CamNews

ម៉ូតូ 

Suzuki TU250X 2015 បង្ហាញពីភាពរឹងមាំ ទំនើប និង ទំនុកចិត្ដ

ស្របនឹងការវិវឌ្ឍន៍ ស្ទើរគ្រប់សម័យកាល នៃបច្ចេកវិទ្យា ក្រុមហ៊ុន Suzuki ក៏បានសម្របខ្លួនឲ្យសាក​សមទៅតាមការប្រែ​ប្រួលនេះ យ៉ាងណាមិញដូចជាតម្រូវការប្រើប្រាស់ក៏ត្រូវមានការកើនឡើង ជាអតិបរិមាទៅតាមស្រទាប់យុវវ័យផងដែរ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ក្រុមហ៊ុន Suzuki បានធ្វើការឆ្នៃប្រឌិតនូវប្រភេទម៉ូតូមួយទៀត ដែលមានរូបរាង សង្ហា រឹងមាំ ហាប់ គួរជាទីទំនុកចិត្ដ​ នោះគឺ Suzuki  ម៉ាក TU250X ស៊េរី ២០១៥។   Suzuki ​TU250X ស៊េរី ២០១៥ ចេញថ្មីនេះ គឺជាប្រភេទម៉ូតូដែល ផលិតឡើងផ្អែកលើតម្រូវការ​ចាំបាច់របស់អតិថិជន ជាពិសេសបទពិសេាធន៍ កន្លងមកក្នុងការធ្វើដំណើរជាមួួយនិងភាពខ្វះខាត។​ ប៉ុន្ដែមកដល់ពេលនេះ ក្រុមហ៊ុនផ្ដល់ជូននូវ Suzuki TU250X ដែលមានកម្លាំងខ្លាំង ហើយធន់គ្រប់ស្ថាន​ភាពនៃការធ្វើដំណើរ។​

ជាមួយនឹងភាពប៉ិនប្រសប់របស់​ Suzuki TU250X ក្រុមហ៊ុនបានភ្ជាប់មកជាមួយគុណ​សម្បត្ដិពិសេស​ច្រើន ដែលក្នុងនោះមានបង្ហាញលើផ្ទាំងរូបភាពដូចជា ៖ ជាប្រភេទម៉ូតូ ប្រើកម្លាំងម៉ាស៊ីន ២៤៩​ cc សមត្ថភាពល្បឿនប្រហែល ១៣៦ គ.ម ក្នុងមួួយម៉ោង ប្រើដំណាក់ម៉ាស៊ីន ៥​ លេខ មានស៊ីម៉ាំង ១ ប្រើ​ចរន្ដអគ្គិសនី​ដើម្បីបញ្ឆេះម៉ាស៊ីន ប្រើហ្រ្វាំងប្រេង  ធុង​សាំងអាចផ្ទុកបាន ៣.២ លីតរួមបញ្ចូល​សាំង​នៅ​សល់ ចំណែកចង្កៀងមុខ មូល ប្រើចំងាយឆ្ងាយ​ដោយ​ប្រើកញ្ចក់កែវថ្លា ហើយរាងម៉ូតូមានព៌ណខ្មៅ​លាយ​ទឹកប្រាក់រលើបរលោង ហើយកាន់​តែ​ពិសេស​ទៀតនោះ ចំពោះ Suzuki TU250X ត្រូវបានទទួល​ការ​ធានាលើសេវាកម្មជួស​ជុលរយៈ​ពេលមួយឆ្នាំ។ រីឯតម្លៃវិញបើយោងតាមគេហទំព័រ Topspeed បានបង្ហាញថា ៤៣៩៩ ដុល្លារ ក្នុងមួយគ្រឿង។​

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed


Tags: Viehicle Motocyle 2015 Suzuki TU250X