CamNews

អ្នកសំអាតក្នុងសាលាត្រូវបានស្លាប់នៅពេល ប្រតាយប្រតប់ជាមួយសិស្សសាលា


បុរសជាអ្នកសំអាត

កាលពីថៃ្ងទី៥ខែធ្នូឆ្នាំ២០១១ កន្លងទៅនេះ នៅវេលាម៉ោង៣:០៨នាទីមានហេតុការណ៏មួយ
បានកើតឡើងនៅក្នុងបវិវេណ វិទ្យាល័យBeijing Film រវាងបុរសជាអ្នកសំអាតសាលារៀន
ជាមួយនឹងកូនសិស្ស ពីរនាក់ ក្នុងនោះប្រុសមួយស្រីមួយ។

តាមសំដីសាក្សីបាននិយាយថា ដំបូងកូនសិស្សទំាងពីរនាក់នោះបានជិះឡាន មកចតនៅ
ចំកណ្តាលផ្លូវសំរាប់អោយរទេះដឹកសំអាតចេញចូល និងផ្លូវរបស់ឡានទឹកផងដែរ បន្ទាប់មក
មានការប្រតាយប្រតប់គ្នាទៅវិញទៅមក ប្រហែលជាបានរយៈពេលតែប៉ុន្មាននាទី ស្រាប់តែ
បុរសជាអ្នកសំអាតសាលារៀននោះ បានដួលដេកចុះទៅលើដី នៅនឹងកន្លែងពីព្រោះតែរូប
គាត់មានជំងឺគំាងបេដូង។ ភ្លាមៗនោះអ្នកបំរើការងារនៅក្នុងសាលានោះបាន ទូរស័ព្ទទៅកាន់
លេខសង្គ្រោះបន្ទាន់ ១២០ ដោយយកបុរសម្នាក់នោះទៅជួយសង្គ្រោះនៅមន្ទើរពេទ្យ ប៉ុន្តែអី្វ
ជាអកុសល បុរសរូបនោះបានស្លាប់បាត់បង់ជីវិត ដោយមិនទាន់ទៅដល់មន្ទើរពេទ្យនៅឡើយ។

បុរសរូបនេះមានឈ្មោះថា Surnamed Wang អាយុ៣៩ឆ្នាំ មកពី Cangzhou ខេត្តHebei គាត់
ទើបតែបានចូលបំរើការងារជាអ្នកសំអាត មកដល់ពេលនេះមិនទាន់បានមួយឆ្នាំផង ស្រាប់តែ
មកដល់ត្រឹមថៃ្ងទី០៥ខែធ្នូនេះ គាត់ក៏បានស្លាប់បាត់បង់ជីវិតទៅ។ ចំនែកឯកូនសិស្សប្រុសស្រី
ទំាងពីរនាក់នេះត្រូវបាន ឃុំខ្លូន ដើម្បីស្កើបអង្កេតបន្ថែមទៀត។


ឡានក្មេងស្ទាវបង្កហេតុ

សកម្មភាពក្រោយពីកើតហេតុ


រទេះអ្នកសំអាតសាលារៀន
ដោយ ខេមរៈ
chinabuzz

Tags: diestudentfightcoupleparkingschoolcleanerdispute