CamNews

បច្ចេកវិទ្យា 

YouTube បង្ហាញមុខងារបំលែងដោយស្វ័យប្រវត្តិ នូវខែ្សវីដេអូ HD 1080p ទៅជា 3D

កាលពីឆ្នាំកន្លងទៅ YouTube ធ្លាប់បានធ្វើការបង្ហាញម្តងរួចមកហើយនូវមុខងារសាកល្បង
ថ្មីមួយរបស់ខ្លួនដែលជួយអោយអ្នកប្រើប្រាស់អាចធ្វើការបំលែង Clip វីដេអូដែលមានទំរង់
ជា 2D ធម្មតាទៅជាទំរង់ 3D
។ ដោយឡែកពេលនេះ ទំព័រចែករំលែកវីដេអូដ៏ធំបំផុតនេះក៏
បានដាក់បន្ថែមនូវមុខងារថ្មីមួយទៀតផងដែរ នោះគឺមុខងារបំលែង" ខែ្សវីដេអូខ្លី"ដែលមាន
resolution 1080p អោយទៅជាទំរង់ 3D ដោយស្វ័យប្រវត្តិ។ ប្រសិនបើខែ្សវីដេអូណាដែល
support នោះអ្នកប្រើប្រាស់នឹងសង្កេតឃើញប៊ូតុងមួយមានពាក្យថា 3D Video បង្ហាញនៅ
ផ្នែកខាងលើនៃកន្លែងសំរាប់ទស្សនាវីដេអូ។ ប៉ុន្តែទោះជាយ៉ាងណាអ្នកប្រើប្រាស់គឺត្រូវតែ
មានវ៉ែន 3D ទើបអាចទស្សនានូវខ្សែវីដេអូទាំងនោះបាន។


YouTube បានអោយដឹងថា ចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០១១ កន្លងមក ក្រុមហ៊ុនបានចាប់
ផ្តើមធ្វើការស្រាវជ្រាវលើបណ្តាវិធីសាស្រ្តទាំងឡាយស្តីពី 3D នេះ។ ហើយដើម្បីអាចប្តូរ
បាននូវខែ្សវីដេអូធម្មតាមួយទៅជា 3D, YouTube ធ្វើការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់លើ
គោលការណ៍គ្រឹះរបស់វីដេអូ រួមមានដូចជាពណ៌, layout និងចលនា ដើម្បីធ្វើការកំណត់
អោយបានពីកំរិតស៊ីជំរៅនៃរួបសំរាប់ frame របស់រួបភាព។ ពួកគេបានប្រើប្រាស់កុំព្យូទ័រ
ដើម្បី"សិក្សា"
អំពីវីដេអូ 3D នេះ រួចក៏ធ្វើការបង្ហោះឡើងលើ YouTube កាន់តែមានចំនួន
ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីស្វែងយល់អោយបានពីកំរិតស៊ីជំរៅរបស់វីដេអូ ​និង
ប្រតិបត្តន៍វាឡើងទៅលើខែ្សវីដេអូ 2D ។ ចាប់តាំងពីពេលនោះមករូបភាពមួយដែលមាន
កំរិតស៊ីជំរៅខុសពីរូបភាពដើមក៏ត្រូវបានបង្កើតឡើង។ ហើយនៅពេលដែលផ្សំរូបភាពទាំង
ពីរនោះបញ្ចូលគ្នា រូបភាព 3D នឹងកើតមានឡើង។

[IMG]


YouTube បានប្រើប្រាស់បច្ចេកវិទ្យា Cloud សំរាប់ការងារបំលែងវីដេអូ និងមានដំណើរការ
នៅលើវីដេអូជាច្រើន។ វីដេអូទាំងនោះនឹងត្រូវបានចែកចេញជាផ្នែកតូចៗនិងមានដំណើរ
ការស្របគ្នានៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ Google ដើម្បីបង្កើនកំរិតល្បឿន ប៉ុន្តែនៅតែ
អាចរក្សាបាននូវគុណភាពរូបភាព 3D ខ្ពស់ដដែល៕

ទស្សនានូវខែ្សវីដេអូដែលបានបំលែងពីទំរង់ 2D ទៅជា 3D ខាងក្រោម ៖


ប្រភព៖ Youtube-global
ដោយ៖ រស្មី


Tags: technologyelectronicyoutubevideo2d3d