CamNews

ទូរស័ព្ទ 

Nokia កំពុងស្វែងរកដៃគូរដើម្បីលក់ Vertu?

Financial Times កាលពីពេលថ្មីៗនេះបានធ្វើការចុះផ្សាយនូវពត៌មានមួយដែលថាក្រុមហ៊ុន
Nokia កំពុងតែមានបំណងចង់លក់ចេញម៉ាកយីហោរទូរស័ព្ទប្រណិត Vertu ដែលក្រុមហ៊ុន
នេះកំពុងកាន់កាប់ទៅអោយបណ្តាដៃគូរដ៏ទៃផ្សេងទៀត។

ប្រភពពត៌មានបានស្រង់សំដីពីអ្នកដែលបានដឹងច្បាស់អំពីគំរោងរបស់ Nokia អោយដឹងថា
ក្រុមហ៊ុនបានកំណត់ Goldman Sachs គឺជាទីប្រឹក្សា​និងជាអ្នកស្វែងរកដៃគូរដើម្បីទិញបន្ត
Vertu នេះ។ ប៉ុន្តែគេនៅពុំទាន់ឃើញមានភាគីណាមួយបញ្ចេញប្រតិកម្មអំពីធុរៈកិច្ចខាងលើ
នេះនៅឡើយ ហើយបើយោងទៅតាមប្រភពពត៌មាននេះដដែលអោយដឹងទៀតថា Vertu
កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណា្តក្រុមហ៊ុនធំៗ ក៏ដូចជាក្រុមហ៊ុនឯកជន
ទាំងឡាយផងដែរ។ ទន្ទឹមនឹងនោះទាំង Nokia និង Vertu ក៏មិនមានប្រតិកម្មអ្វីចំពោះដំណឹង
ខាងលើនេះទេ។ Vertu គឺជាក្រុមហ៊ុនដែលផលិតនូវប្រភេទទូរស័ព្ទប្រណិតមានប្រភពនៅ
ក្នុងប្រទេសអង់គ្លេស និងក៏ជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយបា្រក់ចំណូល
នៃការលក់ផលិតផលក៏មានភាពស្ថិតស្ថេរ។ បើទោះបីជាមិនមានតួលេខបញ្ជាក់ជាផ្លូវការ
ប៉ុន្តែយោងតាមការសន្និដា្ឋនវាយតំលៃថាប្រាក់ចំណូលប្រចាំឆ្នាំរបស់យីហោរខាងលើនេះ
គឺមានចំនួនប្រហែលពី ២៦៨លានដុល្លាអាមេរិកទៅ ៤០២លានដុល្លាអាមេរិក។

លទ្ធភាពជាច្រើនអំពីគោលបំណងចង់លក់ចេញនូវ Vertu របស់ Nokia នេះគឺអាចជួយអោយ
ក្រុមហ៊នផ្តោតការយកចិត្តទុកដាក់លើការប្រកួតប្រជែងនៅក្នុងទីផ្សារទូរស័ព្ទ smartphone
នៅទូទាំងពិភពលោកបានកាន់តែប្រសើរជាងមុនទៀតផងដែរ៕

ប្រភព៖ Reuters
ដោយ៖ រស្មី

Tags: electronicnokiasmartphonetechnologyvertugoldman sachs