iNuke Boom គឺជាឧបករណ៍បំពងសំលេងថ្មីមួយទៀតដែលជាផលិតផលរបស់ក្រុមហ៊ុន
Behringer (អាល្លឺម៉ង់) មានប្រវែងប្រមាណជា ២,៤ម៉ែត្រ កំពស់ ១,២ ម៉ែត្រ និងមានទំងន់
រហូតដល់ ៣១៧,៥គីឡូក្រាម សំរាប់បន្ថែមការទាក់ទាញថ្មីមួយទៀតទៅលើផលិតផល
អេឡិចត្រូនិចកំពុងទទួលបានការពេញនិយមបំផុតនាសម័យបច្ចុប្បន្នដែលក្រុមហ៊ុន
Behringer បានបង្កើតឡើងសំរាប់ទូរស័ព្ទ iPhone ។
iNuke Boom អាចនិយាយបានថាគឺជាឧបករណ៍បរិក្ខារបន្ថែមថ្មីមួយទៀតសំរាប់ iPhone
ដែលមានទំហំធំបំផុត និងមានតំលៃខ្ពស់បំផុតគឺរហូតដល់ ៣០.០០០ ដុល្លាអាមេរិក។ រីឯ
កំលាំងរបស់វាមានរហូតដល់ ១០.០០០ វ៉ាត់ផងដែរ។ ចុះសំលេងរបស់វាវិញមានភាព
អស្ចារ្យយ៉ាងណាដែរទៅ? បើយោងតាមសំដីរបស់អ្នកនាំពាក្យនៃក្រុមហ៊ុន Behringer បាន
លើកឡើងថា "ហេតុអ្វីបានជាអ្នកត្រូវការឧបករណ៍បំពងសំលេងមួយដែលមានទំហំធំយ៉ាង
ដូច្នេះសំរាប់ទូរស័ព្ទ iPhone របស់អ្នកនោះ? ចូរធ្វើការសាកល្បងសា្តប់នូវសំលេងរបស់វា
ដើម្បីស្វែងរកនូវចំលើយនេះ"។
តាមគំរោង ឧបករណ៍បំពងសំលេង"យក្ស" មួយនេះនឹងត្រូវបានក្រុមហ៊ុន Behringer ធ្វើការ
ដាក់តាំងនៅក្នុងពិធីតាំងពិព័រណ៌ CES ២០១២ ដែលនឹងប្រព្រឹត្តិទៅនៅកំឡុងខែមករាដើម
ឆ្នាំក្រោយផងដែរ។ Behringer បានធ្វើការប្រកាសថានេះគឺជាឧបករណ៍បំពងសំលេងដែល
ធំបំផុតនិងមានសំលេងខ្លាំងបំផុតនៅលើពិភពលោកសំរាប់បន្ថែមនៅលើ iPhone ៕
ប្រភព៖ DT
ដោយ៖ រដ្ឋា