន ១០០ដុល្លារ ចំពោះអតិថិជន ដែលបោះបង់ Windows XP

នៅក្នុងការប្រឹងប្រែង ដើម្បីជួយឱ្យក្រុមអ្នកប្រើប្រាស់ បោះបង់ចោលទាំងស្រុងនូវប្រព័ន្ធដំណើរ
ការកុំព្យូទ័រ Windows XP ក្រុមហ៊ុន Microsoft ត្រៀមជាស្រេច ក្នុងការផ្ដល់ប្រាក់រង្វាន់ ចំនួន ១០០
ដុល្លារ សម្រាប់អតិថិជនម្នាក់។


រយៈពេលកន្លងមក ក្រុមហ៊ុន Microsoft ធ្លាប់បានប្រកាសកម្មវិធី ផ្ដល់ប្រាក់រង្វាន់ ចំនួនត្រឹម ៥០
ដុល្លារអាមេរិក ដល់អតិថិជនរូបណា ដែលបន្ទាន់សម័យ ពី Windows XP ទៅជា Windows 8 ។
ចំណែកពេលនេះ ក្រុមហ៊ុន បានប្រកាសបន្ថែមប្រាក់រង្វាន់នេះ ឡើងដល់ ១០០ដុល្លារ ក្នុងការ
ប្រឹងប្រែង ដើម្បីជួយឱ្យអ្នកប្រើប្រាស់ អាចបោះបង់ទាំងស្រុង នូវប្រព័ន្ធដំណើរការ ដែលមានអាយុ
កាល ជាងមួយទសវត្សនេះ។

១០០ដុល្លារនេះ នឹងត្រូវបានផ្ដល់ជូន ទៅអ្នកប្រើប្រាស់ Windows XP នៅពេលពួកគេទិញកុំព្យូទ័រ
ថ្មីដែលដំណើរការដោយ Windows 8 ។ កម្មវិធីនេះ អនុវត្តចំពោះតែម៉ូដែលកុំព្យូទ័រមួយចំនួន ដែល
បានកំណត់ ហើយអតិថិជន ត្រូវទៅកាន់ហាង Microsoft Store ដោយផ្ទាល់ ដើម្បីបានដឹងអំពីព័ត៌
មានលំអិត។


ប្រាក់រង្វាន់នេះ ក៏នឹងផ្ដល់ជូនតែអតិថិជនណា ដែលទិញកុំព្យូទ័រ Windows 8 ដែលមានតម្លៃចាប់ពី
៥៩៩ដុល្លារឡើងទៅ។ ប្រភពព័ត៌មានបញ្ជាក់ថា កម្មវិធីនេះ   នឹងមានសុពលភាពចាប់ពីពេលនេះ
រហូតដល់ថ្ងៃទី ១៥មិថុនា ឆ្នាំ ២០១៤។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Engadget


Tags: Windows 8 ,  Microsoft ,  Windows XP ,  users ,  $100 ,  Windows 8 PCs