CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Ultrabook HP Folio 13 មានតំលៃចាប់ពី ៧០៣ដុល្លា អាមេរិក

ហាងលក់រាយផលិតផលអេឡិចត្រូនិច LogicBuy ក្នុងប្រទេសអាមេរិកបានអោយដឹងថា
តំលៃលក់នៃផលិតផល ultrabook ដំបូងរបស់ HP គឺ Folio 13 នឹងលក់ក្នុងតំលៃ ៨៩៩,៩៩
ដុល្លាអាមេរិក ប៉ុន្តែចំពោះខិតប័ណ្ណទិញផលិតផល NBK3573 អតិថិជននឹងត្រូវបានធ្វើការ
បញ្ចុះតំលៃមកសល់ត្រឹមតែ ៧០៣,៤៩ដុល្លាអាមេរិកប៉ុណ្ណោះ។

HP Folio 13 គឺជាផលិតផល ultrabook ដំបូងរបស់ Hewlett Packard (HP) មានកំរាស់ត្រឹម
តែ ១២,៧មីលីម៉ែត្រ ទំងន់ ១,៥គីឡូក្រាម។ HP Folio 13 មានអេក្រង់ទំហំ ១៣,៣អ៊ីង
មាន resolution ១៣៦៦x ៧៦៨pixel,RAM ប្រភេទ DDR3 ទំហំ ៤GB, Hard Drive SSD ទំហំ
១២៨GB ប្រើប្រាស់ Processor Core i3 ល្បឿន ១,៤GHz រឺ Intel Core i5-2467M មានល្បឿន
១,៦GHz អាចឡើងដល់ល្បឿន ២,៣ GHz ដោយពឹងផ្អែកលើបច្ចេកវិទ្យា Turbo Boost ប្រើ
ប្រាស់ card ក្រាហ្វិកប្រភេទ Intel HD 3000 និងមាន Speaker ប្រភេទ Altec Lansing និង
keyboard មានពន្លឺភ្លើងទៀតផង។

ឧបករណ៍ ultrabook មានកន្លែងរន្ធភា្ជប់ Gigabit Ethernet, HDMI, USB 2.0, USB 3.0 កន្លែង
ភ្ជាប់ជាមួយអង្គចងចាំខាងក្រៅគ្រប់ប្រភេទ និង headphone/mic ។

ផលិតផល ultrabook នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 7 Home Premium
64-bit ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចធ្វើការ Update ឡើងជាប្រព័ន្ធប្រតិបត្តិការ Windows 7
Professional ផងដែរ៕
ប្រភព៖ MM
ដោយ៖​ រដ្ឋា

Tags: electronictechnologyultrabookturbo boosthp folio 13hewlett packard