CamNews

យល់ដឹង 

មាន​សង្សារ​ទើប​បំបាត់ភាពឯកាបាន ​មែនទេ?

តើ​មនុស្ស​យើង​នៅ​លើ​លោក​កើត​មកដើម្បី​​អ្វីទៅ ក្រៅ​តែ​ពី​ញុំា ញុំា​ហើយ​គេង គេង​ហើយ​ញុំា
អត់​មាន​អី្វ​ញុំា​ត្រូវ​ទៅ​ធ្វើ​ការ​ដើម្បីរក​លុយ​មក​ទិញអី​ញុំា​មែនទេ? ចុះ​រឿង​ស្នេហា​វិញ​ គិត​យ៉ាង​
ម៉េច​ដែរ?

តាម​ពិត​ទៅ​មនុស្ស​កើត​មក​ត្រូវ​តែ​មាន​ស្នេហា​ មិន​អាច​ខ្វះ​បាន​ឡើយ ស្នេហា​មាន​ទាំង​ផល​
ល្អ​ និង​ផល​អាក្រក់ បើ​ស្នេហា​ល្អូក​ល្អឺន យល់​ចិត្ត​គ្នា នោះគឺ​មាន​ផល​ល្អ​ហើយ តែ​បើ​ស្នេហា
​មិន​ចុះ​សម្រុង​ មិន​យល់​ចិត្ត​គ្នា​ នោះ​ហើយ​ជា​ផល​អាក្រក់។

មាន​អ្នក​ខ្លះ​មិនធ្លាប់​មាន​ស្នេហា គិត​តែ​ពីរៀន​សូត្រ រឿង​អនាគត​ទៅ​ថ្ងៃ​មុខ​ ល្អហើយ​ដែលគេ
​អាច​គិតឃើញ​បែប​នេះ​ ព្រោះ​ថា​ពេល​មាន​សង្សារ គេ​ត្រូវ​គិតពី​លទ្ធ​ភាព និង​ពេល​វេលា​គ្រប់
​គ្រាន់​សិន​ ដើម្បី​​កុំ​អោយប៉ះពាល់​ដល់​លទ្ធផល​សិក្សា​របស់​គេ ។

អ្នក​ខ្លះ​ធ្លាប់​ខូច​ចិត្ត​នឹង​រឿង​ស្នេហា​ ក៏​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ឯកា បាត់​បង់​ជំនឿ​ជាក់​លើ​ខ្លួន​​
ឯង ហើយ​ចង់អោយខ្លួន​ឯង​សប្បាយ​ចិត្ត​ ព្យាយាម​នៅ​ជាមួយ​អ្នក​ផ្សេង ដើរ​លេង​ជាមួយគេ
​ទោះ​បី​ជា​ខ្លួន​មិន​ស្រឡាញ់​គេ​ក៏​ដោយ​ ក៏​ព្យាយាម​លួង​លោម​ខ្លួន​​ឯង ដោយ​ធ្វើ​ជា​ស្រឡាញ់
​គេ​ តែ​ទីបំផុត​គឺ​​គេ​ធ្វើ​បាប​ខ្លួន​ឯង​ទៅ​វិញ​ទេ​ ព្រោះ​តែខ្លួន​យក​អ្នក​ផ្សេង​ដើម្បី​បន្លប់​ភាព​អផ្សុក
​តែ​ប៉ុណ្ណោះ រឿង​នេះនៅ​តែ​មិន​អាច​ជួយ​គេ​អោយ​រួច​ផុត​ពី​ភាព​ឯកា​បាន​ឡើយ ។

មាន​សង្សារ​គ្រាន់​តែ​ជាការ​កំដរ​អារម្មណ៍​តែ​ប៉ុណ្ណោះ អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​​យើងមាន​អារម្មណ៍
​ឯកា​ពិត​ប្រាកដ​នោះ​ គឺ​​ខ្វះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់។ មាន​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នៅ​
ក្បែរ​ទើប​ធ្វើ​អោយ​មាន​ភាព​កក់​ក្តៅ​ក្នុង​បេះ​ដូង។ ទោះ​បី​ជា​មាន​សង្សារ​ ១០នាក់​ ក៏​មិន​ស្មើរ
នឹង​យើង​មាន​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ពិត​ប្រាកដ​ម្នាក់​នៅ​ក្បែរ​ឡើយ។ បេះដូង​របស់​យើង
​នឹង​បញ្ជាក់ថា មនុស្ស​ម្នាក់នោះ​ជាមនុស្ស​យើង​ស្រឡាញ់​ពិត​ប្រាកដ។

ការ​ស្វែង​រក​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​វា​ជា​ការ​លំបាក​ណាស់ នេះ​វា​មាន​ន័យ​ថា​ទាល់​តែ​មាន​
និស្ស័យ​ទើប​ជួប​ តែ​បើ​គ្មាន​និស្ស័យ​ទេ​ ទោះ​ជា​ខំ​ប្រឹង​ស្វែងរក​អស់មួយ​ជីវិត​ ក៏មិន​ជួប​ដែរ។
មិន​ប្រាកដ​ថា​ មនុស្ស​ដែល​កើត​មក​មាន​រូប​រាង​ស្អាត​ មាន​ទ្រព្យ​សម្បត្តិ មាន​សំណាង​ជាង​
យើង ឬជុំវិញ​ខ្លួន​គេសម្បូរ​ទៅ​ដោយ​ក្តីស្រឡាញ់​នោះ​ទេ គឹ​មនុស្ស​យើង​មាន​ភព្វ​សំណាង​
ខុសៗ​គ្នា ។ ជួន​កាល​អ្នក​ខ្លះ​ក៏​ជួបស្នេហ៍​របស់​គេ​ទាំង​ខ្លួន​មិន​ដែលនឹង​គិត​ចង់​បានផង តែ​ចង់
​គេច​ក៏​គេច​មិន​រួច​ដែរ​ តែជួន​កាល​អ្នក​ដែល​ចង់​ជួប​បែរ​ជាមិន​ជួប បាន​ត្រឹម​តែ​មាន​និស្ស័យ​ តែ​
គ្មាន​វាសនា ។

នៅ​ពេល​ដែល​ជួប​មនុស្ស​ដែល​ខ្លួន​​ ស្រឡាញ់​ហើយ​គឺ​យើង​ពិត​ជា​ចង់​បង្ហាញ​គេថា យើង
​ស្រឡាញ់​គេ នឹក​តែ​គេ​ម្នាក់ ពេល​នោះ​ហើយ​យើង​នឹង​មិន​ត្រូវការ​អ្នក​ណា​ផ្សេង​នៅ​ក្បែរ​ក្រៅ​
ពីគេ​ម្នាក់​នោះ​ឡើយ។

ស្នេហា​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំងណាស់ វាអាចកែ​ប្រែ​មនុស្ស​បាន អាក្រក់​ក្លាយ​ជាល្អ ខ្មៅ​ក្លាយ
ទៅ​ជាស តែ​បើ​មនុស្ស​ខ្វះ​ការ​ពិចារណា​ ស្នេហា​ក៏​អាច​ធ្វើ​ឲ្យ​សទៅ​ជា​ខ្មៅ​ក៏ថាបាន រហូត​មក​
ស្នេហា​ក៏អាច​សម្លាប់​មនុស្ស​បាន​ដែរ។​ ដូច្នេះ​ហើយ​មុន​នឹង​មាន​ស្នេហាគួរ​តែ​ចេះ​ពិចារណា​ឲ្យ
​បាន​ច្បាស់​លាស់ជាមុនសិនទើបជាការប្រសើរ។

ភាព​កក់ក្តៅ​ សប្បាយ​រីករាយ មាន​ជំនឿ​ជាក់​លើ​ខ្លួនឯង នឹង​កើត​មាន​ឡើង​នៅ​ពេល​​មាន​
ស្នេហា​មួយ​ដ៏​ល្អ​ មាន​ន័យ​ថា​ គេ​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​ពិត​​ ស្មោះ​ត្រង់ ​ពេលនោះ​ហើយ
​ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ ក៏ទាំងពីរ​នាក់​សប្បាយ​ចិត្ត ហើយ​គិត​ថា​ពិភព​លោក​
នេះស្រស់​ស្អាត​ និង​មាន​ន័យជាទីបំផុត។

គ្មាន​អ្វី​សប្បាយ​ចិត្ត​ជាង​មាន​សង្សារ​ដ៏​ល្អ​ម្នាក់​នៅ​ក្បែរ​ខ្លួនយើងឡើយ ហើយ​ក៏​គ្មាន​អ្វី​ដែល​
ពិបាក​ចិត្ត​ជាង​ពេល​ដែល​គេ​ ទៅ​ចោល​យើង​ដែរ។​ អ្នកខ្លះ​គិត​ថា​ គ្មាន​អ្វី​សប្បាយ​ជាង​មាន​
លុយ​ច្រើន ពិត​ណាស់​លុយ​អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់ លុយ​អាច​ទិញ​ក្តី​ស្រ​ឡាញ់ ប៉ុន្តែ​លុយ​
មិន​អាច​ទិញ​ស្នេហា​បាន​ឡើយ។​ លុយ​មិន​អាច​ទិញ​ឧត្តម​គតិ​របស់​មនុស្ស​បាន​ឡើយ ។

សរុប​សេចក្តី​មក​ មាន​សង្សារ មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ចាក​ឆ្ងាយ​ពី​ភាព​ឯកា​បាន​ឡើយ តែ​អ្វី​
ដែល​អាច​ជួយ​យើង​បាន​នោះ​គឺ ស្នេហា។​ ចូរ​ព្យាយាម​ថែរក្សា​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ កុំ​
ឲ្យ​កើត​មាន​វិប្បដិសារី​នៅ​ពេល​យើង​បាត់​បង់​គេ​ ពេល​នោះ​គឺ​វា​ហួស​ពេល​ហើយ ។ រីឯអ្នក
​ដែល​មិន​ទាន់​មាន​សង្សារ​នោះ​ ក៏គួរតែ​ធ្វើ​ខ្លួន​អោយបាន​ល្អ​​​ដើម្បីជាប្រយោជន៍នៅថ្ងៃ
ក្រោយ យ៉ាងហោចណាស់វាក៏គឺជាគ្រឿងអលង្ការសំរាប់លំអរបុគ្គលខ្លួនយើងផងដែរ៕

ដកស្រង់ពី៖ Aznin
ដោយ៖ រស្មី

Tags: familylovehappylife stylehappinessgirl and boyfall in love