CamNews

បច្ចេកវិទ្យា 

Facebook អនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្ហោះ Status របស់ខ្លួនបានជាង ៦ម៉ឺនតួអក្សរ

Twitter និង Facebook ជាគេហទំព័រកំសាន្ត ២ ក្នុងចំណោមគេហទំព័រកំសាន្តផ្សេងៗទៀត
ដែលកំពុងទទួលបានការពេញនិយមគាំទ្រជាងគេនៅទូទាំងពិភពលោកយើងនេះ។ ហើយ
ក្នុងនោះ Twitter អនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្ហោះ Status របស់ខ្លួនបានត្រឹមតែ
ចំនួន ១៤០ តួអក្សរប៉ុណ្ណោះ។ ប៉ុន្តែចំពោះ Facebook វិញហាក់ដូចជាកំពុងតែមានយុទ្ធនា
ការបើកចំហរអោយកាន់តែមានភាពទូលំទូលាយមុនជាងមុនយ៉ាងច្រើន ខណៈពេលដែល
បច្ចុប្បន្ននេះប្រសិនជាលោកអ្នកចង់ដឹងពី"ព្រំដែន" កំណត់របស់តួអក្សរនៅលើ status របស់
Facebook គឺលោកអ្នកត្រូវវាយអោយគ្រប់ចំនួន ៦៣.២០៦ នៃតួអក្សរ ។

លោក Vadim Lavrusik បានសរសេរនៅលើ blog របស់ Facebook កាលពីពេលថ្មីៗនេះថា
ឥឡូវនេះដែនកំណត់នៃការបង្ហោះ Status នៅលើ Facebook ត្រូវបានបង្កើនរហូតដល់ជាង
៦០.០០០ តួអក្សរ ដែលកាលពីខែ មិនាឆ្នាំ ២០០៩ ដែនកំណត់តួអក្សររបស់ Facebook គឺ
ច្រើនជាង Twitter តែ ២០តួប៉ុណ្ណោះ និងរហូតមកដល់វិស្សមកាលឆ្នាំនេះមានការកើនឡើង
ពី ៥០០ ដល់ ៥.០០០ តួអក្សរ។

ជាមួយនឹង "បរិមាណដ៏ធំទូលាយ" នេះ, Facebook នឹងក្លាយជាទីកន្លែងដ៏ប្រសើរ និងផ្តល់
អំណោយផលបំផុតសំរាប់ "កវីនិពន្ធ"ទាំងឡាយ ដែលចង់ពិពណ៌នានូវរឿងប្រលោមលោក
របស់ខ្លួន, និងគិតជាមធ្យមប្រសិនជាចង់បង្ហោះអោយអស់នូវរឿងប្រលោមលោកក្នុងសៀវ
ភៅមួយក្បាល​ដែល​មាន ៥០០.០០០ តួ​អក្សរ​នោះ គេត្រូវបង្ហោះចំនួន ៩ ដងទើបអស់។

ដោយឡែកចំពោះប្រិយមិត្តដែលធ្លាប់មានការធុញទ្រាន់លើដែនកំណត់ Status នោះ ឥឡូវ
នេះវាក៏លែងកើតមានឡើងទៀតហើយ៕

ប្រភព៖ Mashable
ដោយ៖ រស្មី

Tags: facebookelectronictechnologysocial networktwitterstatus