CamNews

ថេបប្ល៊ែត 

Transformer Prime ឧបករណ៍ Tablet គ្មានគូរប្រៀប របស់ ASUS

នៅពេលបច្ចុប្បន្ននេះ គេកម្រឃើញមានឧបករណ៍ Tablet ណាដែល �hot� ជាង Tablet
Transformer Prime ណាស់។ Prime គឺជាឧបករណ៍ Tablet ដំបូងគេដែលប្រើប្រាស់ Chip
Quad core Tegra 3 របស់ Nvidia ដែលមានល្បឿនលឿនជាង ៥ដងបើប្រៀបធៀបជាមួយ
chip Tegra 2។ ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ Tablet នេះមានកំរាស់ត្រឹមតែ
៨,៣ មីលីម៉ែត្រប៉ុណ្ណោះ គឺស្តើងជាង Samsung Galaxy Tab 10.1 (៨,៦ម.ម) និង iPad 2
(៨,៨ម.ម) របស់ Apple ទៀតផង។ បូករួមជាមួយនឹងអេក្រង់ប្រភេទ IPS+ ដែលផ្តល់នូវពន្លឺ
ស្មើនឹង ១,៥ដងនៃអេក្រង់ IPS ធម្មតា និងមានកាមេរ៉ាខាងក្រោយទំហំ ៨"ចុច"ផងដែរ។


យោងតាមប្រភពពត៌មានថ្មីបំផុតពី Asus, Transformer Prime នឹងបង្ហាញវត្តមាននៅតាម
បណ្តាគេហទំព័រលក់លើ អ៊ីនធើណែត នាំមុខគេក្នុងពិភពលោកមួយចំនួនចាប់ពីថ្ងៃទី ១៩ខែ
ធ្នូនេះទៅហើយ និងទៅដល់ដៃអ្នកប្រើប្រាស់នៅរយៈពេលមួយសប្តាហ៍ក្រោយ។ ចំពោះ
តំលៃរបស់ Transformer Prime នេះត្រូវបានអោយដឹងថាសំរាប់កំណែ Wi-Fi ៣២GB មាន
តំលៃ ៥០០ដុល្លាអាមេរិក និង ៦០០ដុល្លាអាមេរិកចំពោះកំណែ ៦៤GB។

ឧបករណ៍នេះមានកំរាស់ត្រឹមតែ ៨,៣មីលីម៉ែត្រ ទំងន់ ៥៨៦ក្រាម មានបំពាក់គ្រប់គ្រាន់នូវ
បរិក្ខារផ្សេងៗដូចជា រន្ធភា្ជប់អង្គចងចាំខាងក្រៅ micro SD,micro USB,micro HDMI ។

ផ្នែកខាងក្រោយគឺមានកាមេរ៉ា ៨megapixel ចាប់យករូបភាពដោយស្វ័យប្រវត្តិជាមួយនឹង
flash LED, Lens F/2.4, sensor CMOS ផ្អែកលើបច្ចេកវិទ្យា back-illuminated,អាចថតវីដេអូ
Full HD 1080p ផងដែរ។

អេក្រង់ទំហំ ១០,១អ៊ីង Super IPS+, resolution ១២៨០x ៨០០ pixel,បំពាក់ដោយកញ្ចក់ប្រ-
ភេទ Corning Gorilla (អាចធុននឹងការបែកបាក់ជាងកញ្ចក់ធម្មតា) កំរិតពន្លឺ ៦០០ nit, អាច
មើលបាន ១៧៨ដឺក្រេ។

ប្រភេទរបស់អេក្រង់បច្ចេកវិទ្យាថ្មីនេះ មានកំរិតពន្លឺស្មើនឹង ១,៥ដងបើធៀបជាមួយអេក្រង់
IPS ធម្មតា។ មានសមត្ថភាពអាចបង្ហាញរូបភាពបានយ៉ាងច្បាស់បើទោះបីជាស្ថិតនៅក្រោម
ពន្លឺថ្ងៃខាងក្រៅក៏ដោយ។ ចំណែកថ្មរបស់ Transformer Prime នេះដែរគឺអាចប្រើបានរយៈ
ពេល ១០ម៉ោងឯណោះ ដែលនេះឆ្លុះបង្ហាញអោយឃើញពីសមត្ថភាពសន្សំសំចៃថាមពល
ដ៏អស្ចារ្យរបស់ chip Tegra 3 ។


Dock Keyboard ចល័តរបស់ឧបករណ៍

Dock Keyboard នេះក៏ត្រូវបានអភិវឌ្ឍន៍អោយកាន់តែមានភាពប្រសើរជាងមុនផងដែរ និងលក់តំលៃ ១៥០ដុល្លាអាមេរិក

Dock Keyboard ត្រូវបានបំពាក់បន្ថែមនូវរន្ធសំរាប់ភ្ជាប់ USB, អង្គចង់ចាំខាងក្រៅ SD និង
ឧបករណ៍បំពងសំលេង ដែលមិនខុសអ្វីទៅនឹង laptop mini នោះឡើយ។ ចំពោះរយៈពេល
សរុបនៃការប្រើប្រាស់ថ្មរបស់ឈុតនេះ(Tablet + Dock Keyboard) វិញគឺមានរយៈពេលរហូត
ដល់ ១៨ម៉ោង។

Asus Transformer Prime នេះ យកគំរូតាមម៉ូដរបស់ laptop កំរាស់ស្តើង Zenbook របស់ក្រុម
ហ៊ុន ជាមួយនឹងសំបកខាងក្រៅធ្វើពីលោហធាតុដែលអាចទប់ទល់នឹងធូរលីដី និងការដាន
ជាប់ស្នាមម្រាមដៃ។

ប្រភព៖ Zing
ដោយ៖ រស្មី

Tags: electronictablettechnologyasustransformer reimequad core tegra 3chip quad core