CamNews

កុំព្យូទ័រ ផលិតផលថ្មី 

LG ចូលប្រឡូកនៅក្នុងទីផ្សារ ultrabook លើកដំបូង ជាមួយ Xnote Z330

នេះជាលើកដំបូងបង្អស់របស់ LG ដែលចាប់ផ្តើមឈានជើងចូលប្រឡូកនៅក្នុងទីផ្សារ laptop
កំរាស់ស្តើងជាមួយគំរូម៉ូដ ultrabook ដ៏ថ្មីស្រឡាងរបស់ខ្លួនមានឈ្មោះថា Xnote Z330។
ចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺ laptop កំរាស់ស្តើងរបស់ LG នេះមានរូបរាង
ដូចគ្នាបេះបិតទៅនឹងរូបរាងរចនារបស់ MacBook Air របស់ Apple។ ទន្ទឹមនឹងមានរូបរាងដូច
គ្នាទៅនឹងរូបរាងរបស់ MacBook Air នោះ ដោយឡែកចំពោះពណ៌និងផ្នែកផ្សេងៗមួយចំនួន
ទៀតមានលក្ខណៈស្រដៀងៗគ្នានឹង MacBook Pro ទៅវិញ។

Xnote Z330 បំពាក់ដោយអេក្រង់ LED ​មានទំហំ ១៣,៣អ៊ីង resolution ១៣៦៦x ៧៦៨ pixel
ជាមួយនឹងបច្ចេកវិទ្យា Rapid Start ថ្មីបំផុតរបស់ Intel ដែលជួយអោយម៉ាស៊ីន reboot លឿន
បំផុតគឺត្រឹមតែពី ៧ ទៅ ១០វិនាទីប៉ុណ្ណោះ និងចំណាយពេលមិនដល់ ១០វិនាទីផង ដើម្បី
បិទដំណើរការម៉ាស៊ីន (shutdown) ទាំងស្រុង។
Xnote Z330 មានកំរាស់ស្តើងជាង MacBook Air ទៅទៀតគឺផ្នែកដែលក្រាស់បំផុតនោះត្រឹម
តែ ១៤,៧មីលីម៉ែត្រប៉ុណ្ណោះ និងមានទំងន់ ១,២៧គីឡូក្រាម។

អំពីរចនាសម្ព័ន្ធខាងក្នុង, Xnote Z330 បំពាក់ដោយ Processor Core i5 ល្បឿន ១,៦GHz រឺក៏
Core i7 លល្បឿន ១,៧GHz អាស្រ័យទៅលើជំរើសរបស់អ្នកប្រើប្រាស់។ Hard drive SSD
មានទំហំ ១២០GB និង ២៥៦GB, មាន RAM ទំហំ ៤GB ,Card ក្រាហ្វិក HD និងមានរន្ធសំរាប់
ភ្ជាប់ជាមួយ HDMI, USB 3.0 និងបច្ចេកវិទ្យា WiDi ដែលអនុញ្ញាតអោយធ្វើការតភ្ជាប់ដោយ
ផ្ទាល់ពី laptop ទៅ TV HD ដោយមិនចាំបាច់ត្រូវការខ្សែនោះឡើយ។

តាមការអោយដឹងពីខាង LG ថាម៉ាស៊ីនអាចដំណើរការបានរយៈពេល ៦ម៉ោងជាប់គ្នាសំរាប់
ការសាកថ្មម្តងៗ។ ចំពោះតំលៃរបស់ Xnote Z330 នេះវិញគឺមានតំលៃចាប់ពី ១៥០០ ដុល្លា
អាមេរិក ដល់ ១៨០០ ដុល្លាអាមេរិក អាស្រ័យលើរចនាសម្ព័ន្ធខាងក្នុងរបស់ម៉ាស៊ីន។ នេះ
គឺជាកំរិតតំលៃមួយដ៏ខ្ពស់បើធៀបជាមួយនឹងតំលៃរបស់សមិទ្ធិផល ultrabook ផ្សេងៗដែល
មានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន៕

ប្រភព៖ Dantri
ដោយ៖ រស្មី

Tags: electronictechnologylaptopultrabooklg xnote z330xnote z330