CamNews

បច្ចេកវិទ្យា 

Apple "អាម៉ាស់មុខ" នៅប្រទេសចិនដោយសារ iPad

កាលពីថ្ងៃទី ៦ខែធ្នូ កន្លងមកនេះ អ្នកនាំពាក្យរបស់ Southern Metropolis Daily បានអោយ
ដឹងថា តុលាការក្នុងទីក្រុង Shenzhen ប្រទេសចិន បានធ្វើការច្រានចោលមិនទទួលយកនូវ
ពាក្យបណ្តឹងរបស់ក្រុមហ៊ុន Apple ដែលបានប្តឹងចោទប្រកាន់លើក្រុមហ៊ុនបច្ចេកវិទ្យាមួយ
ដែលមានទីស្នាក់ការនៅក្នុងទីក្រុងនោះមានឈ្មោះថា Proview Technology ថាបានរំលោភ
លើកម្មសិទ្ធិម៉ាកយីហោររបស់ខ្លួនគឺ iPad ។

យោងតាមសេចក្តីប្រកាសសាលក្រមពីតុលាការទីក្រុង Shenzhen អោយដឹងថាក្រុមហ៊ុន
Proview បានធ្វើការចុះឈ្មោះជាម្ចាស់កម្មសិទ្ធិលើម៉ាកយីហោ iPad នេះតាំងពីឆ្នាំ ២០០០
មកម្ល៉េះសំរាប់រាល់សមិទ្ធិផលទាំងឡាយរបស់ខ្លួននៅតាមបណ្តាប្រទេសមួយចំនួននៅលើ
ពិភពលោក ដែលក្នុងនោះមានទាំងប្រទេសចិនផងដែរ។ លុះរហូតមកដល់ឆ្នាំ ២០១០ ទើប
Apple បានធ្វើការអភិវឌ្ឍន៍នូវគំរូផលិតផលឧបករណ៍ Tablet របស់ខ្លួនដែលដាក់ឈ្មោះថា
iPad នេះ, ហេតុដូច្នេះហើយទង្វើទាមទារកម្មសិទ្ធខុសបែបរបស់ Apple គឺជាទង្វើមួយដែល
"គួរអោយអាម៉ាស់" បំផុត។

ទន្ទឹមនឹងនោះក្រុមហ៊ុន Proview Technology ក៏មានគំរោងនឹងធ្វើការប្តឹងបកលើ Apple វិញ
ផងដែរក្រោមបទចោទថាក្រុមហ៊ុន Apple បានរំលោភលើកម្មសិទ្ធិម៉ាកយីហោររបស់ពួកគេ
,និងប្រសិនបើទទួលបានជោគជ័យមែននោះ Apple នឹងគ្មានសិទ្ធិប្រើប្រាស់យីហោរ iPad នេះនៅក្នុងទីផ្សារប្រទេសចិនតទៅទៀតឡើយ មិនតែប៉ុណ្ណោះថែមទាំងត្រូវបង់ប្រាក់ចំនួន
ប្រមាណជា ១០ពាន់លានយាន់គឺប្រហែល ១,៥ពាន់លានដុល្លាអាមេរិក ទៅអោយក្រុមហ៊ុន
Proview Technology ទៀតផង។

យោងតាមទង្វើដែលបានរៀបរាប់ខាងលើ ឆ្លុះបង្ហាញអោយឃើញថា Apple បានបន្ថែមនូវ
មុខសញ្ញាបរាជ័យថ្មីមួយមកទៀតហើយនៅក្នុងជំលោះក្តីរបស់ខ្លួននោះ។ កន្លងមក Apple
ធ្លាប់បានបរាជ័យជាច្រើនលើករួចមកហើយនៅក្នុងប្រទេស អូស្រ្តាលី និង អាមេរិក នៅក្នុង
ជំលោះក្តីធ្វើការហាមប្រាមមិនអោយក្រុមហ៊ុន Samsung ធ្វើចរាចរផលិតផល Galaxy នៅ
ក្នុងទីផ្សារប្រទេសទាំងនោះ ដោយបានចោទប្រកាន់ថា Samsung បានលួចចម្លងនូវគំរូម៉ូដ
របស់ iPhone និង iPad របស់ពួកគេ៕

ប្រភព៖ Zing
ដោយ៖ រដ្ឋា

Tags: chinaelectronictabletipadapplesamsungtechnologyiphoneshenzhenproview technology