ហាងលក់តន្រ្តីមួយត្រូវបានកំទេចដោយសារតែការផ្ទុះគ្រាប់បែកមួយគ្រាប់ដែលបានបង្ក ឡើងដោយបុរសមិនស្គាល់មុខម្នាក់នៅក្នុងខេត្ត ណាន់ហ្គាហា ចំងាយ១២០គីឡូមែត្រខាង
កើតរដ្ឋធានី កាបុល ក្នុងថ្ងៃអង្គារនេះ។
បើតាមអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តបានអោយដឹងថា "គ្រាប់បែកនេះត្រូវបានបង្កប់ដោយ
បុរសមិនស្គាល់មុខម្នាក់នៅក្បែរហាងលក់បទចំរៀងមួយនៅក្នុងទីក្រុង ចាចាលាបាដ ខេត្ត
ណាន់ហ្គាហា ដែលបានផ្ទុះនៅវេលាម៉ោង ៥៖៣០នាទីព្រឹក ហើយបានធ្វើអោយហាងមាន
ការប៉ះពាល់យ៉ាងខ្លាំង។"
លោកក៏បានបន្ថែមថា ការសេពអង្កេតត្រូវបានធ្វើឡើងដើម្បីស្វែងរកបុគ្គលដែលស្ថិតនៅពី
ក្រោយខ្នងនៃរឿងនេះ។
មិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវទៅលើហេតុការណ៍នេះនៅឡើងទេ។
គួរបញ្ជាក់ថានៅក្នុងអំឡុងពេលដែលក្រុម តាលីបង់បានគ្រប់គ្រងប្រទេសអាហ្គានីស្ថាន
តន្រ្តី នឹងសិល្បៈកំសាន្តនានាត្រូវបានបិទមិនអោយមាននៅក្នុងប្រទេសនេះឡើយ៕
ដោយ
វឌ្ឍនា
Xinhua