CamNews

យល់ដឹង 

ធ្វើយ៉ាងម៉េចទៅនៅពេលដែលបាត់បង់ស្នេហា?

កវីម្នាក់បានពោលថា �សេចក្តីស្នេហាសម្រាប់បុរស គឺជាចំណែកមួយរបស់ជីវិត ប៉ុន្តែសម្រាប់
នារី ស្នេហាគឺជាជីវិតទាំងមូល�ហើយនៅពេលនាវាស្នេហាត្រូវលិចទឹក ទើបនារីដឹងថាជីវិត
ខ្លួនឯងងងឹតសូន្យសុង ពិភពលោកទាំងមូលប្រែជាក្រឡាប់ ចាក់យ៉ាងឆាប់រហ័ស��។ ពិត
មែនហើយប៉ុន្តែមិនមែនទាំងអស់នោះទេ បុរសខ្លះ ក៏ក្លាយទៅជាអ្នកប្រមឹកនៅពេលដែល
សេចក្តីស្នេហាត្រូវគេបោះបង់ចោលដែរ។ នារីជាភេទដែលអាចទាញស្រូបអារម្មណ៍ខូចចិត្ត
ជាងបុរស វាជារឿងបញ្ញត្តិរបស់ ធម្មជាតិ។

ប៉ុន្តែមិនថាលោកអ្នកជាស្រី ឬប្រុសនោះទេ គួរចំណាយពេលបន្តិចដើម្បីអានចំនុចខាងក្រោម
នេះព្រោះវាអាចនឹងផ្តល់នូវអត្ត ប្រយោជន៍យ៉ាងច្រើនដល់ខ្លួនអ្នក។

ប្រការដំបូង� កុំព្យាយាមនៅម្នាក់ឯងព្រោះភាពស្ងប់ស្ងាត់គឺជា​សត្រូវរបស់មនុស្ស
ខូច​ចិត្ត

អតីតកាលអន្ទោលតាមអារម្មណ៍ហើយស្នាមស្នេហ៍ចាស់ដែលធ្លាប់សាងឡើងទាំងប៉ុន្មាន វា
នឹងអណ្តែតក្នុងចិត្តជាប់ជានិច្ច។ ភាពអស់សង្ឃឹមរួមផ្សំជាមួយ​អតីតកាលនៃ​ការសោកស្តាយ
នឹងជំរុញក្តីសោកសង្រេងពូនផ្តុំក្នុងចិត្តយ៉ាង​ឆាប់​រហ័ស ហើយក៏គេចមិនផុតពីរោគដែលគេ
ហៅថា �ឆ្កួត� នោះឡើយ។ ដូច្នេះប្រការល្អគួរព្យាយាមរកមិត្តភក្តិ ឬអ្នកជិតដិតជជែកដើម្បី
បន្ឋូរអារម្មណ៍​ និងទទួលការណែនាំល្អៗពីពួកគេគ្រាន់បើជាងទុកឲចិត្តសោកសៅនៅជាប់

រហូតដែរ។ លោកអ្នកគួរប្រយ័ត្នប្រយែងផង កុំប្រហែសខ្លួនសេពគប់មិនល្អ ហើយនាំមកនូវ
វិបត្តិរឹតតែធ្ងន់ធ្ងរថែមទៀត។ ដាច់ខាតមិនត្រូវនៅពួនសម្ងំខ្លួនក្នុង​បន្ទប់តែម្នាក់ឯង បណ្តោយ
ឲចិត្តមមៃទៅរកគេនោះឡើយ។ បើនៅតែរឹងទទឹងនោះ​មានន័យថា លោកអ្នកកំពុងរុញខ្លួន
ចូលក្នុងភក់ជ្រាំដោយខ្លួនឯងដោយគ្មាន​នរណាចាប់បង្ខំឡើយ។ ពេលយប់ជាពេលវេលា
ដែលទុក្ខសោកខាងផ្លូវចិត្តងាយបំផុត ទោះបីខំប្រឹងធ្មេចភ្នែកសម្ងំដេកយ៉ាងណាក្តី ព្រោះរឿង
ដែលមិនចង់គិតនោះវាអណ្តែតខ្លួន​​​​​ឡើង និងមានអំណាចបញ្ជាចិត្តជានិច្ចវាប្រៀបដូចជាមាន
មនុស្ស មកបបួលអ្នក អោយដើរទៅធ្លាក់នរកអញ្ជឹង។ វីធីដោះស្រាយនៅពេលនេះមិនមែន អោយអ្នកទៅពិភាក្សាជាមួយគ្រូពេទ្យទេ យកល្អគួររកឱកាសបញ្ចេញកម្លាំងកាយឬក៏ធ្វើ អ្វីក៏
បានដូចជាលេងកីឡាជាដើម ធានាថារឿងរ៉ាវទាំងនេះប្រាកដជាហោះបាត់ ទៅដោយឯកឯង
ជាមិនខាន។ ប៉ុន្តែបើមិនចង់អនុវត្តវិធីទាំងនេះទេ លោកអ្នកអាចជ្រើសរើសយកវិធីខាងក្រោម
នេះក៏បាន។
១. បទភ្លេង និងចម្រៀង
ជាប្រយោជន៍យ៉ាងសំខាន់មួយ ព្រោះ៩០%របស់បទចម្រៀងមិនថាបទអ្វីក៏ដោយ តែងតែធ្វើ
អោយវិបត្តិស្នេហាអាចរសាត់ទៅបានខ្លះៗដែរ។

២. វីដេអូ
បើសិនជាចង់មើល ពុំគួរមើលរឿងប្រភេទមនោសញ្ចេតនាឡើយ យកល្អជ្រើសរើសមើល
បែបប្រភេទកំប្លែង ឬរឿងរ៉ាវវិទ្យាសាស្រ្តដែលមិនពាក់ព័ន្ឋស្នេហា�។

. របស់ជាកាដូ
វត្ថុអនុស្សាវរីយ៍ បើអាចបោះបង់បានគួរបោះបង់ព្រោះវាជាចំណែកធ្វើឲនឹកឃើញនូវរឿង
ចាស់ឡើងវិញបានដូចគ្នា។

៤. កន្លែងធ្លាប់សាងអនុស្សាវរីយ៍
ចូរកុំព្យាយាមទៅរកទ្រនំចាស់ ដែលធ្លាប់សាងនូវប្រវត្តិអនុស្សាវរីយ៍ស្នេហ៍របស់ខ្លួនអោយ
សោះ ព្រោះរឿងចាស់វានឹងផុសក្នុងចិត្តឡើងវិញ។

៥. ការនិយាយដល់សេចក្តីស្នេហា
មិនត្រូវនិយាយ ឬស្តាប់រឿងរ៉ាវស្នេហាឡើយ ព្រោះធ្វើអោយអតីតកាលផុសអណ្តែតឡើង
មកវិញ។

៦. ការឃើញអ្នកដទៃកំពុងសាសងស្នេហា
ប្រការមួយនេះក៏គួរប្រយ័ត្នដែរ។ បើសិនជាចៃដន្យឃើញគូស្នេហ៍ដទៃកំពុងតែកៀកកើយ
ស្នេហាគ្នាគួរប្រញាប់ចៀសចេញ ដើម្បីចៀសវាងកុំអោយនឹកឃើញរឿងចាស់របស់ខ្លូនវិញ។

៧. ប្រការចុងក្រោយបំផុត
បើសិនជាការអាណាដែលមិនធ្លាប់ធ្វើគួរតែធ្វើ។ ការចាប់អារម្មណ៍របស់ប្លែកៗថ្មីៗ វានឹងជួយ
អោយចិត្តរីករាយបាត់ទុក្ខកង្វល់បាន។ សូមកុំបន្ទោសខ្លួនឯង ឬបន្ទោសគូស្នេហ៍ថាជាដើម
ហេតុធ្វើអោយមានទុក្ខសោកក្នុងចិត្តនិងមិនថានរណា ខុសឡើយសំខាន់បំផុតត្រូវតាំងចិត្តជា
ថ្មីចាប់ផ្តើមឡើងដោយពិតប្រាកដ និងដាច់ខាត នោះទើបលោកអ្នករកឃើញថាពិភពលោក
គួរអោយចង់រស់នៅ និងមានអត្ថន័យចំពោះជីវិតដ៏ភ្លឺស្វាងបាន៕
ដកស្រង់ពី៖ thickfaces
ដោយ៖ រស្មី

Tags: lovehappylife stylebroken hearthappinessbe love