លោក Bill Getes មហាសេដ្ឋីអាមេរិក ដែលបានបង្កើតកម្មវិធីមីក្រូសូស (Microsoft) មុនគេ
ពេលនេះបានចំណាយទឹកប្រាក់ផ្ទាល់ខ្លូនរបស់គាត់ចំនួន ១.១លានដូល្លារក្នុងការទិញខ្សែ
ដៃដែលអាចជំរុញដល់ការសិក្សារបស់សិស្ស។
លោក Bill Gates
លោក Bill Gates បាននិយាយថា លោកចង់ឃើញសិស្សសាលាយកចិត្តទុកដាក់ដល់ការ
សិក្សា មានន័យថាលោកមិនចង់ឃើញពូកគេមកអង្កុយហើយមិនបានស្ដាប់គ្រូ ឬមិនបាន
យកចិត្តទុកដាក់ចំពោះមេរៀននោះទេ។ ដូចនេះលោកក៏មានគំនិតមួយ ដែលចំណាយទឹក
ប្រាក់ដល់ទៅ ១.១ លានដូល្លារសម្រាប់ទិញខ្សែដៃពាក់ដល់សិស្ស ដែលខ្សៃដៃនេះអាចជំ
រុញអារម្មណ៍ពួកគេកាន់តែខ្លាំងក្នុងការស្ដាប់គ្រូ និងផ្ដោតទៅលើមេរៀនកាន់តែខ្លាំង។
ខ្សៃដៃដែលអាចជម្រុញដល់ការសិក្សាសិស្ស
លោកគ្រូ Anthony Cody បានសសេររអត្ថបទមួយ ក្នុងរបាយការណ៍ប្រចាំសប្ដាហ៍របស់
គាត់ថា ពេលសិស្សមានខ្សៃដែនេះពាក់ជាប់នឹងស្បែកដៃរបស់គេ គឺធ្វើអោយពួកគេមាន
រម្មណ៍ស្រស់ស្រាយក្នុងការសិក្សា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ចំពោះលោកគ្រូ និង
អ្នកគ្រូរបស់ពួកគេដែរ។ ពួកគេហាក់បីដូចជាមានទំនួលខុសត្រូវនូវអ្វីដែល លោកគ្រូ អ្នក
គ្រូគេដាក់អោយធ្វើ។
ដោយ៖ សារិន
ប្រភព៖ dailymail