កាលពីពេលថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិចធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង Samsung
ទើបតែបានធ្វើការឧទ្ទេសនាមនូវផលិតផល Ultrabook ថ្មីបំផុតមួយទៀតរបស់ខ្លួន នោះគឺ
Series 5 (ខុសពី Series 5 ChromeBook ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Chrome OS)។
Samsung Series 5 មានកំណែចំនួនពីរ គឺមានអេក្រង់ទំហំ ១៣អ៊ីងមានកំរាស់ ១៤,៩មីលី
ម៉ែត្រ និង ១៤អ៊ីង មានកំរាស់ ២០,៩មីលីម៉ែត្រ។ សមិទ្ធិផលទាំងពីរនេះអាចប្រើប្រាស់
នូវ Hard Drive ប្រភេទ SSD ដែលមានទំហំ ១២៨ GB រឺក៏ប្រភេទ HDD ដែលមានទំហំអតិ
បរមា ១TB សំរាប់កំណែ ១៤អ៊ីង និង ៥០០GB ចំពោះកំណែ ១៣អ៊ីង។ ទាំងពីរប្រភេទនេះ
មាន RAM ទំហំ ៨GB ។ ដោយឡែកចំពោះកំណែ ១៤អ៊ីងមានបំពាក់នូវ Optical Drive នៅ
ខាងក្នុងទៀតផង។
បើគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ Series 5 ១៤អ៊ីង គឺជាឧបករណ៍ Ultrabook ដំបូងគេ
ដែលត្រូវបានបំពាក់នូវ Optical Drive (CD-ROM)។ សមិទ្ធិផលថ្មីនេះមានរន្ធភា្ជប់ Ethernet
និង HDMI ប្រើប្រាស់អេក្រង់ប្រភេទដែលអាការពារពីការប៉ះទង្គិចដោយកំលាំងស្រាលៗ។
កំណែថ្មី ១៤អ៊ីងនេះក៏ត្រូវបានបំពាក់នូវ Card ក្រាហ្វិក ប្រភេទ Radeon HD7550M របស់
AMD ផងដែរ។ ប៉ុន្តែបើនិយាយអោយត្រឹមត្រូវតាមក្រឹតក្រមនោះ Series 5 កំណែ ១៤អ៊ីង
នេះមិនអាចហៅបានថាជា Ultrabook នោះឡើយ ពីព្រោះសមិទ្ធិផលមួយនេះមិនបានឆ្លើយ
តបទៅតាមលក្ខខ័ណ្ឌគ្រប់គ្រាន់ដែល Intel បានកំណត់ នោះគឺត្រូវតែមានកំរាស់ស្តើងជាង
២០,៣មីលីម៉ែត្រ និងប្រើប្រាស់ Hard Drive ប្រភេទ SSD ។ ថ្វីត្បិតតែដូច្នេះប៉ុន្តែ Series 5
នេះក៏បានផ្តល់នូវជំរើសសំរាប់អោយអ្នកប្រើប្រាស់ធ្វើការ Update ឡើងទៅប្រើប្រាស់នូវ
Hard drive ប្រភេទ SSD បានផងដែរ ដើម្បីអាចទទួលបាននូវសមត្ថភាព reboot មាន
ល្បឿនលឿនពីរបប Hibernate ដែលចំណាយពេលមិនដល់ ៧ វិនាទី និងពីរបប Sleep គឺ
ចំណាយក្រោម ២ វិនាទី។ Samsung Series 5 នឹងត្រូវបានដាក់លក់នៅក្នុងប្រទេសកូរ៉េនៅ
ចុងខែធ្នូនេះ និងសំរាប់កំណែ ១៣អ៊ីង (១,៤គីឡូក្រាម) មានតំលៃចន្លោះពី ១.១២៤ ដុល្លា
ទៅ ១.២៩៨ ដុល្លាអាមេរិក និងសំរាប់កំណែ ១៤អ៊ីង (១,៨គីឡូក្រាម) មានតំលៃចាប់ពី
១.១៦៨ ដុល្លា ទៅ ១.៣៤២ ដុល្លាអាមេរិក៕
ប្រភព៖ SlashGear, Samsung, SammyHub
ដោយ៖ រដ្ឋា