ឧបករណ៍ Tablet ថ្មីរបស់ Samsung នឹងបង្ហាញវត្តមាននៅឯ Mobile World Congress
ដែលនឹងប្រារព្ធធ្វើឡើងនៅខែមករា ឆ្នាំ ២០១២ ខាងមុខនេះ។ Tablet ថ្មី នេះដំណើរការ
ដោយប្រព័ន្ធ Android 4.0 អេក្រង់ ១១,៦អ៊ីង មាន resolution ២៥៦០x ១៦០០ pixel ។
អ្នកនាំពាក្យពីប្រភពដែលជិតស្និទជាមួយ Samsung, គេហទំព័របច្ចេកវិទ្យា BGR បញ្ជាក់ថា
"បងធំ" អេឡិចត្រូនិចរបស់ប្រទេសកូរ៉េខាងត្បូង បានធ្វើការប្រុងប្រៀបខ្លួនរួចជាស្រេចហើយ
ក្នុងកិច្ចការត្រៀមដាក់បង្ហាញនូវវត្តមានរបស់ឧបករណ៍ Tablet ថ្មីបំផុតមួយទៀតរបស់ខ្លួន
ដែលមានអេក្រង់ទំហំ ១១,៦អ៊ីង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream
Sandwich នៅខែមករា ដើមឆ្នាំ ២០១២ ខាងមុខនេះនៅក្នុងពិធីសិន្និសិទ Mobile World
Congress ។
អ្វីជាចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតនៅលើផលិតផលថ្មីនេះ គឺការបំពាក់ដោយ
អេក្រង់មានគុណភាពច្បាស់បំផុត ដែលមាន resolution រហូតដល់ ២៥៦០x ១៦០០ pixel
ជាមួយកំរិតនៃ Ratio ១៦:១០។ យោងតាមប្រភពដដែលអោយដឹងថាឧបករណ៍ Tablet ថ្មី
របស់ Samsung នេះប្រើប្រាស់ដោយ chip Exynos 5250 ល្បឿន ២GHz ជាប្រភេទ chip
ដែលមានការរចនាស្រដៀងគ្នានឹង chip A6 ថ្មីរបស់ Apple។
ដោយឡែក ឧបករណ៍ Tablet ១១,៦អ៊ីង របស់ Samsung នេះក៏នឹងក្លាយជាឧបករណ៍ដំបូង
បំផុតដែលមានបំពាក់នូវបច្ចេកវិទ្យា Android Beam ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើ
ប្រាស់ក្នុងការធ្វើការផ្លាស់ប្តូរទិន្នន័យជាមួយ Galaxy Nexus និងមាន dock ឥតខ្សែសំរាប់
លេង game ផ្សេងៗ រឺក៏មើល TV HD ។ បច្ចេកវិទ្យានេះត្រូវបានគេដឹងថានឹងជួយអោយរាល់
ផលិតផលទាំងឡាយរបស់ Samsung អាចធ្វើការប្រកួតប្រជែងប្រកបដោយតម្លាភាពជាមួយ
AirPlay និង Apple TV ទៀតផង៕
ប្រភព៖ Zing
ដោយ៖ រដ្ឋា