CamNews

យល់ដឹង 

៨ យ៉ាងដែលនារីចង់បានពីសង្សារនាងបំផុត

បុរសជាច្រើនតែងតែគិត ថានារីចង់បានពាក្យពេចន៍ផ្អែមល្ហែមដោយសារតែពាក្យទាំងនោះ
មានភាពរ៉ូមែនទិក, កាដូមានតម្លៃ ឬភាពអស្ចារ្យលើសពីសង្សាររបស់នារីដទៃទៀត។ គំនិត
នេះវាមានមែនសំរាប់នារីមួយចំនួនតូច ប៉ុន្តែវានៅតែមិនមែនជាចំណុចរួមមួយដែលនារីភាគ
ច្រើន គិតនោះទេ។

មានចំណុច៨យ៉ាងដែលបុរសគួរដឹងថានារីមកពីគ្រប់ មជ្ឈដ្ឋានចង់បាន ស្រដៀងគ្នានោះ គឺ៖

១. ការបើកចំហ៖ នៅពេលស្រលាញ់បុរសម្នាក់ គ្នាននារីណាមួយដែលមិន ចង់បើកចំហ
អោយអ្នកផងដឹងពីទំនាក់ទំនងរវាងនាង និងអ្នកនោះ ទេ។ ប្រសិនបើនារីណាព្រមលាក់
កំបាំងទំនាក់ទំនងស្នេហារបស់នាងគឺ នាងធ្វើ ឡើងដោយ ការបង្ខំចិត្តប៉ុណ្ណោះ។

២. ភាពស្និទ្ធស្នាល៖ បើនារី ណា ម្នាក់មិន ចង់អោយសង្សារនាងកាន់ដៃនាង នោះពិតជា
ចម្លែកហើយ! ជាធម្មជាតិនារីត្រូវការភាពស្និទ្ធស្នាលពិសេស ជាមួយ មនុស្សដែល នាង
ស្រលាញ់ប៉ុន្តែភាពអៀនប្រៀននឹងស្មារតីប្រុង ប្រយ័ត្នលើព្រាននារី ធ្វើអោយនាងហាក់តឹង
តែងចំពោះរឿងនេះដូច្នេះ បុរសដែលមិនយល់ ច្រើនច្រឡំពីកាយវិការស្និទ្ធស្នាលនេះ ដោយ
ទៅជា ប៉ះពាល់ផ្នែកផ្សេងៗនៃរាងកាយនាងដែលធ្វើអោយនាងសង្ស័យលើ អ្នកជំនួសអោយ
អារម្មណ៍ កក់ក្ដៅ។

៣. បង្កើតអនុស្សាវរីយ៍ចៃដន្យ៖ ជាទូទៅការណាត់ជួបធ្វើអោយ ភាគីទាំង សងខាងមាន
អារម្មណ៍ក្តុកក្តួលរំភើប ពិសេសសម្រាប់សុភាពនារីដែលអឹមអៀន ហើយព្យាយាមជួយខ្លួន
ឯងអោយមានឱកាសសិក្សាពីបុរសម្នាក់។ បើអ្នក ជាបុរសឆ្លាតវៃគួរ ចេះបង្កើតឱកាសជួប គ្នាដោយចៃដន្យជាជាងការណាត់ ជួបត្រង់ៗរួចសឹម បន្តដល់ការសំណាត់ជួបលើកក្រោយៗ
ទៀត។

៤. ធ្វើអោយនាងមានជំនឿចិត្ត៖ នារីនឹងកាន់តែស្អាតនិងទាក់ទាញ នៅពេលដែលនាង
មានជំនឿចិត្ត។ មិនមែន ពាក្យសរសើររបស់អ្នកទេ តែគឺក្រសែភ្នែក ស្នាមញញឹម នឹងភាព
ទន់ភ្លន់ ប្រកបដោយ ការគោរពរបស់អ្នកធ្វើអាយនាងក្លាយទៅជាទន់ភ្លន់ ដោយឯកឯង។ បន្ទាប់ពីនោះអ្នក គឺជាបុរសដែលនាងនឹកឃើញជានិច្ច។ ចូរចាំថា នារីមិនចុះចាញ់ ការបន្តុះ
បង្អាប់ទេតែនាងចុះចាញ់ការអោយតម្លៃ។

៥. កុំគិតថានាងត្រូវការបុរសល្អគ្រប់១០៖ មិនមែនទេ!នាងគ្រាន់តែ ចូលចិត្តមនុស្សទទួល
កំហុសតែប៉ុណ្ណោះ។ បើអ្នកធ្វើខុស ត្រូវចេះសារភាព នារីត្រៀមលក្ខណៈក្នុង ការអភ័យទោស
អោយបុរសដែលនាងស្រលាញ់ជានិច្ច វាលើកលែងតែពេលនាងលែងមាន អ្នកក្នុង ចិត្តទៀត
ប៉ុណ្ណោះ ដែលអ្នកមិនចាំបាច់ធ្វើអ្វីទៀតឡើយ!

៦. កុំគិតថាអ្នកត្រូវតែលើគេ៖ មិនមែនដោយសារអ្នក រៀនពូកែ ផុតលេខ ទើបនាងចាប់
អារម្មណ៍អ្នកនោះទេ អញ្ចឹងអ្នករៀនលេខបន្ទាប់អត់ ស្រីស្រឡាញ់រឺ?។ ប៉ុន្តែភាពជាបុរស (ក្លា
ហាន ទទួលខុសត្រូវ សកម្មនិងម៉ឺងម៉ាត់) ទើបមានឥទ្ធិពល អោយនាងរំភើបជាង។ ចូរចាំថា
"នារីល្អម្នាក់នាងមិនបាច់ ត្រូវការបុរសដែល លើគេបង្អស់ទេ តែនាងអាចកែប្រែអ្នក អោយទៅ
ជាបុរស លើគេបង្អស់ បាន" ។

៧. មានភាពរឹងប៉ឹង៖ បើអ្នកគិត ថាអ្នក គួរតែធ្វើតាមនាងជានិច្ច នោះអ្នកគិតខុសហើយ។
នារីចូលចិត្តអោយអ្នក សម្របតាមនាង តែនាងរឹតតែពេញចិត្តបុរសដែលមានជំហរត្រឹមត្រូវ
ពេលខ្លះ អ្នកមិនបាច់តាងនាមទេតែត្រូវពន្យល់ពីហេតុផលនិងជំហរ របស់អ្នក។

៨. ត្រូវទន្ទេញថាស្រលាញ់នាង ជានិច្ច?៖ មិនចាំបាច់ទេ! តែគួរ និយាយវាដោយកម្រ
ហើយនៅពេលដែលនាងត្រូវការបំផុតដូចជាពេល នាងកំពុងបាក់ទឹកចិត្ត ពេលនាងមានជំងឺ រឺពេលនៅឆ្ងាយពីគ្នា។ ពាក្យនោះនឹងក្លាយជាឱសថ ទិព្វសម្រាប់នាង៕
ដកស្រង់ពី៖ thickfaces
ដោយ៖ រស្មី

Tags: lovehappylife stylehappinessgirl and boybe love