CamNews

ទូរស័ព្ទ 

Smartphones ដំណើរការដោយ Android ល្អបំផុត នាពេលបច្ចុប្បន្ន

Smartphone ដែលដែលដំណើរការដោយប្រព័ន្ធ Android ខាងក្រោម គឺសុទ្ធតែជាទូរស័ព្ទ ដែលមានមុខងារទំនើបៗ និងមាន interface ពិសេសដោយឡែករបស់ក្រុមហ៊ុនផលិតទូរស័ព្ទ
ល្បីៗក្នុងលោក។

ទូរស័ព្ទ Galaxy Note គឺជាប្រភេទ smartphone ដែលប្រើប្រាស់ប្រព័ន្ធ​ដំណើរការ Android
និងត្រូវបានបំពាក់ដោយ អេក្រង់ ៥,៣ inch ។ Galaxy Note មានមុខងារទំនើប និង
អនុញ្ញាតអោយអ្នកប្រើប្រាស់ប៊ិច S Pen ដើម្បីគូទៅលើ អេក្រង់ touchscreen របស់ទូរស័ព្ទ



ទូរស័ព្ទ Samsung Galaxy S II ជា Smartphone ដែលត្រូវបានគេយល់ថាមានកម្មវិធីល្អជាង។
សូម្បីតែ iPhone 4 ក៏មិនអាចប្រៀបនឹងផលិតផលនេះ បានដែរ។

ចំណែក HTC Rezound HTC Rezound មាន អេក្រង់ ៤,៣ inch ដែលមានកម្រិតរីសូលូសឹន
1.280 x 720 pixel និងប្រើប្រាស់ប្រូសេស៊ើរ Dual core 1.5GHz និងប្រព័ន្ធដំណើរការ Android
Gingerbread ។

Smartphone HTC Evo 3D មានអេក្រង់ទំហំ ៤,៣ inch ជាមួយបច្ចេកវិទ្យា Super LCD និង
អាចថតវីដេអូបែប 3D បាន។ អេក្រង់របស់ទូរស័ព្ទនេះមានកម្រិតរីសូលូសឹន qHD 540 x 960 និងប្រើប្រាស់ប្រូសេស៊ើរ Dual core 1.2 GHz និង កាត កា្រហ្វិច Andreno 220 ព្រមទាំង RAM
1GB ។

Smartphone ទំនើប Droid Bionic របស់ ក្រុមហ៊ុន Motorola ប្រើប្រាស់ ប្រូសេស៊ើរ Dual core
TI OMAP និងមានភ្ជាប់ 4G។ ទូរស័ព្ទនេះនេះត្រូវបានចែកចាយដោយក្រុមហ៊ុនអ៊ីនធើរណែត
Verizon Wireless របស់ អាមេរិក។ អេក្រង់ qHD របស់វាមានទំហំ ៤,៣ inch ។

រីឯ Photon 4G នេះវិញ ប្រើប្រាស់អេក្រង់ qHD ៤,៣ inch និង ប្រូសេស៊ើរ Dual core Nvidia
Tegra ល្បឿន 1GHz ព្រមទាំងដំណើរការដោយប្រព័ន្ធ Gingerbread ជាមួយនឹង interface
Blur ។ Photon 4G មានកាមេរ៉ា 8 Megapixel និងមានផតសម្រាប់ដោត microUSB និង HDMI
ផងដែរ។

Smartphone HTC Incredible 2 បំពាក់ដោយ ប្រូសេស៊ើរ Qualcomm Snapdragon 1 GHz
និង ROM 1.1 GB, RAM 768 MB និងបន្ថែមមេម៉ឺរី SD 16GB រួមនឹង កាមេរ៉ាឡើងដល់ 8
Megapixel ជាមួយភ្លើង LED flash និង web-came ១.៣​ ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ f.tin247


Tags: phoneandroidtechnotechnologysmartphones