យោងតាមការស្រាវជ្រាវមួយនាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញអោយឃើញថា laptop
ដែលមានភ្ជាប់នឹង Wi-Fi គឺអាចបំផ្លាញនូវ ស្ពែមរបស់បុរសបាន។
លទ្ធផលស្រាវជ្រាវនេះបានធ្វើការចុះផ្សាយនៅលើទំព័រទស្សនាវដ្តីសុខភាពបន្តពូជ Fertility
and Sterility ដែលនេះជាដំណឹងដ៏អាក្រក់បំផុតមួយនៅក្នុងការប្រើប្រាស់ laptop ដែលមាន
ភា្ជប់ជាមួយ Wi-Fi កំពុងតែមានការពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងសង្គមយើងនាពេល
បច្ចុប្បន្ននេះ។
បណ្តាក្រុមអ្នកស្រាវជា្រវបានធ្វើការពិសោធន៍នៅលើតំណក់ទឹកកាមរបស់បុរសម្នាក់ដែល
មានសុខភាពល្អមាំមួនពេញលេញ ពេលដែលបុរសនោះបានប្រើប្រាស់ laptop មានភ្ជាប់ជា
មួយ Wi-Fi ដាក់នៅទីតាំងជិតប្រដាប់បន្តពូជរបស់ខ្លួន,លទ្ធផលបង្ហាញអោយឃើញថា ត្រឹម
តែរយៈពេល ៤ម៉ោងប៉ុណ្ណោះ បរិមាណស្ពែមក្នុងនោះត្រូវបាន"សំលាប់" ទាំងស្រុង។
យោងតាមលទ្ធផលនៃការស្រាវជា្រវនេះបង្ហាញថា ចំហាយវិទ្យុសកម្មដែលបានបង្កើតឡើង
នៅក្នុងដំណាក់កាលតភ្ជាប់ជាមួយ Wi-Fi នោះគឺជាកត្តាភ្នាក់ងារចំបងដែលបានសំលាប់
ជីវិតស្ពែមរបស់បុរសនោះ។ បើប្រៀបធៀបជាមួយអ្នកប្រើប្រាស់ laptop ធម្មតាដោយមិន
មានភ្ជាប់ជាមួយ Wi-Fi និងដាក់នៅទីតាំងដូចគ្នានោះ ឃើញថា ស្ពែមរបស់អ្នកដែលប្រើ
ប្រាស់មានភ្ជាប់ជាមួយ Wi-Fi ស្លាប់លឿនជាងពីរដងនៃអ្នកប្រើប្រាស់មិនមានភ្ជាប់ជាមួយ
Wi-Fi ។
"ស្ពែមដែលដាក់នៅក្រោម laptop ដែលដំណើរការធម្មតា និងមិនមានភ្ជាប់ Wi-Fi មិនមាន
ការបំផ្លាញច្រើនដូចក្នុងករណីមានភ្ជាប់ Wi-Fi នោះទេ។ យើងខ្ញុំចង់ធ្វើការជូនដំណឹងថា
ការប្រើប្រាស់ laptop ដែលមានភ្ជាប់ជាមួយ អ៊ីនធើណែតឥតខ្សែរ និងដាក់នៅទីតាំងជិត
ប្រដាប់បន្តពូជរបស់បុរស គឺអាចធ្វើអោយបរិមាណស្ពែមរបស់ពួកគេមានការថយចុះ"។
ក្រុមអ្នកស្រាវជ្រាវទាំងនោះបានអោយដឹងថា បច្ចុប្បន្នពួកគេនៅមិនទាន់អាចធ្វើសេចក្តី
សន្និដ្ឋានជាចុងក្រោយមួយថា laptop ដែលមានភ្ជាប់ជាមួយ Wi-Fi ទាំងអស់គឺសុទ្ធតែបង្ក
គ្រោះថ្នាក់ដល់ស្ពែម រឺមួយក៏ការប្រើប្រាស់ក្នុងករណីពិសេសណាមួយទើបជាមូលហេតុ
ពិតប្រាកដនោះ នៅឡើយ។
ប៉ុន្តែបើតាមសាស្រ្តាចារ្យ Robert Oates អគ្គនាយក Society for Male Reproduction and
Urology ថ្លែងសន្ទរកថានៅលើទំព័រ Reuter អោយដឹងថានេះមិនមែនជាភាពជាក់ស្តែងនៃ
ជីវសាស្រ្តនោះទេ តែវាគឺជាការបង្កើតឡើងដោយមនុស្ស។ លោកបន្ថែមថា" របកគំហើញ
នេះពិតជាគួរអោយចាប់អារម្មណ៍ណាស់ ប៉ុន្តែចំពោះខ្ញុំវាមិនទាក់ទងអ្វីទៅនឹងជីវសាស្រ្ត
របស់មនុស្សជាតិនោះទេ"។
ប៉ុន្តែបើទោះបីជាវាមិនមានការទាក់ទងរឺទាក់ទងក៏ដោយវាគឺជាដំណឹងសំរាប់ដាស់តឿនដល់
ភាគីបុរសៗ ផងដែរគឺ មិនត្រូវប្រើប្រាស់ laptop ដាក់នៅជិតប្រដាប់បន្តពូជនោះឡើយដើម្បី
សុវត្ថិភាពស្ពែមរបស់ខ្លួន៕
ប្រភព៖ Businessinsider
ដោយ៖ រស្មី