CamNews

ស្លាប់៣របួស៤ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅអាហ្គានី ស្ថាន

ប៉ូលីសអាហ្គានីស្ថាន៣នាក់ត្រូវបានស្លាប់ នឹង៤នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារ
ដោយគ្រាប់បែកមួយទៅលើរថយន្តប៉ូលីសមួយគ្រឿងនៅថ្ងៃព្រហស្បត្តិ៍នេះក្នុងខេត្តBaghain
ដែលមានចំងាយ១៦០គីឡូមែត្រខាងជើងរដ្ឋធានី Kabul។
ប៉ូលីសក្នុងតំបន់កើតហេតុបាននិយាយថា រថយន្តបានកំពុងធ្វើដំណើរតាមដងផ្លូវនៅព្រឹកថ្ងៃ
ព្រហស្បត្តិ៍ ហើយក្រោយមករថយន្តរបស់ពួកគេត្រូវបានផ្ទុះឡើងដោយសារគ្រាប់បែកបង្កៃ
មួយដែលបន្តអោយប៉ូលីសចំនួន៣នាក់បានស្លាប់ ដែលហេតុការណ៍នេះបានកើតឡើងនៅ
ម៉ោងប្រមាណ ១០៖០០ព្រឹកម៉ោងក្នុងស្រុក, ហើយអ្នករងរបួសទាំង៤នាក់ត្រូវគេបញ្ជូនទៅ
ព្យាបាលក្នុងមន្ទីរពេទ្យខេត្ត៕

ដោយ វឌ្ឍនា

Tags: bombattackafganistan